សុខភាព
មករដូវយឺត អាចបណ្តាលមកពីរបបអាហារមិនត្រឹមត្រូវ
ការមករដូវទៀងទាត់ អាចបង្ហាញឲ្យយើងដឹងថាសុខភាពបន្តពូជយើងល្អប្រសើរ។ យ៉ាងណាមិញ របបអាហារប្រចាំថ្ងៃ ក៏អាចជះឥទ្ធិពលដល់ទាំងវដ្ដរដូវ និងសុខភាពបន្តពូជរបស់យើងដូចគ្នា។ ដូច្នេះហើយ ក្នុងករណីដែលមករដូវយឺតជាប្រចាំ ស្រីៗយើងគួរចាប់អារម្មណ៍នឹងទម្លាប់ញ៉ាំអាហារ ដែលជាឫសគល់នៃការមករដូវមិនទៀងទាត់។

១. មិនញ៉ាំបន្លែ និងផ្លែឈើ
នៅពេលដែលយើងមិនសូវញ៉ាំបន្លែ និងផ្លែឈើគ្រប់គ្រាន់ នោះសុខភាពយើងក៏មានអតុល្យភាព ដែលជាហេតុនាំឲ្យរដូវមិនយឺត។ ម្យ៉ាងវិញទៀត កង្វះសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាអាហារដែលមានជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ ក៏អាចបណ្តាលឲ្យអ័រម៉ូនអតុល្យភាពដូចគ្នា។
២. រំលងការញ៉ាំអាហារ
ជួនកាល នៅពេលដែលកិច្ចការប្រចាំថ្ងៃរបស់យើងកាន់តែរវល់ គ្នាយើងខ្លះអាចរំលងការញ៉ាំអាហារ។ កត្តានេះ អាចបណ្តាលឲ្យការធ្វើមេតាប៉ូលីសមានភាពយឺតយ៉ាវ ព្រមទាំងធ្វើឲ្យយើងញ៉ាំកាន់តែច្រើនជាងមុន និងនាំឲ្យមករដូវយឺត។
៣. អាហារមានជាតិខ្លាញ់
ទន្ទឹមនឹងនេះដែរ អាហារដែលមានកាឡូរីខ្ពស់ ខ្លាញ់មិនល្អ និងពពួកភេសជ្ជៈដែលមានជាតិស្ករសិប្បនិម្មិត ក៏អាចបណ្តាលឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងប៉ះពាល់ដល់ការបញ្ចេញអ័រម៉ូន។
៤. ការញ៉ាំអាហារបញ្ចូលគ្នាមិនត្រឹមត្រូវ
គ្នាយើងដឹងអត់ថា ការញ៉ាំអាហារបញ្ចូលគ្នាដែលមិនត្រឹមត្រូវក៏អាចប៉ះពាល់ដល់វដ្ដរដូវ? ជាក់ស្តែង ប្រសិនបើយើងញ៉ាំផ្លែឈើ ក្រោយញ៉ាំអាហារពេលថ្ងៃ ឬញ៉ាំទឹកតែជាមួយនឹងអាហារពេលព្រឹក នោះនឹងអាចរារាំងដល់ការស្រូបយកសារធាតុចិញ្ចឹមនៅក្នុងរាងកាយ និងរឹតត្បិតលំហូរឈាមប្រក្រតី និងទៀងទាត់។

ចុចអាន៖ពេលមករដូវ ធុំក្លិនមិនល្អមែនអត់? មកសាកតិចនិកទាំងនេះសិន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ