Connect with us

សុខភាព

ត្រឹម ៧ សប្តាហ៍ កម្ពុជាមានករណីជំងឺគ្រុនឈាមជាង ៧៥០ ករណី មាន​អ្នក​ស្លាប់ ២ នាក់

បានផុស

នៅ

នៅក្នុងរយៈពេល ៧ សប្តាហ៍ដើមឆ្នាំ២០២៣ កម្ពុជាមានករណីជំងឺគ្រុនឈាមប្រមាណជាង ៧៥០ ករណីក្នុងនោះស្លាប់ ២ ករណីមានការកើនឡើងជិត ៣ ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ មីនានេះថា រយៈពេល ៧ សប្តាហ៍ដើមឆ្នាំ២០២៣ មានករណីជំងឺគ្រុនឈាមចំនួន ៧៥៩ ករណីក្នុងនោះស្លាប់ ២ ករណីមានការកើនឡើងជិត ៣ ដងបើប្រៀបធៀបទៅនឹងរយៈពេល៧សប្តាហ៍ដូចគ្នាកាលពីឆ្នាំ២០២២ កន្លងទៅដែលមានត្រឹមតែ ២៩១ ករណីនិងមិនមានករណីស្លាប់ទេ។

រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេរួមមានខេត្តកណ្តាល រាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ ខេត្តព្រះសីហនុ និងខេត្តតាកែវ។

លោកវេជ្ជបណ្ឌិតបានប៉ាន់ស្មានថា ស្ថានភាពជំងឺគ្រុនឈាមអាចនឹងកើនឡើងដល់ជាង ២ ម៉ឺនករណីខ្ពស់ជាងឆ្នាំ​២០២២ ដែលមានករណីជំងឺគ្រុនឈាមជាង ១២ ៥០០ ករណីក្នុងនោះស្លាប់ ១៩ ករណី ដោយសារជាឆ្នាំកៀកទៅនឹងវដ្ឋ​នៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ខណៈការផ្ទុះលើកចុងក្រោយនៅឆ្នាំ២០១៩។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រសួងសុខាភិបាលបានតៀមថ្នាំអាបេតចំនួន ២០០ តោន សេរ៉ូមជិត ៦ ម៉ឺនប្លោកនិងថ្នាំបាញ់សម្លាប់មូសជិត ៥ ពាន់លីត្រ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំនៅឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រសួងក៏មានត្រៀមសារអប់រំពីវិធានការការពារជំងឺគ្រុនឈាមសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម វិទ្យុ​អនឡាញ​និងទូរទ្សសន៍ ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋបានយល់ដឹងការពារកូនចៅកុំឱ្យឆ្លងជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អាណាព្យាបាល មាតាបិតាកុមារាកុមារីគ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែង ដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើម និងអាជីវករនិង​ម្ចាស់ជីវកម្មទាំងឡាយដែលប្រកបរបរពាក់ព័ន្ធសំបកកង់ឡានម៉ូតូ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនេះឲ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជំរកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។

ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាព្យាបាលរបស់រដ្ឋដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតបំផុតនិងកុំសាកល្បងព្យាបាលជំងឺ ដោយខ្លួនឯងឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជជីវិតបាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម