Connect with us

សុខភាព

រោគសញ្ញា និង​ផលវិបាក​នៃ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​!

បានផុស

នៅ

​ក្រពេញ​ប្រូ​ស្តា​ត​ជា​ក្រពេញ​មួយ ដែលមាន​តែ​លើ​សរីរាង្គ​មនុស្ស​ប្រុស វា​មាន​រាង​ដូច​ផ្លែ​កៅឡាក់ មាន​ទំហំ​ប្រមាណ​ជា ៣​សង់ទីម៉ែត្រ និង​ទម្ងន់​ធម្មតា​ពី ១៥ ទៅ ២៥​ក្រាម ចំពោះ​មនុស្ស​ប្រុស​ពេញវ័យ ហើយ​វា​ស្ថិតនៅ​ខាងក្រោម​ប្លោកនោម និង​ជុំវិញ​ផ្លូវ​បំពង់​នោម​ខាងក្រៅ​របស់​បុរស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ កើតឡើង​ភាគច្រើន​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើងទៅ តាម​ការសិក្សា​នៅ​ប្រទេស​អឺរ៉ុប​បាន​ណែនាំ​ឲ្យ​មនុស្ស​ប្រុស ​ដែលមាន​អាយុ​ចាប់ពី​៥០​ឆ្នាំ ត្រូវ​ទៅពិនិត្យ​ឈាម និង​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​តម្រងនោម និង​ក្រពេញ​ប្រូ​ស្តា​ត ដើម្បី​ពិគ្រោះ និង​ធ្វើ​ការវិភាគ​រោគវិនិច្ឆ័យ ថា​ គាត់​មាន​ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ ឬទេ​។​

​ក​) មូលហេតុ​

​ការសិក្សា​បញ្ជាក់ថា ដោយសារ​ភាពមិន​ស្មើ​គ្នា​រវាង​អរ​ម៉ូ​ន Androgéne និង Oestrogéne នៅក្នុង​ក្រពេញ​ប្រូ​ស្តា​ត​។​

​ខ​) រោគសញ្ញា​មាន​២​ក្រុម​ធំៗ​

១) រោគសញ្ញា​ស្ទះ​

– នោម​តក់ៗ​

– នោម​ដាច់ នោម​ដាច់​

– ពិបាក​នោម​ពេល​ប្រឹង​នោម​ដំបូង​

– កម្លាំង​ទឹកនោម​ចេញ​ខ្សោយ (​ទឹកនោម​ធ្លាក់​ជិត​ជើង​)

២) រោគសញ្ញា​រំខាន​

– មាន​ទឹកនោម​ហៀ​ចេញ​សើមៗ​រហូត​

– នោម​ញឹក​ទាំង​ពេល​ថ្ងៃ និង​ពេលយប់ (​រំខាន​ដល់​ដំណេក​)

​គ​) ការធ្វើ​រោគវិនិច្ឆ័យ

– ការពិនិត្យ​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ តាមរយៈ​ការ​ស្ទាប​ពោះ រក​ការឈឺ​ចាប់ពី​ការស្ទះ​ទឹកនោម​ក្នុង​ប្លោកនោម​

– ការពិនិត្យ​ក្រពេញ​ប្រូ​ស្តា​ត​ដោយ​ការ​លូក​បាត ដើម្បី​ស្ទាប​ទំហំ និង​ការ​វាយ​តម្លៃ​សភាព​របស់​ក្រពេញ​ថា​ធម្មតា ឬក៏​ធំ​ខុស​ពី​ធម្មតា (Toucher Rectale)

– ការឆ្លុះ​អេកូ​ពោះ​ ដើម្បី​វាស់​ទំហំ​ប្រូ​ស្តា​ត និង​រក​ផល​វិបាក​របស់​ជំងឺ (Echographie)

– ពិនិត្យ​ឈាម មើល​PSA (Prostate-Specific Antigen) ដើម្បី​ជម្រុះ​ចោល​ពី​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​

​ឃ​) ផលវិបាក​

– នោម​ឈាម​

– នោម​លែងចេញ​

– ខ្សោយតម្រងនោម​

– រលាក​ផ្លូវ​បង្ហូរ​នោម និង​ក្រពេញ​ប្រូ​ស្តា​ត​

​ង​) ការព្យាបាល​

– ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ ដែល​ណែនាំ​ដោយ​វេជ្ជបញ្ជា​

– ការព្យាបាល​ដោយ​ការ​កោស​ក្រពេញ​ប្រូ​ស្តា​ត​ដោយ​ម៉ាស៊ីន​អង់​ដូ​ស្កុប​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ជា​បុរស ដែលមាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើងទៅ សូម​មក​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ពិគ្រោះ ស្វែងរក និង​វិភាគ​រោគវិនិច្ឆ័យ​ជំងឺ​នេះ ហើយ​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធិភាព ជៀសវាង​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ការបង្កកំណើតកូនភ្លោះ អាចមានផលវិបាកឬទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម