Connect with us

សុខភាព

ចំណុចដែលគួរប្រុងប្រយ័ត្ន ចំពោះការញ៉ាំទឹកឃ្មុំ

បានផុស

នៅ

ទឹកឃ្មុំមានអត្ថប្រយោជន៍ច្រើនខ្លាំងណាស់ចំពោះសុខភាព យើងអាចច្នៃជាភេសជ្ជៈ ជាឱសថព្យាបាលជំងឺ របួសផ្សេងៗ មិនតែប៉ុណ្ណោះក៏អាចច្នៃជាគ្រឿងជំនួយដល់សុខភាពស្បែក ឲ្យស្រស់ស្អាតបានផងដែរ។ ទន្ទឹមនឹងអត្ថប្រយោជន៍ច្រើនបែបនេះ ទឹកឃ្មុំក៏មានគុណវិបត្ដិចំពោះសុខភាព ប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ចំពោះទារក

ទឹកឃ្មុំមិនត្រូវបានអនុញ្ញាតឲ្យទារកក្រោមអាយុ១ខួប ឬតិចជាង១២ខែញ៉ាំនោះទេ ព្រោះប្រព័ន្ធភាពស៊ាំទារកមិនទាន់រឹងមាំល្អ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាព។ ម្យ៉ាងវិញទៀតពពួកបាក់តេរីក្នុងទឹកឃ្មុំខ្លាំងជាងបាក់តេរីក្នុងប្រព័ន្ធរំលាយអាហារទារក ដែលអាចបណ្ដាលប៉ះពាល់ដល់សុខភាពក្រពះពោះវៀន ទារកបាន។

២.ស្រីពពោះ

ស្ដ្រីពពោះ ថ្វីដ្បិតញ៉ាំទឹកឃ្មុំមិនប៉ះពាល់ដល់សុខភាពមែន ប៉ុន្ដែក៏មិនត្រូវញ៉ាំច្រើនដូចមនុស្សទូទៅបានទេ ព្រោះការញ៉ាំច្រើនធ្វើឲ្យក្ដៅប៉ះពាល់ដល់គភ៌។ ពិភាក្សាជាមួយគ្រូពេទ្យជាមុនសិនដើម្បីច្បាស់លាស់មុនពេលសម្រេចចិត្ដញ៉ាំវា។

៣.អាឡ័កស៊ី

ការប្រតិកម្មអាលែកហ្ស៊ីជាមួយទឹកឃ្មុំ ករណីនេះថ្វីដ្បិតវាជាករណីកម្រ ប៉ុន្ដែក៏គួប្រុងប្រយ័ត្នផងដែរ។ អ្នកប្រតិកម្មអាលែកហ្ស៊ីទឹកឃ្មុំគឺបង្កឡើងដោយលម្អងផ្កា លម្អងពីស្លឹករុក្ខជាតិ (pollen) ដែលបណ្ដាលឲ្យអ្នកញ៉ាំប្រឈមអាការៈផ្សេងៗ ដូចជា៖

  • ការកណ្ដាស់
  • ការហៀរសំបោរ
  • ការហៀរទឹកភ្នែក
  • រមាស់ក និង អាការៈមួយចំនួនទៀតអាស្រ័យលើការប៉ះពាល់ទឹកឃ្មុំ។

៤.អ្នកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ ការញ៉ាំទឹកឃ្មុំ ក៏ស្ថិតក្នុងបរិមាណតិច មិនអាចញ៉ាំដូចអ្នកមានសុខភាពធម្មតានោះទេ។ ទឺកឃ្មុំមានឥទ្ធិពលលើកម្រិតជាតិស្ករក្នុងឈាមអ្នកជំងឺ មិនខុសពីម្ហូបអាហារដែលយើងប្រើប្រាស់ស្ករនោះទេ ដូច្នេះត្រូវកំណត់បរិមាណតិចបំផុត ឬត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ទើបជាវិធីល្អ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖អត្ថប្រយោជន៍ ៨ យ៉ាងពី “ផ្លែស៊ូ” មិនត្រឹមឆ្ងាញ់ តែជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម