សុខភាព
ផ្លាស់ប្ដូរទម្លាប់ទាំង ៦ ដើម្បីកាត់បន្ថយហានិភ័យនៃកូលេស្តេរ៉ុលខ្ពស់
ជិត ៤២ ភាគរយនៃមនុស្សពេញវ័យអូស្ត្រាលីកំពុងរស់នៅជាមួយកូលេស្តេរ៉ុលខ្ពស់ ហើយប្រសិនបើអ្នកស្ថិតក្នុងចំណោមពួកគេ ខាងក្រោមនេះជាការផ្លាស់ប្តូររទម្លាប់រស់នៅដែលវេជ្ជបណ្ឌិតកំពុងជំរុញឱ្យអ្នកទទួលយក។
ប្របើអ្នកព្រួយបារម្ភអំពីកូលេស្តេរ៉ុលខ្ពស់ ខាងក្រោមនេះជាទម្លាប់ ៦ យ៉ាងដែលគ្រូពេទ្យចង់ឱ្យ អនកជៀសវាង ៖
១. ញ៉ាំជាតិខ្លាញ់ច្រើនពេក

គ្រូពេទ្យឯកទេសជំងឺបេះដូង និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវបេះដូង Victor Changលោកសាស្ត្រាចារ្យ Jason Kovacic មានប្រសាសន៍ថា ជាតិខ្លាញ់ឆ្អែតអាចបង្កើនកម្រិត LDL ហើ យខ្លាញ់ឆ្អែតទំនងជាត្រូវបានរកឃើញនៅក្នុងផលិតផលសត្វ រួមទាំងសាច់ red meat ប៊ឺ និងឈីស។ លោកបន្ថែមទៀតថា ការញ៉ាំគ្រាប់ធញ្ញជាតិ បន្លែ និងប្រូតេអ៊ីនដែលមានសុខភាពល្អ ហើយការកាត់ បន្ថយខ្លាញ់ឆ្អែតនឹងជួយរក្សាកម្រិតកូឡេស្តេរ៉ុល ។
២. ការហាត់ប្រាណមិនគ្រប់គ្រាន់

សាស្ត្រាចារ្យ Kovacic បាននិយាយថា ការហាត់ប្រាណបង្កើនកូលេស្តេរ៉ុលល្អ និងបន្ថយកូលេស្តេ រ៉ុលអាក្រក់។ លោកបានបន្តថា៖ «ការហាត់ប្រាណទៀងទាត់ក៏អាចជួយដល់ការសម្រកទម្ងន់ដែរ ដែលជាកត្តាហានិភ័យមួយទៀត»។
៣. លើសទម្ងន់

តាមការស្រាវជ្រាវបង្ហាញថា ការឡើងទម្ងន់អាចជាសញ្ញាបង្ហាញថាកម្រិត LDL របស់អ្នកខ្ពស់ពេក សាស្ត្រាចារ្យ Kovacic បាននិយាយថា “ភាពធាត់អាចបន្ថយកូឡេស្តេរ៉ុល HDL និងបង្កើនកូឡេស្តេ រ៉ុល LDL និងទ្រីគ្លីសេរីដ ដែលជាប្រភេទខ្លាញ់អាក្រក់នៅក្នុងខ្លួន”។ ការលើសទម្ងន់ ឬធាត់ក៏អាច ផ្សារភ្ជាប់ទៅនឹងទម្លាប់រស់នៅដែលបង្កើនកូឡេស្តេរ៉ុល ដូចជារបបអាហារមិនល្អ និងកង្វះការធ្វើ លំហាត់ប្រាណ។
៤. ការមានភាពតានតឹងមិនអាចគ្រប់គ្រងបាន

សាស្ត្រាចារ្យ Kovacic បាននិយាយថា ការសិក្សាបានបង្ហាញពីទំនាក់ទំនងរវាងភាពតានតឹងនិង កូលេស្តេរ៉ុល ទោះបីជាហេតុផលនៅតែមិនច្បាស់លាស់ក៏ដោយ។ លោកបានបន្តថា៖ «ទ្រឹស្តីមួយគឺ អ័រម៉ូនស្ត្រេសបង្កឱ្យមានការកើនឡើងនៃការផលិតកូឡេស្តេរ៉ុល ដែលស្ត្រេសក៏អាចភ្ជាប់ទៅនឹង យុទ្ធសាស្ត្រទប់ទល់ដូចជាការញ៉ាំអាហារសម្បូរជាតិខ្លាញ់ឆ្អែត ផឹកស្រា និងជក់បារី”។
៥. ការជក់បារី

ប្រសិនបើអ្នកត្រូវការហេតុផលផ្សេងទៀតដើម្បីឈប់ជក់បារី ការខូចខាតដែលជក់បារីប៉ះពាល់ដល់ សរសៃឈាមរបស់អ្នកធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ខ្លាញ់ជាប់និងស្ទះសរសៃឈាមរបស់អ្នក។
៦. ផឹកគ្រឿងស្រវឹងច្រើនពេក

នៅពេលនិយាយអំពីការផឹកគ្រឿងស្រវឹង នៅកម្រិតមធ្យមគឺជាគន្លឹះថែរក្សាសុខភាព ជាពិសេស គ្រឿងស្រវឹងអាចបង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់ និងទ្រីគ្លីសេរីត ហើយនេះបង្កើនហានិភ័យនៃការ គាំងបេះដូង”៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ទោះរវល់ធ្វើការច្រើនមិនសូវចម្អិនម្ហូប តែអាហារប្រភេទនេះគួរកាត់បន្ថយខ្លះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ