Connect with us

សុខភាព

នឹកស្មានមិនដល់ ទឹកអាល់កុលលាងដៃផ្ដល់គុណវិបត្តិដល់ទៅ ៤ ចំណុច

បានផុស

នៅ

ជាទូទៅទឹកលាងដៃផ្សំពីអាល់កុល ៦០ ទៅ ៩៥ ភាគរយដើម្បីសម្លាប់មេរោគ ហើយជាតិអាល់កុលនោះជាបញ្ហាចម្បងដែលផ្ដល់ផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដូចជា ៖ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ស្បែកស្ងួត

ជាតិអាល់កុលក្នុងផលិតផលធ្វើឲ្យដៃស្ងួតប្រេះរបក និងស្ដើង ជាពិសេសស្បែកស្ងួតងាយមេរោគតោងជាងស្បែកមានសំណើមទ្វេដង ។

២. បង្កឲ្យកើតជំងឺត្រអក

ប្រសិនបើអ្នកមានជំងឺត្រអកអ្នកអាចសម្គាល់ឃើញថា បន្ទាប់ពីទឹកលាងដៃស្ងួតនៅលើដៃ ស្នាមកន្ទួលរមាស់ និងក្រហមទំនងជាលេចឡើងភ្លាម ។

៣. អាចប៉ះពាល់ដល់អ័រម៉ូន

រដ្ឋបាលចំណីអាហារនិងឱសថបានឲ្យដឹងថា ជួនកាលទឹកលាងដៃមានផ្ទុកសារធាតុ “ទ្រីក្លូសាន” ដែលមាននាទីសម្លាប់មេរោគប៉ុន្តែរំខានដល់វដ្ដអ័រម៉ូនធម្មជាតិ និងប៉ះពាល់ដល់ការបន្តពូជ ។

៤. ស៊ាំនឹងថ្នាំអង់ទីប៊ីយ៉ូទីក

ការស្រាវជ្រាវឆ្នាំ ២០១៥ បានបង្ហាញអំពីរបៀបដែល “ទ្រីក្លូសាន” រួមចំណែកដល់ការស៊ាំជាមួយថ្នាំអង់ទីប៊ីយ៉ូទីក និងសន្និដ្ឋានថា សារធាតុគីមីនេះពិតជាប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងពិតប្រាកដ ។

ដើម្បីប្រើទឹកលាងដៃដោយសុវត្ថិភាព អ្នកគប្បីប្រើពេលនៅមជ្ឈដ្ឋានស្អាត ក្នុងបរិមាណល្មមមិនច្រើនជ្រុល ចុងក្រោយកុំភ្លេចលាបឡេផ្ដល់សំណើមផងទើបស្បែកមិនស្ងួត ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ផលប៉ះពាល់ ៥ ចំណុច បើផឹកតែពេលព្រឹកទាំងពោះទទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម