Connect with us

សុខភាព

មន្ត្រីជាន់ខ្ពស់សុខាភិបាល បង្ហាញរបៀបការពារ និងសង្គ្រោះបឋម ពេលអាកាសធាតុក្តៅខ្លាំង

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបង្ហាញពីរបៀបការពារខ្លួន និងសង្គ្រោះបឋមនៅពេលអាកាសធាតុក្តៅខ្លាំង ខណៈបច្ចុប្បន្នកម្ពុជាកំពុងទទួលរងនូវអាកាសធាតុក្ដៅខ្លាំងដែលមានសីតុណ្ហភាពរហូតដល់ ៣៧អង្សាសេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មានប្រសាសន៍ នៅរសៀលថ្ងៃទី២៩ មីនានេះថា នៅខែមេសាខាងមុខនេះជារដូវក្តៅដែលទាមទារឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងការពារសុខភាពឱ្យបានល្អទាំងអស់គ្នា ចៀសវាងនូវការកើតជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺសួត រាករូស ការដួលសន្លប់ដោយសារខ្វះជាតិទឹក ការបរិភោគចំណីអាហារមិនស្អាត និងមិនមានអនាម័យ និងជំងឺឆ្លងផ្សេងៗទៀត ពិសេសកុមារតូចៗត្រូវប្រយ័ត្នចំពោះជំងឺពងបែកដៃជើងដែលជំងឺនេះឆ្លងតាមរយៈលាមក និងទឹកមាត់អ្នកជំងឺ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍បន្តថា ក្នុងករណីឃើញកុមារមានជំងឺពងដៃជើងនេះ ត្រូវដាក់ឱ្យអ្នកជំងឺនៅដាច់តែឯងរហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យលេងជាមួយក្មេងៗទៀតបាន។ លោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋពិសារទឹកឱ្យបានច្រើនយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ចៀសវាងការ បរិភោគភេសជ្ជៈផ្អែមខ្លាំង កុំនៅក្រោមកំដៅថ្ងៃយូរពេក ត្រូវស្លៀកសម្លៀកបំពាក់ស្ដើង និងស្លៀកពាក់ខោអាវវែងៗការពារកំដៅថ្ងៃ ដើម្បីការពារសុខភាពនៅពេលអាកាសធាតុក្តៅខ្លាំង។

ជាមួយគ្នានេះដែរ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងសុវត្ថិភាពចំណីអាហារល្អជាប់ជានិច្ច ត្រូវបរិភោគចំណីអាហារឆ្អិនល្អនិងទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ និងមានអនាម័យ ត្រូវចម្អិនម្ហូបឱ្យបានឆ្អិនល្អ លាងសំអាតរបស់របរប្រើប្រាស់ឱ្យបានស្អាតល្អដើម្បីចៀសវាងនូវការចម្លងរោគផ្សេងៗ ឬការពុលចំណីអាហារ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា នៅពេលមានបញ្ហាសុខភាព ត្រូវប្រញាប់នាំអ្នកជំងឺមកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីគ្រូពេទ្យពិនិត្យ និងព្យាបាលជំងឺបានទាន់ពេលវេលា។

ពាក់ព័ន្ធនឹងការជួយសង្គ្រោះអ្នកដួលសន្លប់ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា ពេលឃើញមានករណីដួលសន្លប់ត្រូវដាក់អ្នកជំងឺឱ្យសម្រាកដោយលើកជើងឡើងលើបន្ដិច ឬកល់ជើងឱ្យខ្ពស់ ដើម្បីឱ្យចរន្ដឈាមហូរមកខួរក្បាល  ត្រូវដោះ ឬបន្ធូរសម្លៀកបំពាក់អ្នកជំងឺ កុំនៅឈររោមអ្នកដួលសន្លប់ ព្រោះវាធ្វើឱ្យកាន់តែមានបរិយាកាសថប់ថែមទៀត ឱ្យអ្នកជំងឺពិសាទឹកឆ្អិន ឬទឹកស្អាតប្រសិនបើគាត់នៅពិសាបាន។

យោងតាមការព្យាករណ៍អាកាសធាតុរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប ខ្យល់ប្រែប្រួល និងជ្រលងសម្ពាធទាបពីប្រទេសចិន ធ្វើឱ្យមានសីតុណ្ហភាពពី ២៣ ដល់៣៧អង្សា បង្កឱ្យមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម អាចមានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៩ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម