ព័ត៌មានអន្ដរជាតិ
ពិភពលោក ប្រឈមនឹងការផ្ទុះជំងឺអាសន្នរោគធំបំផុត ក្នុងរយៈពេល២០ឆ្នាំ
អង្គការសុខភាពពិភពលោក (WHO) ព្រមានថា កត្តានានារួមទាំងវិបត្តិសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ បានជំរុញឲ្យជំងឺអាសន្នរោគ រីកដុះដាលនៅក្នុងប្រទេសដែលមានហានិភ័យខ្ពស់។ ការព្រមានរបស់ WHO កើតឡើង បន្ទាប់ពីបានរកឃើញករណីកាន់តែច្រើននៃជំងឺនេះ នៅក្នុងប្រទេសយ៉ាងតិច២៩។

WHO និយាយថា ទំហំនៃការផ្ទុះជំងឺផ្សេងៗ បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះអស់រយៈពេលច្រើនឆ្នាំមកហើយ។ នៅចន្លោះខែមករាដល់ខែតុលាឆ្នាំមុន ប្រទេសចំនួន២៩បានរាយការណ៍ពីករណីនៃជំងឺនេះ បើប្រៀបធៀបទៅនឹង២៣ប្រទេសនៅឆ្នាំមុននោះ ហើយករណីនឹងកើនឡើងជាបន្តទៀតក្នុងឆ្នាំ២០២៣នេះ។
លោក Philippe Barboza ប្រធានអង្គភាពឆ្លើយតបជំងឺអាសន្នរោគរបស់ WHO បានប្រាប់កាសែត The Telegraph ថា “ចំនួនប្រទេសដែលមានការផ្ទុះឡើងទ្រង់ទ្រាយធំទាំងនេះ គឺកើតឡើងក្នុងពេលតែមួយ ដែលយើងមិនធ្លាប់ឃើញសោះក្នុងរយៈពេលយ៉ាងតិច២០ឆ្នាំមកនេះ”។

លោកបន្ថែមថា “ការផ្ទុះធំៗភាគច្រើនដែលយើងកំពុងឃើញ គឺត្រូវបានជំរុញដោយព្រឹត្តិការណ៍អាកាសធាតុធំៗមិនធម្មតា”។ លោកបន្ថែមថា បណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូងមានហានិភ័យជាពិសេស ស្របពេលប្រទេសទាំងនោះ ប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងនិងព្យុះស៊ីក្លូន៣ឆ្នាំជាប់ៗគ្នាដែលបង្កដោយបាតុភូតអាកាសធាតុ La Nina”។
នាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីឆ្នាំមុនថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ជំរុញឲ្យមានផលប៉ះពាល់នៃជំងឺអាសន្នរោគ។

កាលពីឆ្នាំមុន ប្រទេសស៊ីរី បានប្រកាសពីការផ្ទុះឡើងនៃជំងឺនេះ ជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ ខណៈស្ថានភាពកាន់តែអាក្រក់ឡើងៗ បន្ទាប់ពីការរញ្ជួយដីកាលពីខែមុន។ ប្រទេសលីបង់ ក៏កំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំផងដែរ ខណៈប្រទេសព្យាយាមប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ចំពេលមានការដួលរលំសេដ្ឋកិច្ច។
អាសន្នរោគ គឺជាជំងឺធ្ងន់ធ្ងរដែលឆ្លងតាមរយៈការទទួលទានអាហារ ឬទឹកដែលមានមេរោគ។ វាអាចបណ្តាលឲ្យស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោង ប្រសិនបើមិនបានព្យាបាល។ តួលេខពី WHO បញ្ជាក់ថា មនុស្សប្រហែល១៤៣០០០នាក់ បានស្លាប់ដោយសារជំងឺនេះនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ តំបន់រងគ្រោះដោយរញ្ជួយដីនៅស៊ីរី ពេលនេះផ្ទុះជំងឺអាសន្នរោគ បណ្តាលឲ្យមនុស្សស្លាប់ទៀត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ