សុខភាព
WHO រកឃើញថា មនុស្សម្នាក់ក្នុងចំណោម ៦ នាក់ អសមត្ថភាពបន្តពូជ
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានរកឃើញថាមនុស្សម្នាក់ក្នុងចំណោម ៦ នាក់មកពីជុំវិញពិភពលោកកំពុងអសមត្ថភាពបន្តពូជ ហើយវាមានភាពខុសគ្នាបន្តិចបន្តួចរវាងប្រទេសប្រាក់ចំណូលខ្ពស់ មធ្យម និងទាប ។

ការប្រៀបធៀបចំនួនមនុស្សអសមត្ថភាពបន្តពូជបានបង្ហាញថា នៅប្រទេសប្រាក់ចំណូលខ្ពស់មនុស្សពេញវ័យមាន ១៧.៨ ភាគរយ ចំណែកប្រទេសប្រាក់ចំណូលមធ្យម និងទាបមាន ១៦.៥ ភាគរយ ។ គួរបញ្ជាក់ថាអ្នកអសមត្ថភាពបន្តពូជគឺបុគ្គលណាដែលបានរួមភេទរយៈពេល ១ ឆ្នាំឡើង ប៉ុន្តែមិនធ្លាប់មានគភ៌សោះ ពាក់ព័ន្ធបញ្ហានេះ WHO កំពុងធ្វើឲ្យការថែទាំសុខភាពបន្តពូជកាន់តែប្រសើរឡើងនៅគ្រប់កន្លែងទាំងអស់ ។
WHO និយាយថា អ្នកទទួលសេវាកម្មបន្តពូជនៅតាមប្រទេសខ្លះត្រូវចេញប្រាក់ដោយខ្លួនឯងដែលជាវិបត្តិដ៏ធំព្រោះការចំណាយខ្ពស់ ប៉ុន្តែមនុស្សក្នុងប្រទេសក្រីក្រជាអ្នកចំណាយប្រាក់ដើម្បីយកកូនច្រើនជាងមនុស្សក្នុងប្រទេសអ្នកមានទៅវិញ ។ គេសន្និដ្ឋានថាតម្លៃខ្ពស់ជាឧបសគ្គរារាំងយើងមិនឲ្យបន្តពូជ បន្ទាប់ពីប្រើវិធីធម្មជាតិមិនជោគជ័យ ។


អគ្គនាយក WHO លោកវេជ្ជបណ្ឌិត Tedros Adhanom មានប្រសាសន៍ថា “របាយការណ៍នេះបង្ហាញពីការពិតដ៏សំខាន់ ហើយការគ្មានកូនមិនត្រូវបានរើសអើងទេ” ។ លោកបន្តទៀតថា ចំនួនមនុស្សដែលរងផលប៉ះពាល់បង្ហាញពីតម្រូវការការព្យាបាល និងធានាចំពោះបញ្ហានេះមិនត្រូវបានទុកចោលទៀតទេ ដូច្នេះវាមានសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យសម្រាប់អ្នកចង់មានកូន ៕
ចុចអាន ៖ ពិភពលោក ប្រឈមនឹងការផ្ទុះជំងឺអាសន្នរោគធំបំផុត ក្នុងរយៈពេល២០ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ