Connect with us

សុខភាព

ជំងឺហ្សែនកម្រម្យ៉ាង ធ្វើឲ្យកុមារមានរូបរាងស្រដៀងមនុស្សភពផ្កាយ

បានផុស

នៅ

Hutchinson-Gilford Progeria គឺជាជំងឺហ្សែនដែលបង្កឱ្យរូបរាងកុមារចាស់ជាងវ័យនិងធ្វើឲ្យពួកគេមានអាយុជាមធ្យម ១៣ ឆ្នាំប៉ុណ្ណោះ ជំងឺនេះដែរមានឥទ្ធិពលលើមនុស្សម្នាក់ចំណោមមនុស្ស ២០ លាននាក់ ទើបគេចាត់ទុកវាជាជំងឺកម្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើសិនកូនលោកអ្នកមានជំងឺ Hutchinson-Gilford គាត់នឹងបង្ហាញរោគសញ្ញានៅអាយុប្រហែល ១ ខួប ទោះបីកើតមកប្រក្រតីក៏ដោយ ហើយរោគសញ្ញាទាំងនោះមានដូចជា ៖

  • ការលូតលាស់ផ្នែកកម្ពស់ និងទម្ងន់ចុះខ្សោយ
  • បាត់បង់ខ្លាញ់ក្នុងខ្លួន
  • ជ្រុះសក់
  • មានសរសៃក្បាលច្បាស់
  • ស្បែកជ្រីវជ្រួញ
  • ភ្នែកលៀន
  • មាត់ស្ដើង
  • ដៃជើងស្វិត ។

ជំងឺ Hutchinson-Gilford បណ្ដាលមកពីការផ្លាស់ប្ដូរហ្សែន LMNA ដែលមានតួនាទីផលិតប្រូតេអ៊ីនជួយរក្សាភាពរឹងមាំរចនាសម្ព័ន្ធនៃស្នូលក្នុងកោសិកា ដូច្នេះភាពចាស់ជាងវ័យគឺជាលទ្ធផលនៃហ្សែន LMNA ខ្សោយ ។

អ្នកជំនាញមិនគិតថាវាជាជំងឺតំណពូជទេ ទោះបីជំងឺ Progeria ប៉ះពាល់ដល់ហ្សែនក៏ដោយ មានន័យថាកូនទីពីររបស់អ្នកអាចមិនមានជំងឺ Hutchinson-Gilford ដូចគ្នាឡើយ ។ ទន្ទឹមនេះជំងឺ Progeria មានពីរប្រភេទធំៗរួមមាន Hutchinson-Gilford, និង Werner syndrome ដែលកើតចំពោះមនុស្សពេញវ័យ ។

ក្នុងករណីគ្រូពេទ្យសង្ស័យថាកូនលោកអ្នកមានផ្ទុកជំងឺខាងលើគាត់នឹងពិនិត្យរាងកាយ ឬធ្វើតេស្តឈាមដើម្បីបញ្ជាក់ យ៉ាងណាជំងឺ Progeria មិនអាចព្យាបាលបានទេ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ជំងឺផ្លូវចិត្តម្យ៉ាងគិតថាស្អាតដាច់គេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែលង់ស្នេហ៍នឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម