សុខភាព
ក្អកក្រោយញ៉ាំអាហារ មូលហេតុ ៦ យ៉ាងយើងត្រូវដឹង
គ្នាយើងប្រហែលជាធ្លាប់ឆ្ងល់ហើយថា ហេតុអ្វីពេលខ្លះញ៉ាំអាហារហើយភ្លាមស្រាប់តែក្អក ឬ ពេលខ្លះទៀត ក៏ស្រាប់តែក្អកកំពុងញ៉ាំអាហារតែម្ដង។ ជាក់ស្ដែងណាស់គ្រាន់តែអាការក្អកមួយមុខ យើងមិនអាចកំណត់បានភ្លាមៗពីមូលហេតុនោះទេ ព្រោះករណីខ្លះបណ្ដាលមកពីរបបអាហារ ឬករណីខ្លះក៏អាចបណ្ដាលមកពីលក្ខខណ្ឌសុខភាពរបស់យើងផ្ទាល់ក៏ថាបានដែរ។ ខាងក្រោមគឺជាមូលហេតុដែលបណ្ដាលឲ្យក្អកក្រោយពេលញ៉ាំអាហារ។

១.ជំងឺច្រាលអាស៊ីតក្រពះ
អ្នកមានជំងឺច្រាល់អាស៊ីតក្រពះ ក៏ជាមូលហេតុបណ្ដាលឲ្យក្អកបានដែរនៅពេលញ៉ាំអាហារចូលទៅ ពិសេសពេលអ្នកជំងឺញ៉ាំអាហាររួចរាល់។ ការក្អកដោយការច្រាលជាតិអាស៊ីត អាចបង្ហាញរោគសញ្ញាដូចជា ក្រហាយទ្រូង ក្អកញឹកញាប់នៅពេលយប់ និងពេលគេង ភើរច្រើន និង រាល់ក្រោយពេលញ៉ាំអាហារ អ្នកជំងឺតែងតែក្អក។
២.អាលែកហ្ស៊ីជាមួយអាហារ
ការអាលែកហ្ស៊ីនឹងរបបអាហារ ក៏បណ្ដាលឲ្យក្អកបានដែរ។ អាការៈនេះអាចកើតមានក្រោយពេលញ៉ាំអាហារ ចន្លោះពីមួយម៉ោងកន្លះ ទៅពីរម៉ោង ប៉ុន្ដែវាមិនបង្កប៉ះពាល់ពាល់ដល់សុខភាពនោះទេ និងអាចបាត់ទៅវិញដោយខ្លួនឯង។ យើងគួរកត់សម្គាល់នឹងប្រភេទអាហារដែលបណ្ដាលឲ្យយើងប្រឈមអាលែកហ្ស៊ីព្រោះវាអាចប៉ះពាល់ដល់សុខភាព ប្រសិនបើយើងញ៉ាំវាញឹកញាប់ ហើយក្អកញឹកញាប់ដែរនោះ។
៣.ការឡើងស្លេស្ម
យើងអាចចាប់អារម្មណ៍នឹងរបបអាហារមួយចំនួន ដែលបង្កឲ្យយើងងាយឡើងស្លេស្ម និងអាចបណ្ដាលឲ្យយើងក្អកបានដែរ។ របបអាហារទាំងនោះមានដូចជា ផលិតផលទឹកដោះគោ និងផលិតផលពីសណ្ដែកសៀង។
៤.កើតជំងឺហឺត
អ្នកកើតជំងឺហឺត ក៏ប្រឈមក្អកដូចគ្នាបន្ទាប់ពីញ៉ាំអាហារហើយ។ ជំងឺហឺតគឺជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការក្អករ៉ាំរ៉ៃនេះឯង ពិសេសនៅពេលអ្នកជំងឺមិនអាចគ្រប់គ្រងរបបអាហារបានល្អ តាមការណែរនាំរបស់គ្រូពេទ្យ។ ពពួកអាហារដែលអាចបណ្ដាលអ្នកជំងឺក្អកបាន ដូចជា គ្រឿងសមុទ្រ សណ្ដែកដី សណ្ដែកសៀង និង គ្រាប់ធញ្ញជាតិជាដើម។ អាហារទាំងនេះអាចបង្កឲ្យអ្នកមានអាការៈក្អក និង ករណីធ្ងន់ធ្ងរអាចពិបាកដកដង្ហើម។
៥.ឈ្លក់អាហារ
ការញ៉ាំអាហារឈ្លក់អាចកើតឡើងច្រើន ពិសេសអ្នកបានញ៉ាំអាហារលឿនពេក បង្ខំពេក អាចបណ្ដាលឲ្យយើងឈ្លក់ និងក្អកបានដែរ។ ដូច្នេះចូរញ៉ាំអាហារមួយៗ តាមដំណើរ កុំបង្ខំពេក ទើបមិនធ្វើឲ្យឈ្លក់។
៦.បញ្ហាពិបាកលេបអាហារ
អ្នកមានបញ្ហាពិបាកលេបអាហារ ក៏ជាផ្នែកមួយធ្វើឲ្យប្រឈមក្អកពេលកំពុងញ៉ាំអាហារបានដែរ។ ការពិបាកលេបអាហារគឺជាអាការៈមួយបណ្ដាលមកពី ដំណើរការសាច់ដុំក្នុងបំពង់អាហារទៅក្រពះដំណើរការមិនបានល្អ ឬបំពង់អាហារមានសភាពរួមតូច និង អាចមានការរលាកជាដើម ដូច្នេះអាហារដែលញ៉ាំចូលទៅ ពិបាកក្នុងបញ្ជូនទៅក្រពះ។ អាការៈនេះអាចកើតឡើងច្រើន ចំពោះមនុស្សចាស់ វ័យចាប់ពី ៦០ឆ្នាំឡើងទៅ។

ចុចអាន៖ថៃ ព្រមានថា នំឆាខ្វៃជាមួយតែទឹកដោះគោពេលព្រឹក ជាអាហារគ្រោះថ្នាក់ខ្លាំង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ