សុខភាព
ហេតុផល ៨ យ៉ាង ធ្វើឱ្យមនុស្សជាច្រើនបរាជ័យក្នុងការសម្រកទម្ងន់
គោលការណ៍នៃការសម្រកទម្ងន់គឺកាត់បន្ថយជាតិខ្លាញ់លើសក្នុងរាងកាយដោយកាត់បន្ថយការទទួលទានអាហារតាម រយៈការគ្រប់គ្រងរបបអាហារ និងបង្កើនការចំណាយថាមពលតាមរយៈសកម្មភាពរាងកាយសមស្រប និងការគេងឱ្យបានគ្រប់គ្រាន់។ ក្នុងនោះក៏មានហេតុផលខ្លះធ្វើឱ្យមនុស្សជាច្រើនបរាជ័យក្នុងការសម្រកទម្ងន់ ។
ខាងក្រោមនេះគឺជាហេតុផល ៨ យ៉ាង ធ្វើឱ្យមនុស្សជាច្រើនបរាជ័យក្នុងការសម្រកទម្ងន់៖
១. ការរំពឹងទុករបស់អ្នកមិនប្រាកដប្រជាទេ

ការសម្រកទម្ងន់ជាទូទៅគឺជាដំណើរការយឺត មនុស្សជាច្រើនបាត់បង់ការអត់ធ្មត់មុនពេលឈានដល់គោលដៅរបស់ពួកគេ។ ថ្វីត្បិតតែវាច្រើនតែអាចស្រកទម្ងន់បានយ៉ាងឆាប់រហ័សក្នុងដំណាក់កាលដំបូងក៏ដោយសារការរក្សាគោលដៅបានពិបាកណាស់ ។
២. គ្មានការគ្រប់គ្រងលើការទទួលទានកាឡូរី (ញ៉ាំច្រើនពេក ឬតិចពេក)

ដូចជាបាត់បង់សាច់ដុំ។
៣. ការញ៉ាំប្រូតេអ៊ីនមិនគ្រប់គ្រាន់

ការទទួលទានប្រូតេអ៊ីនក្នុងកម្រិត ២៥ដល់៣០ភាគរយៈ នៃកាឡូរីអាចជំរុញការរំលាយអាហារ ដោយ ៨០ដល់១០០ កាឡូរីបន្ថែមក្នុងមួយថ្ងៃ។ វាក៏អាចកាត់បន្ថយការឃ្លានអាហារសម្រន់បានយ៉ាងខ្លាំង ដោយសារឥទ្ធិពលប្រូតេអ៊ីនលើអ័រម៉ូនគ្រប់គ្រងចំណង់អាហារ ការញ៉ាំប្រូតេអ៊ីនច្រើនក៏ ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ បង្កើនការរំលាយអាហារ ក៏ដូចជាជួយការពារការឡើងទម្ងន់ ផងដែរ។
៤. ការទទួលទានជាតិសរសៃមិនគ្រប់គ្រាន់

ជាតិសរសៃជួយឱ្យអ្នកឆ្អែតបានយូរ និងកាត់បន្ថយការឃ្លាន ក៏ដូចជាជួយជំរុញការលូតលាស់ និងភាពសម្បូរបែបនៃបាក់តេរីល្អនៅក្នុងពោះវៀន។
៥. ការផឹកទឹកមិនគ្រប់គ្រាន់

ការផឹកទឹកមួយកែវមុនពេលអាហារអាចជួយសម្រកទម្ងន់បាន ហើយតាមការសិក្សាក្នុង ១២សប្តាហ៍ នៃការសម្រកទម្ងន់ អ្នកដែលផឹកទឹកកន្លះលីត្រ ៣០ នាទីមុនពេលញ៉ាំអាហារស្រកទម្ងន់ ៤៤ ភាគរយ ច្រើនជាងអ្នកដែលមិនបានផឹកទឹក។ ការផឹកទឹកក៏ត្រូវបានបង្ហាញផងដែរដើម្បីបង្កើនកាឡូរីដែលត្រូវបានដុតដោយ ២៤ទៅ៣០ ភាគរយក្នុងរយៈពេល ១ទៅ៥ ម៉ោង ដូច្នេះព្យាយាមផឹកទឹកឱ្យបានច្រើនក្នុងពេលថ្ងៃ ។
៦. ការគេងមិនលក់

ការគេងមិនគ្រប់គ្រាន់អាចធ្វើឱ្យអ្នកឃ្លានដោយសារអ័រម៉ូនពីរគឺ ghrelin និង leptin ក្នុងនោះអ័រម៉ូន ghrelin និងធ្វើឲ្យអ្នកឃ្លាន ហើយអ័រម៉ូន leptin ទទួលខុសត្រូវចំពោះការបង្ក្រាបមួយនេះ។ ការបញ្ចេញអ័រម៉ូន leptin ទាប (ដោយ សារតែការគេងមិនគ្រប់គ្រាន់) អាចពន្យឺតការរំលាយអាហាររបស់អ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លានគ្រប់ពេលវេលា។ កង្វះនៃការគេងក៏អាចប៉ះពាល់ដល់ការបញ្ចេញ អរម៉ូន cortisol ដែលជាអរម៉ូនមួយដែលគ្រប់គ្រងចំណង់អាហាររបស់អ្នក។
៧. ការហាត់ប្រាណច្រើនពេក

ប្រសិនបើអ្នកហាត់ប្រាណលើសទម្ងន់ជារៀងរាល់ថ្ងៃ រាងកាយរបស់អ្នកនឹងរលាកខ្លាំង ការរលាកទាំងអស់រួមបញ្ចូលគ្នាធ្វើឱ្យអ្នកឡើងទម្ងន់ច្រើនជាងការស្រក។ លើសពីនេះ រាងកាយរបស់អ្នក នៅទីបំផុតនឹងសម្របខ្លួនទៅនឹងរបបហាត់ប្រាណរបស់អ្នក ហើយកាន់តែមានប្រសិទ្ធភាព ដុតកាឡូរីតិចជាងមុន និងបន្ថយការសម្រកទម្ងន់របស់អ្នក។
៨. ការមានបញ្ហាសុខភាព

មានលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួនដែលអាចលើកកម្ពស់ការឡើងទម្ងន់ និងធ្វើឱ្យការសម្រកទម្ងន់ កាន់តែពិបាក ដូចជាជំងឺ hypothyroidism និងជំងឺ polycystic ovary syndrome ដែលថ្នាំមួយចំនួនក៏អាចធ្វើឱ្យការសម្រកទម្ងន់កាន់តែពិបាក ឬថែមទាំងធ្វើឱ្យឡើងទម្ងន់ទៀតផង៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖មកដឹងពីអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹករបស់បាយអូទីន ឬវីតាមីន H

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ