សុខភាព
៤ យ៉ាង អ្នកហាត់ប្រាណមួយខែដំបូងគួររំពឹងទុក
មួយខែដំបូងនៃការហាត់ប្រាណគឺជាដំណាក់កាលពិបាក និងសំខាន់បំផុតសម្រាប់អ្នកទើបចាប់ផ្ដើម យោងទៅតាមអ្នកសរីរវិទ្យា Tom Holland បានឲ្យដឹងថាមនុស្សភាគច្រើនតែងបោះបង់ការតាំងចិត្តអំឡុងពេលនេះ ដូច្នេះមុនសម្រេចចិត្តហាត់អ្នកគួរដឹងពីចំណុចទាំំង ៤ យ៉ាងសិន ៖

១. ចាប់ផ្ដើមអស់កម្លាំងចិត្ត
ការសម្រុកទៅហាត់ប្រាណរាល់ថ្ងៃ និងចំណាយពេលយូរនាំឲ្យឆាប់ហត់ ឬបាក់ទឹកចិត្តក្នុងរយៈពេលខ្លី ។ លោក Holland ណែនាំថាអ្នកគួរចាប់ផ្ដើមសន្សឹមៗ ដោយហាត់មួយសប្ដាហ៍ ៣-៤ ដង ហើយមួយដងត្រឹម ២០-៣០ នាទីប៉ុណ្ណោះ ដោយឡែកការហាត់លើសកម្រិតអាចបណ្ដាលឲ្យរលាកសាច់ដុំបានយ៉ាងងាយ ។

២. ឈឺខ្លួន
លំហាត់ប្រាណធ្វើឲ្យមានដាច់រហែកមីក្រូសាច់ដុំដែលបង្កការឈឺចាប់នៅថ្ងៃបន្ទាប់ ប៉ុន្តែវាជារឿងធម្មតាទេហើយអ្នកនឹងស៊ាំក្រោយក្លាយជាទម្លាប់ពេញលេញ ។ ចំណែកវិធីសម្រួលសាច់ដុំវិញគឺការដើរតិចៗ ព្រោះវាជួយឲ្យឈាមហូរទៅសាច់ដុំដោយរលូន ។

៣. មិនទាន់ប្រែប្រួលរូបរាង
អ្នកហាត់ប្រាណប្រាកដជារំពឹងនូវរាងស្អាត និងសុខភាពល្អ ប៉ុន្តែខែដំបូងអ្នកមិនទាន់អាចសម្គាល់ភាពខុសគ្នានៅឡើយទេ យ៉ាងណាកុំបាក់ទឹកចិត្តឲ្យសោះត្រូវតែតស៊ូទៅមុខដើម្បីភាពជោគជ័យ ។

៤. ឃ្លានច្រើនខុសប្រក្រតី
រាងកាយកាន់តែបញ្ចេញថាមពលពោះកាន់តែឃ្លាន នេះជាបញ្ហាមិនគួរមើលរំលងសម្រាប់អ្នកចូលចិត្តហូបសិនចាំហាត់ប្រាណតាមក្រោយ ។ អ្នកជំនាញណែនាំថាយើងគួរបរិភោគអាហារពេលព្រឹកច្រើនហើយសម្បូរប្រូតេអ៊ីនទើបមិនសូវឃ្លាន ។

លោក Holland រំលឹកទៀតថា ការហាត់ប្រាណកែប្រែខ្លួនជារឿងពិបាក និងទាមទារការតស៊ូខ្ពស់ ដូច្នេះបើបោះបង់ចោលពាក់កណ្ដាលទីពិតជាគួរឲ្យស្ដាយណាស់ ៕
ប្រែសម្រួល ៖ វារី

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៦ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង