សុខភាព
តើពិបាកក្នុងការមានគភ៌នៅវ័យបន្តពូជមែនទេ?
ការពិបាកក្នុងការមានគភ៌ (infertilité) គឺជាការលំបាក ឬពុំអាចមានលទ្ធភាពនឹងមានគភ៌។ ដូច្នេះជំនួយការវេជ្ជសាស្ត្រ ក្នុងការឲ្យមានគភ៌ ឬការបង្កកំណើតក្នុងមន្ទីរពិសោធន៍វេជ្ជសាស្ត្របន្តពូជ(procréation médicalement assistée) គឺជាមធ្យោបាយមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការជួយឲ្យមានគភ៌។

ការលំបាក ឬពុំអាចមានលទ្ធភាពនឹងមានគភ៌ បច្ចុប្បន្នមានអត្រាកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ប្រេវ៉ាឡង់ដៃគូស្វាមីភរិយា ដែលអសមត្ថភាព ក្នុងការមានគភ៌នៅប្រទេសជឿនលឿន គឺស្ថិតនៅអត្រាចន្លោះ ពី ១៥ ដល់ ២៥% ។ ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងវិញ នាពេលបច្ចុប្បន្ននេះ អត្រានៃគូស្វាមីភរិយា ដែលមកពិគ្រោះនូវបញ្ហាពាក់ព័ន្ធទៅនឹងករណីពិបាកមានគភ៌នៅក្នុងវ័យបន្តពូជ ក៏មានការកើនឡើងគួរឲ្យកត់សំគាល់។
ក) មូលហេតុ
មូលហេតុនៃការអសមត្ថភាពមានគភ៌ បណ្តាលមកពី
– បញ្ហាសុខភាពបន្តពូជស្ត្រី ២៤% ហើយក្នុងចំណោមបញ្ហាទាំងនេះមានដូចជា៖
+វិបត្តិនៃការបញ្ចេញមេជីវិតញី ៣៣%
+ការស្ទះរន្ធដៃស្បូន ២៦%
+អង់ដូមេទ្រីយ៉ូល ៣៧%
+រំអិលនៃមាត់ស្បូន និងរូបសណ្ឋានខុសប្រក្រតី ២%
+ការកើនឡើងអរម៉ូន ប្រូឡាក់ទីនក្នុងឈាម ១% ហើយសល់ពីនេះ មានដូចជា ការបង្ករោគលើប្រដាប់បន្តពូជ និង DES Syndrome ស្ទើរគ្មាន។

– ចំណែកបញ្ហាសុខភាពបន្តពូជបុរសមាន ១៦%។
– ចំពោះបញ្ហារួមទាំងបុរស និងស្ត្រីមាន ៣០%។
– បញ្ហាដែលនៅសល់ គឺពុំទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយមាន ៣០%។

ខ) ការព្យាបាល
ដំណោះស្រាយ នៅលើបញ្ហាពាក់ព័ន្ធករណីវិបាកមានគភ៌មានដូចជា
– ការព្យាបាលដោយប្រើប្រាស់ថ្នាំ នៅលើគូស្វាមីទាំងសងខាង។
– ការព្យាបាលដោយការវះកាត់ ស្របតាមមូលហេតុផ្សេងៗ ដែលការវះកាត់មានការដាក់កាមេរ៉ាតាមលើពោះ ឬមាត់ទ្វារស្បូន។

ដំណោះស្រាយជាចម្បង យើងត្រូវស្វែងរកមូលហេតុ និងកត្តាប្រឈមទាំងឡាយណា ដែលផ្តល់ផលប៉ះពាល់ដល់បញ្ហាពាក់ព័ន្ធនឹងវិបត្តិគ្មានគភ៌។

ដើម្បីស្វែងរកមូលហេតុ និងដំណោះស្រាយ ព្រមទាំងឈានទៅរកការព្យាបាល ដែលត្រឹមត្រូវនិងសមស្រប នៅលើបញ្ហាពាក់ព័ន្ធនឹងវិបត្តិគ្មានគភ៌ សូមអញ្ជើញលោកអ្នក មកពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត រៀងរាល់ថ្ងៃច័ន្ទ ដល់ សុក្រ ចាប់ពីម៉ោង ១៤:០០ដល់ម៉ោង ១៦:០០៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីចាំបាច់ ត្រូវបំបៅកូនដោយទឹកដោះម្តាយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី