សុខភាព
រោគសញ្ញា និងផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ!
ក្រពេញប្រូស្តាតជាក្រពេញមួយ ដែលមានតែលើសរីរាង្គមនុស្សប្រុស វាមានរាងដូចផ្លែកៅឡាក់ មានទំហំប្រមាណជា ៣សង់ទីម៉ែត្រ និងទម្ងន់ធម្មតាពី ១៥ ទៅ ២៥ក្រាម ចំពោះមនុស្សប្រុសពេញវ័យ ហើយវាស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញផ្លូវបំពង់នោមខាងក្រៅរបស់បុរស។

ក្រពេញប្រូស្តាតរីកធំ កើតឡើងភាគច្រើនចាប់ពីអាយុ៥០ឆ្នាំឡើងទៅ តាមការសិក្សានៅប្រទេសអឺរ៉ុបបានណែនាំឲ្យមនុស្សប្រុស ដែលមានអាយុចាប់ពី៥០ឆ្នាំ ត្រូវទៅពិនិត្យឈាម និងជួបគ្រូពេទ្យជំនាញខាងតម្រងនោម និងក្រពេញប្រូស្តាត ដើម្បីពិគ្រោះ និងធ្វើការវិភាគរោគវិនិច្ឆ័យ ថា គាត់មានជំងឺក្រពេញប្រូស្តាតរីកធំ ឬទេ។
ក) មូលហេតុ
ការសិក្សាបញ្ជាក់ថា ដោយសារភាពមិនស្មើគ្នារវាងអរម៉ូន Androgéne និង Oestrogéne នៅក្នុងក្រពេញប្រូស្តាត។
ខ) រោគសញ្ញាមាន២ក្រុមធំៗ
១) រោគសញ្ញាស្ទះ
– នោមតក់ៗ
– នោមដាច់ នោមដាច់
– ពិបាកនោមពេលប្រឹងនោមដំបូង
– កម្លាំងទឹកនោមចេញខ្សោយ (ទឹកនោមធ្លាក់ជិតជើង)

២) រោគសញ្ញារំខាន
– មានទឹកនោមហៀចេញសើមៗរហូត
– នោមញឹកទាំងពេលថ្ងៃ និងពេលយប់ (រំខានដល់ដំណេក)

គ) ការធ្វើរោគវិនិច្ឆ័យ
– ការពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ តាមរយៈការស្ទាបពោះ រកការឈឺចាប់ពីការស្ទះទឹកនោមក្នុងប្លោកនោម
– ការពិនិត្យក្រពេញប្រូស្តាតដោយការលូកបាត ដើម្បីស្ទាបទំហំ និងការវាយតម្លៃសភាពរបស់ក្រពេញថាធម្មតា ឬក៏ធំខុសពីធម្មតា (Toucher Rectale)
– ការឆ្លុះអេកូពោះ ដើម្បីវាស់ទំហំប្រូស្តាត និងរកផលវិបាករបស់ជំងឺ (Echographie)
– ពិនិត្យឈាម មើលPSA (Prostate-Specific Antigen) ដើម្បីជម្រុះចោលពីមហារីកក្រពេញប្រូស្តាត

ឃ) ផលវិបាក
– នោមឈាម
– នោមលែងចេញ
– ខ្សោយតម្រងនោម
– រលាកផ្លូវបង្ហូរនោម និងក្រពេញប្រូស្តាត

ង) ការព្យាបាល
– ការព្យាបាលដោយប្រើថ្នាំ ដែលណែនាំដោយវេជ្ជបញ្ជា
– ការព្យាបាលដោយការកោសក្រពេញប្រូស្តាតដោយម៉ាស៊ីនអង់ដូស្កុប

សូមបងប្អូនប្រជាពលរដ្ឋជាបុរស ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ សូមមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ ស្វែងរក និងវិភាគរោគវិនិច្ឆ័យជំងឺនេះ ហើយធ្វើការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការបង្កកំណើតកូនភ្លោះ អាចមានផលវិបាកឬទេ?

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល