Connect with us

សុខភាព

ស្ត្រីមានផ្ទៃពោះ គួរតែបើកភ្លើងតិចៗមុនចូលគេង ដើម្បីចៀសឆ្ងាយពីហានិភ័យផ្សេងៗ

បានផុស

នៅ

យោងទៅតាមគេហទំព័រ Northwestern Medicine Health Care Systems បានចេញផ្សាយការស្រាវជ្រាវចុងក្រោយរបស់ខ្លួនស្តីពីសុខភាពស្ត្រីមានផ្ទៃពោះអំឡុងពេលមានផ្ទៃពោះ ហើយការសិក្សានេះ បង្ហាញថាការបើកភ្លើងតិចៗ មុនពេលចូលគេងអាចជួយស្ត្រីមានផ្ទៃពោះដោយសុវត្ថិភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេសនេះអាចជួយស្ត្រីមានផ្ទៃពោះឱ្យជៀសផុតពីហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានគភ៌តាមការស្រាវជ្រាវ ស្ត្រីមានផ្ទៃពោះគួរតែចំណាយពេលនៅក្នុងបន្ទប់ដែលមានពន្លឺតិច មិនសូវប្រើទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិច (ឬប្រើជាមួយអេក្រង់ដែលមិនភ្លឺពេក) ពីរបីម៉ោងមុនពេលចូលគេង។

ការសិក្សាថ្មីនេះកើតឡើងនៃចំនួនករណីជំងឺទឹកនោមផ្អែមពេលមានគភ៌ ក្នុងអត្រាគួរឱ្យព្រួយបារម្ភទូទាំងពិភពលោក។ នៅឆ្នាំ ២០២០ នៅសហរដ្ឋអាមេរិក អត្រាជំងឺទឹកនោមផ្អែមពេលមានគភ៌បានកើនឡើងដល់ ៧.៨ ភាគរយ។ អ្នកវិទ្យាសាស្ត្រក៏រាយការណ៍ផងដែរថា ការអភិវឌ្ឍន៍រោគសាស្ត្រនេះធ្វើឱ្យម្តាយមានហានិភ័យខ្ពស់ក្នុងការមានគភ៌ជាបន្តបន្ទាប់ ។

ក្នុងនោះលោកវេជ្ជបណ្ឌិត Minjee Kim ក៏បានបញ្ជាក់ថា”ជំងឺទឹកនោមផ្អែមមូលដ្ឋានអាចបង្កើនផល វិបាកផ្នែកសម្ភព និងហានិភ័យនៃជំងឺទឹក នោមផ្អែម ជំងឺបេះដូង និងជំងឺវង្វេងនៅពេលក្រោយក្នុងជីវិតកុមារក៏ងាយប្រឈមនឹងជំងឺធាត់ និង សម្ពាធឈាមខ្ពស់នៅពេលពួកគេធំឡើង”។

យ៉ាងណាមិញ មានការស្រាវជ្រាវបើកភ្លើងខ្លាំងពេកនៅពេលយប់បណ្តាលឱ្យមានសកម្មភាពហួសប្រមាណ ដែលប៉ះពាល់ដល់ការរំលាយអាហារជាតិស្កររបស់មនុស្សម្នាក់ៗ។ ដូច្នេះហើយ អ្នកគួរតែកំណត់ពន្លឺមុនពេលចូលគេងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ឬវិធីល្អបំផុតគឺគេងឲ្យទាន់ពេល កុំប្រើឧបករណ៍អេឡិចត្រូនិចច្រើនពេកមុនពេលចូលគេង ដើម្បីការពារសុខភាពខ្លួនឯង និងទារកក្នុងផ្ទៃ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖៦ ជំហាន ជួយឲ្យពោះវៀនមានសុខភាពល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ។ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានជាតិ៨ នាទីutes មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋជាន់ទី ០១ ក្រោយផ្សារអូរឫស្សី ខូចខាតសម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អតីត​ប្រធានរដ្ឋឡាវ លោក ​ខាំ​តៃ ស៊ី​ផាន់​ដ​ន ទទួលមរណភាពក្នុង​វ័យ​១០១ឆ្នាំ

ព័ត៌មានជាតិ២៧ នាទីutes មុន

GCF កៀរគរមូលនិធិប្រមាណ ២២០ លានដុល្លារ ផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនក្នុងប្រទេសអាស៊ានចំនួន ៥ រួមទាំងកម្ពុជា

ព័ត៌មានជាតិ៣៣ នាទីutes មុន

អ្នកនាំពាក្យរងមហាផ្ទៃ៖ ថ្ងៃចូលឆ្នាំ និងចប់ចូលឆ្នាំ កុំបៀតបៀននារី  បើមិនចង់ត្រូវថ្មោងរបស់សមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម