Connect with us

សុខភាព

ផលប៉ះពាល់ ៥ ចំណុច បើផឹកតែពេលព្រឹកទាំងពោះទទេ

បានផុស

នៅ

មនុស្សមួយចំនួនមានទម្លាប់មិនល្អមួយគឺរំលងអាហារពេលព្រឹក ដែលជាផ្នែកដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ ទន្ទឹមនោះអ្នកខ្លះថែមទាំងចូលចិត្តផឹកតែនិងកាហ្វេពេលព្រឹកទៀតផង ។ អ្នកមានទម្លាប់បែបនេះគួរដឹងផលប៉ះពាល់ទាំង ៥ ចំណុចពីតែដូចជា ៖

១. បញ្ហារំលាយអាហារ

Gastrin គឺជាអ័រម៉ូន peptide ដែលជំរុញការបញ្ចេញអាស៊ីតក្រពះនិងជួយដល់ចលនាក្រពះ វាបញ្ចេញដោយកោសិកា G នៅក្នុង pyloric antrum នៃក្រពះ duodenum និងលំពែង ហើយតែអាចបង្កើនអ័រម៉ូន gastrin និងបញ្ចេញអាស៊ីត gastrin នៅពេលទទួលទានទាំងពោះទទេ ដូច្នេះអ្នកឧស្សាហ៍ជួបបញ្ហាក្រពះ-ពោះវៀន គប្បីចៀសវាងវា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ធ្មេញលឿង

ការផឹកតែនៅពេលព្រឹកធ្វើឲ្យបាក់តេរីនៅក្នុងមាត់បំបែកជាតិស្ករ បង្កើនកម្រិតអាស៊ីតដែលបណ្ដាលឱ្យសឹកស្រទាប់ធ្មេញហើយប្រែពណ៌ធ្មេញ ។

៣. ឈឺក្បាល

តែមានផ្ទុកជាតិកាហ្វេអ៊ីនដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយដូចកាហ្វេ ប៉ុន្តែក៏អាចធ្វើឲ្យឈឺក្បាល វិលមុខបានដូចគ្នាបើផឹកទាំងពោះទទេ ។

៤. កង្វះជាតិទឹក

តែរួមបញ្ចូលសារធាតុម្យ៉ាងហៅថា theophylline ដែលមានឥទ្ធិពលខ្សោះជាតិទឹក ហើយការខ្សោះជាតិទឹកក៏អាចនាំអោយឈឺក្បាល និងទល់លាមកផងដែរ ។

៥. រារាំងការស្រូបយកសារធាតុចិញ្ចឹម

ដោយសារតែជាប្រភពដ៏សម្បូរបែបនៃសារធាតុ ប៉ូលីហ្វីណុល (polyphenols) ដូចជា តានីន (tannins) និង កាហ្វេអ៊ីន (caffeine) វាអាចរារាំងការស្រូបយកសារធាតុចិញ្ចឹមដូចជាជាតិដែកពីអាហារ ជាពិសេសនៅពេលដែលអ្នកផឹកវានៅពេលព្រឹក ។

តាមពិតតែមិនអាក្រក់ទាំងអស់ទេ បើអ្នកទទួលទានត្រូវក្បួនខ្នាតអាហារ ជាពិសេសវាអាចជួយផ្ដល់ផលប្រយោជន៍ចំពោះយើងផងដែរ៕

ប្រែសម្រួល ៖​ វារី

ចុចអាន ៖ ញ៉ាំតែ ១ ពែងរាល់ថ្ងៃ ផ្តល់អត្ថប្រយោជន៍ច្រើនមិនគួរឲ្យជឿ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ជីវិតកម្សាន្ដ១៥ នាទីutes មុន

ធ្លាយរូបភាព Liu Yifei ​ណាត់​ជួបមនុស្ស​ប្រុស​ទាំង​កណ្តាល​អធ្រាត្រ

ព័ត៌មានជាតិ១៧ នាទីutes មុន

អាជ្ញាធរខណ្ឌចំការមន កំពុងសិក្សាគម្រោងលើសង្កាត់ទួលទំពូងទី ០១ និង ទួលទំពូងទី ០២ ចំពោះផ្លូវខូចៗ មានទឹកលិច

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៤៨ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម