សុខភាព
វិធី ៤ យ៉ាង ជួយដល់សុខភាពអ្នកឱ្យកាន់តែប្រសើរជាងមុន
យើងទាំងអស់គ្នាតែងតែចង់បានសុខភាពល្អ ដូច្នោះហើយយើងសម្រេចចិត្តធ្វើការផ្លាស់ប្តូររបៀបរស់ដោយទៅកន្លែងហាត់ប្រាណនិងចាប់ផ្តើមហាត់ប្រាណជារៀងរាល់ថ្ងៃ ប៉ុន្តែក៏មានជំហានតូចៗជាច្រើនទៀតដែលជួយកែលម្អសុខភាព និងគុណភាពជីវិតទាំងមូលរបស់អ្នក ។
ខាងក្រោមនេះគឺជាវិធី ៤ យ៉ាងដែលជួយដល់សុខភាពអ្នកឱ្យកាន់តែប្រសើរជាងមុន៖
១. ការបណ្តុះបណ្តាលរាងកាយ

ការថែរក្សាសុខភាពរាងកាយរបស់អ្នកធ្វើឲ្យប្រសើរឡើងនូវអារម្មណ៍ និងសុខភាពរបស់អ្នក។ អ្នកគួរតែព្យាយាមធ្វើសកម្មភាពយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃមិនថារត់ ដើរ យូហ្គា រាំ ជិះកង់ ឬសូម្បីតែដើរលេងសួន។ ម្យ៉ាងទៀត ញ៉ាំអាហារដែលមានសុខភាពល្អ និងមានតុល្យភាព ហើយព្យាយាមគេងឱ្យបានគ្រប់គ្រាន់។
២. ធ្វើអ្វីដែលអ្នកស្រលាញ់និងចូលចិត្ត

តាមការស្រាវជ្រាវបង្ហាញថា ពេលវេលាសម្រាប់សកម្មភាពដែលអ្នកចូលចិត្តអាចជួយអ្នករក្សាសុខភាពវិជ្ជមាន។ មិនថាធ្វើម្ហូប លេងជាមួយសត្វចិញ្ចឹម ទៅដើរលេងនៅសួនកម្សាន្ត អានសៀវភៅ ឬមើលរឿង ឬរឿងភាគទូរទស្សន៍ សូមចំណាយពេលដើម្បីធ្វើរឿងដែលអ្នកចូលចិត្ត។
៣. ទំនាក់ទំនងក្នុងសង្គមរស់នៅ

ក្នុងនាមជាមនុស្ស ការមានទំនាក់ទំនងក្នុងសង្គមរស់នៅ ឬទំនងសហគមន៍នសារៈសំខាន់ចំពោះគ្រប់ផ្នែកនៃសុខភាព រួមទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ សារៈសំខាន់នៃការរក្សាទំនាក់ទំនង សង្គមមានឥទ្ធិពលខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃ ហើយជាកត្តាសំខាន់សម្រាប់ភាពជាប់បានយូរ។
៤. ញ៉ាំក្នុងកម្រិតមធ្យម

ដូចដែលបានរៀបរាប់ខាងលើ ការមានរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់សុខភាព និងសុខុមាលភាពទូទៅរបស់អ្នក ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងកាន់តែប្រសើរឡើងនៃសុខភាព និងធ្វើឲ្យនូវគុណភាពនៃការគេងល្អជាងមុន និង បង្កើនការផ្តោតអារម្មណ៍បានល្អផងដែរ ៕
ប្រែសម្រួល៖នាងតូច

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ