Connect with us

សុខភាព

វិធីសាស្ត្រងាយៗ ទាំង ៨ ការពារតម្រងនោមយ៉ាងមានប្រសិទ្ធភាព

បានផុស

នៅ

ការថែរក្សាសុខភាពតម្រងនោមមានសារៈសំខាន់ចំពោះសុខភាពទូទៅ និងសុខុមាលភាពទូទៅរបស់អ្នក តាមរយៈការរក្សាតម្រងនោមរបស់អ្នកឱ្យមានសុខភាពល្អ រាងកាយរបស់អ្នកនឹងស្រូបយកជាតិកាល់ស្យូមសម្រាប់កសាងឆ្អឹង និងគ្រប់គ្រងមុខងារសាច់ដុំ ក៏ដូចជាផលិតអរម៉ូន ដើម្បីជួយឱ្យរាងកាយដំណើរការបានត្រឹមត្រូវ ។

ខាងក្រោមនេះគឺជាវិធីសាស្រ្តងាយៗទាំង ៨ ការពារក្រលៀនរបស់អ្នកយ៉ាងមានប្រសិទ្ធភាព៖

១. ការហាត់ប្រាណជាសកម្ម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លំហាត់ប្រាណទៀងទាត់ជួយកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃ ថែមទាំងគ្រប់គ្រងសម្ពាធឈាម និងលើកកម្ពស់សុខភាពបេះដូងផងដែរ ហើយទាំងនេះគឺជាកត្តាសំខាន់ពីរដែលកាត់បន្ថយ ការខូចខាតតម្រងនោមយើងអាចដើរ រត់ ជិះកង់ រាំ ឬសកម្មភាពណាមួយដែលធ្វើឱ្យយើងមានអារម្មណ៍សប្បាយរីករាយ និងអាចធ្វើវាបានយូរ។

២. គ្រប់គ្រងជាតិស្ករក្នុងឈាម

អ្នកដែលមានជំងឺទឹកនោមផ្អែម ឬជាតិស្ករក្នុងឈាមខ្ពស់ ងាយនឹងខូចតម្រងនោមជាងធម្មតា នៅពេលដែលកោសិកានៃរាងកាយរបស់យើងមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបាន តម្រងនោមត្រូវធ្វើការកាន់តែខ្លាំង ដូច្នោះក្នុងរយៈពេលវែង នេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្រងនោម។

៣. តាមដានសម្ពាធឈាម

សម្ពាធឈាមខ្ពស់ និងបញ្ហាសុខភាពផ្សេងទៀត ដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬកូលេស្តេរ៉ុល ខ្ពស់ មានឥទ្ធិពលយ៉ាងខ្លាំងលើតម្រងនោម និងរាងកាយរបស់យើង។ ការណែនាំសម្ពាធឈាមដែ លមានសុខភាពល្អគឺ ១២០/៨០ ប្រសិនបើវាខ្ពស់ជាង ១៤០/៩០ ជាប់លាប់អ្នកអាចមានសម្ពាធឈា មខ្ពស់ ក្នុងករណីនេះអ្នកត្រូវទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាបន្ទាន់ដើម្បីព្យាបាល ។

៤. គ្រប់គ្រងការញ៉ាំនិងទម្ងន់

អ្នកដែលលើសទម្ងន់ ឬធាត់មានហានិភ័យខ្ពស់ចំពោះជំងឺដូចជា ទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺ តម្រងនោម។ របបអាហារដែលមានជាតិសូដ្យូមទាបដូចជា ខាត់ណាផា្កស្ព ប៊្លូបឺរី គ្រាប់ធញ្ញជាតិ ជាដើម អាចកាត់បន្ថយហានិភ័យនៃការខូចខាតដល់សរីរាង្គផងដែរ ។

៥. ផឹកទឹកឱ្យបានច្រើន

ការផឹកទឹកប្រហែល ៨ កែវក្នុងមួយថ្ងៃ គឺជាសកម្មភាពដ៏ល្អបំផុតសម្រាប់សុខភាពតម្រងនោម ហើ យការផឹកទឹកជាទៀងទាត់ជួយកម្ចាត់ជាតិសូដ្យូម និងជាតិពុល។ យើងអាចកំណត់គោលដៅយ៉ាង ហោចណាស់ផឹកទឹក ១ លីត្រកន្លះ ទៅ ២ លីត្រទឹកក្នុងមួយថ្ងៃ។

៦. ហាមជក់បារី

ការជក់បារីធ្វើឱ្យខូចសសៃឈាម ធ្វើឱ្យលំហូរឈាមពាសពេញរាងកាយ និងក្រលៀនត្រូវបានប៉ះ ពាល់ ដូច្នេះវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពតម្រងនោម ហើយ ការជក់បារីក៏បង្កើនហានិភ័យ នៃជំងឺមហារីកផងដែរ។

៧. ការប្រើប្រាស់ថ្នាំជាប្រចាំ

ថ្នាំបំបាត់ការឈឺចុកចាប់តាមឱសថស្ថាននិងថ្នាំប្រឆាំងនឹងការរលាកដែលអាចបណ្តាលឱ្យខូចតម្រងនោមប្រសិនបើប្រើជាប្រចាំ។ យោងតាមមូលនិធិតំរងនោមជាតិ ថ្នាំទាំងនេះគួរតែលេបមិនលើស ពី ១០ ថ្ងៃសម្រាប់ការឈឺចាប់ និងមិនលើសពី ៣ ថ្ងៃសម្រាប់គ្រុនក្តៅ ការលេបថ្នាំច្រើនជាង ៨ គ្រាប់ ជាប្រចាំក្នុងមួយថ្ងៃក៏អាចកាត់បន្ថយមុខងារតម្រងនោមជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍។

៨. ពិនិត្យក្រលៀនរបស់អ្នកឱ្យបានទៀងទាត់

ប្រសិនបើអ្នកមានហានិភ័យខ្ពស់នៃជំងឺតម្រងនោម ឬមានវារួចហើយ អ្នកគួរតែពិនិត្យមុខងារតម្រង នោមរបស់អ្នកឱ្យបានទៀងទាត់ ដូច្នោះមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ និងមនុស្សកើតមក មិនគ្រប់ទម្ងន់ ក៏ដូចជាអ្នកដែលមានជំងឺសរសៃឈាមបេះដូង ឬមានសមាជិកគ្រួសារដែលមានជំងឺ ចុងក្រោយអ្នកដែលមានជំងឺលើសឈាម ឬមានប្រវត្តិគ្រួសារកើតជំងឺនេះ រួមទាំងមនុស្សធាត់ត្រូវ ពិនិត្យក្រលៀនជាប្រចាំ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖គន្លឹះងាយៗចំនួន ៦ ជួយឱ្យសុខភាពមាត់ធ្មេញរបស់អ្នកស្អាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ នាទីutes មុន

មិនគួរឱ្យជឿ! គ្រុឌ​ផ្លាស់ប្ដូរជីវិតអ្នកស្រុករមាសហែក! ទើប​បញ្ចេញ​រង្វាន់​ធំ (១០០​លាន​រៀល ៥០​លាន ២០​លាន) ថ្ងៃ​មុន​សោះ បងស្រី​កសិករ​កម្សត់​ក្លាយ​ជា​ម្ចាស់​សំណាង ២០​លាន​រៀល

ជីវិតកម្សាន្ដ២០ នាទីutes មុន

អតីតបុគ្គលិកថា Seo Ye Ji ជាជនរងគ្រោះដែលប្រើជាខែល ហើយ Kim Sae Ron ក៏ដឹងរឿងរសើបនោះដែរ

ព័ត៌មានជាតិ២២ នាទីutes មុន

មន្ត្រីជំនាញជំរុញគាគីពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ខណៈអត្រាឆ្លងថ្មីនៅតែមានតួលេខខ្ពស់

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំលេចគោលបំណងបីសំខាន់ៗ រៀបចំបុណ្យទន្លេ​​ជា​រៀងរាល់ឆ្នាំ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ធនាគារកណ្ដាលអឺរ៉ុប ព្រមាន​ផលប៉ះពាល់ធ្ងន់​ធ្ងរ​​នៃសង្រ្គាមពាណិជ្ជកម្ម ​

ធនាគារឯកជន
សន្តិសុខសង្គម២០ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ក្រុងបាត់ដំបង
សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

Sokha Hotels

ព័ត៌មានពេញនិយម