Connect with us

សុខភាព

តើ​លោកអ្នក​ធ្លាប់​ដឹង​ពី​ជំងឺ​គ្រុនពោះវៀន ឬទេ​?

បានផុស

នៅ

ជំងឺ​គ្រុនពោះវៀន​ ជា​ជំងឺឆ្លង ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត​របស់​អ្នកជំងឺ​បាន ប្រសិនបើ​គាត់​មិន​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា និង​ត្រឹមត្រូវ​។ ជំងឺ​នេះ​ បង្ក​ដោយ​មេរោគ​បាក់តេរី​ឈ្មោះ Salmonella enterica (typhi , Paratyphi)។​

ក​) ការ​ចម្លង​រោគ ​៖
ជំងឺ​គ្រុនពោះវៀន ​ឆ្លង​តាមរយៈ​ការ​បរិភោគ​ទឹក ឬ​អាហារ​ ដែល​មាន​ផ្ទុក​នូវ​ពពួក​មេរោគ​Salmonella enterica (typhi , Paratyphi)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ​) រោគសញ្ញា ​៖
អ្នកជំងឺ​ដែល​កើត​ជំងឺ​នេះ មាន​រោគសញ្ញា​ដូចខាងក្រោមៈ​
– ក្តៅខ្លួន ដែល​សីតុណ្ហភាព​អាច​ដល់ ៣៩ – ៤០ អង្សា​
– ភាព​មិន​ស៊ីចង្វាក់គ្នា​រវាង​កម្ដៅ និង​ជីពចរ​
– អស់កម្លាំង​
– ឈឺក្បាល​ខ្លាំង​
– ចង្អោរ​
– ពិបាក​បន្ទោបង់ ឬ រាករូស​
– មាន​ករណី​តិចតួច​ដែល​មាន​សញ្ញា​កន្ទួល​ក្រហម​នៅ​លើ​ស្បែក ជាពិសេស​ស្បែក​ពោះ​។​

គ​) ការធ្វើ​រោគវិនិច្ឆ័យ​
– ការសាកសួរ និង​ការពិនិត្យ​អ្នកជំងឺ​ឲ្យ​បានច្បាស់លាស់ ជា​ជំហាន​ដែល​សំខាន់​។​
– ការពិនិត្យ​ឈាម និង​ការបណ្តុះ​មេរោគ​ដើម្បី​ទទួលបាន​នៅ​ប្រភេទ​មេរោគ ព្រមទាំង​ថ្នាំ​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់​។​
– ការពិនិត្យ​លាមក ក៏មាន​សារប្រយោជន៍​សម្រាប់​ការស្វែងរក​ប្រភេទ​មេរោគ​ដែរ តែ​យើង​សង្កេត​ឃើញ​ថា ការ​ដុះ​របស់​មេរោគ​មាន​កម្រិត​ទាប​។​

ឃ​) វិធីសាស្ត្រ​ នៃ​ការ​ព្យាបាល​ ៖
– អ្នកជំងឺ​ ចាំបាច់​ត្រូវការ​ការ​ព្យាបាល​ថ្នាំ​អង់ទីប៊ីយ៉ូទីក (Antibiotic) សម្រាប់​សម្លាប់​មេរោគ​Salmonella
– រយៈពេល​ នៃ​ការ​ព្យាបាល អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​អ្នកជំងឺ (​មិនសូវ​ធ្ងន់ធ្ងរ ឬ​ធ្ងន់ធ្ងរ​)
– ការស្វែងរក​ប្រភេទ​មេរោគ ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ការ​ព្យាបាល​។​

ង​) វិធី​បង្ការ ​៖
– បង្កើន​ទម្លាប់​ក្នុង​ការធ្វើ​អនាម័យ ជាពិសេស​លាងដៃ នឹង​សាប៊ូ​ក្រោយពេល​បន្ទោរ​បង់​រួច និង​មុន​ពេល​ទទួលទាន​អាហារ​។​
– ត្រូវ​ទទួលទាន​ទឹកស្អាត និង​បរិភោគ​ចំណីអាហារ​ដែល​ឆ្អិន​ល្អ​។​
– វ៉ាក់សាំង​ការពារ​មេរោគ Salmonella enterica (typhi) មាន​ពីរ​ប្រភេទ​ ៖ ប្រភេទ​លេប និង​ប្រភេទ​ចាក់​សាច់​ដុំ​។​

គេ​សង្កេត​ឃើញ​ថា ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ប្រភេទ​នេះ អាច​ការពារ​បាន​ត្រឹមតែ ៥០% ទៅ​៦០% តែ​ប៉ុណ្ណោះ ដូច្នេះហើយ​ ការ​ធ្វើ​អនាម័យ​ដោយ​លាងដៃ​នឹង​សាប៊ូ ព្រមទាំង​ទទួលទាន​ទឹក​ស្អាត ហើយ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ នៅតែ​ជា​ការ​ការពារ​ដ៏​ចម្បង​។​

ប្រសិន​លោកអ្នក​មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​មក​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​ពិគ្រោះ​ និង​ធ្វើ​រោគវិនិច្ឆ័យ ដែល​ឈានទៅរក​ការព្យាបាល​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​៕​

អត្ថបទ ៖ រស្មី​

ចុចអាន៖ហេតុអ្វី​ចាំបាច់ ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​

ចុចអាន៖តើ​ពិបាក​ក្នុងការ​មានគភ៌​នៅ​វ័យ​បន្ត​ពូជ​មែន​ទេ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម