សុខភាព
តើលោកអ្នកធ្លាប់ដឹងពីជំងឺគ្រុនពោះវៀន ឬទេ?
ជំងឺគ្រុនពោះវៀន ជាជំងឺឆ្លង ដែលអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នកជំងឺបាន ប្រសិនបើគាត់មិនទទួលការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ។ ជំងឺនេះ បង្កដោយមេរោគបាក់តេរីឈ្មោះ Salmonella enterica (typhi , Paratyphi)។
ក) ការចម្លងរោគ ៖
ជំងឺគ្រុនពោះវៀន ឆ្លងតាមរយៈការបរិភោគទឹក ឬអាហារ ដែលមានផ្ទុកនូវពពួកមេរោគSalmonella enterica (typhi , Paratyphi)។

ខ) រោគសញ្ញា ៖
អ្នកជំងឺដែលកើតជំងឺនេះ មានរោគសញ្ញាដូចខាងក្រោមៈ
– ក្តៅខ្លួន ដែលសីតុណ្ហភាពអាចដល់ ៣៩ – ៤០ អង្សា
– ភាពមិនស៊ីចង្វាក់គ្នារវាងកម្ដៅ និងជីពចរ
– អស់កម្លាំង
– ឈឺក្បាលខ្លាំង
– ចង្អោរ
– ពិបាកបន្ទោបង់ ឬ រាករូស
– មានករណីតិចតួចដែលមានសញ្ញាកន្ទួលក្រហមនៅលើស្បែក ជាពិសេសស្បែកពោះ។
គ) ការធ្វើរោគវិនិច្ឆ័យ
– ការសាកសួរ និងការពិនិត្យអ្នកជំងឺឲ្យបានច្បាស់លាស់ ជាជំហានដែលសំខាន់។
– ការពិនិត្យឈាម និងការបណ្តុះមេរោគដើម្បីទទួលបាននៅប្រភេទមេរោគ ព្រមទាំងថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។
– ការពិនិត្យលាមក ក៏មានសារប្រយោជន៍សម្រាប់ការស្វែងរកប្រភេទមេរោគដែរ តែយើងសង្កេតឃើញថា ការដុះរបស់មេរោគមានកម្រិតទាប។
ឃ) វិធីសាស្ត្រ នៃការព្យាបាល ៖
– អ្នកជំងឺ ចាំបាច់ត្រូវការការព្យាបាលថ្នាំអង់ទីប៊ីយ៉ូទីក (Antibiotic) សម្រាប់សម្លាប់មេរោគSalmonella
– រយៈពេល នៃការព្យាបាល អាស្រ័យទៅលើស្ថានភាពរបស់អ្នកជំងឺ (មិនសូវធ្ងន់ធ្ងរ ឬធ្ងន់ធ្ងរ)
– ការស្វែងរកប្រភេទមេរោគ ពិតជាមានសារៈសំខាន់សម្រាប់ការព្យាបាល។

ង) វិធីបង្ការ ៖
– បង្កើនទម្លាប់ក្នុងការធ្វើអនាម័យ ជាពិសេសលាងដៃ នឹងសាប៊ូក្រោយពេលបន្ទោរបង់រួច និងមុនពេលទទួលទានអាហារ។
– ត្រូវទទួលទានទឹកស្អាត និងបរិភោគចំណីអាហារដែលឆ្អិនល្អ។
– វ៉ាក់សាំងការពារមេរោគ Salmonella enterica (typhi) មានពីរប្រភេទ ៖ ប្រភេទលេប និងប្រភេទចាក់សាច់ដុំ។
គេសង្កេតឃើញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទនេះ អាចការពារបានត្រឹមតែ ៥០% ទៅ៦០% តែប៉ុណ្ណោះ ដូច្នេះហើយ ការធ្វើអនាម័យដោយលាងដៃនឹងសាប៊ូ ព្រមទាំងទទួលទានទឹកស្អាត ហើយអាហារដែលចម្អិនបានឆ្អិនល្អ នៅតែជាការការពារដ៏ចម្បង។
ប្រសិនលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីពិគ្រោះ និងធ្វើរោគវិនិច្ឆ័យ ដែលឈានទៅរកការព្យាបាលត្រឹមត្រូវ និងប្រសិទ្ធភាព៕
អត្ថបទ ៖ រស្មី
ចុចអាន៖ហេតុអ្វីចាំបាច់ ត្រូវបំបៅកូនដោយទឹកដោះម្តាយ
ចុចអាន៖តើពិបាកក្នុងការមានគភ៌នៅវ័យបន្តពូជមែនទេ?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ