សុខភាព
ពិតអត់ អាកាសធាតុត្រជាក់បែបនេះ ផឹកស្រាជួយរក្សាកម្ដៅខ្លួនមិនឲ្យរងា?
គ្នាយើងមានចំណាំមើល៍អត់ ឲ្យតែពេលយើងញ៉ាំស្រា ឬស្រាបៀរ រាងកាយមានអារម្មណ៍ថាក្ដៅ ចេញចំហាយក្ដៅភាយៗពីក្នុងខ្លួនមក។ មានគ្នាយើងខ្លះគិតថា នៅក្នុងរដូវរងា ឬក្នុងថ្ងៃដែលអាកាសធាតុចុះត្រជាក់ ដាក់ស្រា ១-២ កែវ អាចជួយរក្សាកម្ដៅក្នុងរាងកាយ និងផ្ដល់ភាពកក់ក្ដៅឲ្យយើងបានថែមទៀត។ តើការផឹកភេសជ្ជៈជាតិអាល់កុលក្នុងខែរងា ពិតជាអាចផ្ដល់ភាពកក់ក្ដៅដល់យើងមែន ឬយ៉ាងណា?

យើងប្រហែលគិតថា គ្រឿងស្រវឹងអាចជាភេសជ្ជៈល្អមួយពេលអាកាសធាតុត្រជាក់ ព្រោះផឹកទៅ វាបង្កើតអារម្មណ៍កក់ក្ដៅដល់រាងកាយយើង។ ប៉ុន្តែតាមការស្រាវជ្រាវកន្លងមក ស្រាកាត់បន្ថយសីតុណ្ហភាពស្នូលនៃរាងកាយរបស់យើង និងបង្កើនហានិភ័យដល់អាការៈថយចុះកម្ដៅ របស់រាងកាយយើងវិញ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ជាតិអាល់កុលពង្រីកសរសៃឈាមក្នុងខ្លួនយើង ជាហេតុធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅបានតែដំបូង តែវាធ្វើឲ្យរាងកាយយើងពិបាកក្នុងការពង្រួមសរសៃឈាមមកធម្មតាវិញដែរ។ ក្រោយពេលផឹកស្រាបានមួយកែវរួចមក រាងកាយយើងនឹងព្យាយាមប្រឆាំងកម្ដៅ ដែលបណ្ដាលមកពីការកើនឡើងលំហូរឈាមទៅស្បែក ដោយបង្កើនអត្រានៃការបែកញើស ជាលទ្ធផលបណ្ដាលឲ្យរាងកាយយើងបាត់បង់សីតុណ្ហភាពក្ដៅកាន់តែខ្លាំង។
វេជ្ជបណ្ឌិតរូបនេះបន្ថែមទៀតថា ក្នុងករណីដែលយើងមានបញ្ហា រាងកាយចុះកម្ដៅ វាក៏ផ្ដល់ជាផលវិបាកច្រើនគួរឲ្យកត់សម្គាល់ដូចជា៖
– ស្លាប់ជាលិការាងកាយ (កើតឡើងនៅពេលដែលជាលិការាងកាយកក)
– រលាកចុងដៃចុងជើង ដោយសារត្រជាក់
– របួសដោយសារត្រជាក់
– រលួយជើង។ល។
និយាយរួម បញ្ហានៃការចុះកម្ដៅរាងកាយ ឬ hypothermia ត្រូវការព្យាបាលជាបន្ទាន់ដើម្បីទប់ស្កាត់ផលវិបាកដូចដែលបានរៀបរាប់ខាងលើកើតឡើង។ ប្រសិនបើយើងរង់ចាំកាន់តែយូរ យើងនឹងអាចជួបផលវិបាកដោយសារការចុះកម្ដៅរាងកាយកាន់តែច្រើន។

លើសពីនេះ យើងក៏អាចការពារខ្លួនយើងពីបញ្ហាឡើងត្រជាក់ ឬរក្សាសីតុណ្ហភាពខ្លួនឲ្យបានល្អក្នុងអាកាសធាតុត្រជាក់ដោយមិនចាំបាច់ប្រើគ្រឿងស្រវឹងបានដោយ ស្លៀកសំលៀកបំពាក់ច្រើនជាន់ ពាក់ស្រោមដៃ ស្រោមជើង និងចៀសវាងរាងកាយសើមក្នុងរយៈពេលយូរដូចជាពេលហែលទឹក ឬងូតទឹកជាដើម៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ពិបាកបន្ទោបង់ ឬ ក្ដៀន សាកវិធី៦នេះ លែងជាបញ្ហាទៀត
សូមចុចអាន៖ ពេទ្យបកស្រាយបញ្ហាមេជីវិតឈ្មោលធ្លាក់ចុះ គ្រាន់តែជិះកង់ ឬស្លៀកពាក់រឹបៗ

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល