Connect with us

សុខភាព

ម្ហូបតាមផ្ទះប៉ុន្មានមុខនេះពេញនិយមណាស់ តែញ៉ាំត្រូវមានកម្រិត

បានផុស

នៅ

ម្ហូបពេញនិយមតាមផ្ទះមានដូចជាត្រីងៀត ត្រីហើម ត្រីឆ្អើរ ផ្អក ប្រហុកជាដើមដែល​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​យើង​ភាគ​ច្រើន​​ញ៉ាំតាំង​ពី​ដើម​មក​។ អាហារទាំងនេះអាចញុំាបានគ្រប់រដូវកាល ហើយផ្ទះខ្លះ​សឹងតែ​ខ្វះ​មិនបាន ឱ្យតែអស់​ដឹង​តែទិញថែមហើយ។ ទោះជាឆ្ងាញ់យ៉ាងណាក៏ដោយ យើងគួរកាត់បន្ថយខ្លះ ព្រោះតាមការសិក្សាបានឱ្យ​ដឹងថា អាហារទាំងនេះក៏អាច​ប៉ះពាល់សុខភាពដែរ​។

១. ត្រីប្រឡាក់

លោកសាស្រ្តាចារ្យ​វេជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាមនៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​អះ​អាង​ថា ការញុំាត្រីប្រឡាក់ ត្រីហើមច្រើន​ជា​ប្រចាំអាចបង្កើន​ហានិភ័យ​កើត​មហារីក​ក្រពះ ព្រោះ​អាហារ​ទាំង​​នេះ​មានផ្ទុកជាតិប្រៃច្រើន។ លោក​លើក​ឧទាហរណ៍​ជា​ភស្តុតាង​វិទ្យាសាស្រ្គថា ​ជន​ជាតិជប៉ុនចូលចិត្ត​ញ៉ាំ​ត្រី​ប្រឡាក់​​ ដែល​ជា​ហេតុ​​ធ្វើ​ឱ្យ​ជន​ជាតិ​ជប៉ុន​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើនជាង​នៅ​លើ​ពិភពលោក។

ជាងនេះទៅទៀត ការញុំាជាតិប្រៃច្រើនអាច​ធ្វើ​ឱ្យរាង​កាយ​យើង​ឡើង​ជាតិ​ប្រៃ ចាល់ជាតិទឹក បណ្តាល​ឱ្យ​កើតជំងឺលើសសម្ពាធឈាម ជំងឺ​បេះដូង និងពុកឆ្អឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ត្រីឆ្អើរ

តាមការសិក្សាបានឱ្យដឹងថា ការញុំាត្រីឆ្អើរច្រើនអាចបង្កើនហានិភ័យកើតមហារីក ជាពិសេស​មហារីក​ក្រពះ​ពោះវៀន ដោយសារត្រីឆ្អើរមានផ្ទុកសារធាតុ PAHs និង HCAs។ ការឆ្អើរត្រីឱ្យ​ក្រៀម​ធ្វើ​ឱ្យជាតិទឹក​និង​ខ្លាញ់​​ត្រីស្រក់លើភ្លើង បង្កើតបានជាផ្សែងដែលពោពេញទៅដោយសារធាតុ PAHs (Polycyclic aromatic hydrocarbons) ជ្រាបចូលពេញសាច់ត្រី ហើយនៅពេលសាច់ត្រី​ឆ្លងកាត់ការ​ចម្អិនរហូតក្រៀម​នឹងបង្កើត​ជាសារធាតុគីមី HCAs (Heterocyclic amines)។ ទាំង PAHs និង HCAs ធ្វើឱ្យមានការបំរែបំរួល DNA ដែលបង្កើនហានិភ័យកើតមហារីក។

៣. ប្រហុកនិងផ្អក

ប្រហុកនិងផ្អកមានផ្ទុកជាតិប្រៃច្រើន ដូច្នេះការញុំាប្រហុក និងផ្អកច្រើនមានផលប៉ះពាល់​ដូចការ​ញុំា​ត្រី​ប្រឡាក់ដែរ។ ពពួក​ផ្អក ប្រហុក ត្រី​ហើម ត្រីងៀតដែលលក់​លើ​ទីផ្សារ​អាចមានសារធាតុ​ហ្វ័រម៉ាលីន​ដែល​គេ​ប្រើដើម្បី​រក្សាអាហារ​ទុកឱ្យ​បាន​យូរ និង​សូដ្យូម​អ៊ីដ្រូស៊ុលហ្វីត ឬ​ហៅ​ថា​ម្សៅ​ធ្វើឱ្យ​ស ដែល​សារធាតុ​ទាំង​នេះ​​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខ​ភាព​។

ដើម្បី​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ យើង​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​​ទាំងនេះ ដោយ​អាច​ញុំាយូរៗម្តង ហើយ​ងាក​មកញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន ជាតិ​ដែក និង​ប្រូតេអ៊ីន​វិញ​ទើប​ជា​ការ​ល្អ​​។ សាច់ ត្រី ស៊ុត ​ខាត់ណាខៀវ ប៉េងប៉ោះ ដំឡូង​បារាំង ម្ទេស​ប្លោក និងផ្លែឈើស្រស់ ជា​ប្រភព​​នៃសារធាតុចិញ្ចឹម និង​ការពារ​បញ្ហា​ខ្វះជាតិដែក​ទៀត​ផង​។

អត្ថបទផ្ដល់ដោយ៖Hello Krupet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម