សុខភាព
ថៃ ព្រមានមនុស្ស ៦ ក្រុម ឲ្យប្រយ័ត្នក្នុងខែមេសានេះ កម្ពៅអាចឡើងរហូតធ្វើឲ្យដាច់សរសៃឈាមខួរក្បាល
ក្រសួងសុខាភិបាលនៅឯប្រទេសថៃ បានចេញសារព្រមានដល់មនុស្ស៦ក្រុមដែលអាចមានហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល ដោយផ្តល់ដំបូន្មានឲ្យពួកគេគួរចៀសវាងការចេញទៅខាងក្រៅក្នុងរយៈពេលយូរនៅក្នុងខែមេសានេះតែម្ដង។

លោកវេជ្ជបណ្ឌិត Suwanchai Wattana អគ្គនាយកនៃនាយកដ្ឋានសុខាភិបាលបានឲ្យដឹងថា អាកាសធាតុនៅប្រទេសថៃជាមួយនឹងសីតុណ្ហភាពខ្ពស់ជាង អាចប៉ះពាល់ដល់សុខភាពសាធារណៈ។ ជាពិសេសជំងឺដាច់សរសៃឈាមខួរក្បាល នោះបណ្តាលមកពីរាងកាយស្ថិតនៅក្នុងបរិយាកាសសីតុណ្ហភាពខ្ពស់ហើយក្តៅពេក ដែលបណ្តាលឲ្យដំណើរការខុសប្រក្រតីនៃខួរក្បាលនៅក្នុងតំបន់ thermoregulatory នៃរាងកាយ។
ជាមួយគ្នានេះដែរ ប្រសិនបើសីតុណ្ហភាពក្នុងរាងកាយលើសពី ៤០អង្សាសេ នោះវានឹងប៉ះពាល់ដល់ប្រព័ន្ធឈាមរត់ និងប្រព័ន្ធខួរក្បាលដល់ក្រុមមនុស្សដែលមានហានិភ័យដូចជា៖
១ អ្នកដែលហាត់ប្រាណ ឬធ្វើការនឿយហត់ក្នុងអាកាសធាតុក្តៅយូរ ដូចជាកម្មករសំណង់ ទាហាន កសិករ អ្នករត់ម៉ារ៉ាតុងព្រមទាំងអ្នលក់ដូរឬរត់ម៉ូតូឌុបស្ថិតក្រោមកម្ដៅថ្ងៃយូរពេក។
២ មនុស្សដែលមានអាកប្បកិរិយាប្រថុយប្រថានដូចជាការគេងមិនគ្រប់គ្រាន់ ផឹកទឹកក្នុងបរិមាណតិចតួច ការញៀនស្រាធ្វើឥឲ្យរាងកាយបាត់បង់ជាតិទឹក និងអេឡិចត្រូលីតខ្ពស់។
៣ ក្រុមមនុស្សចាស់ក៏ងាយប្រឈមខ្ពស់ប្រសិនបើគ្មានការយកចិត្តទុកដាក់ពីមនុស្សវ័យក្មេង។
៤ ក្រុមវ័យក្មេងដែលមានសមត្ថភាពបញ្ចេញកម្ដៅពីរាងកាយតិចជាងក្មេងជំទង់ ដែលមានកម្លាំងរាងកាយធម្មតា។
៥ អ្នកដែលមានជំងឺពីកំណើតដូចជាជំងឺបេះដូង លើសឈាម។
៦ អ្នកដែលត្រូវលេបថ្នាំខ្លះជាថ្នាំជំរុញឲ្យនោម ដែលរំខានដល់យន្តការនៃការដកកំដៅចេញពីរាងកាយ នេះធ្វើឲ្យពួកគេប្រឈមនឹងការកើតជំងឺទាក់ទងនឹងកម្ដៅ។
លោកវេជ្ជបណ្ឌិត Suwanchai បន្តថា ក្រុមហានិភ័យគួរចៀសវាងការនៅខាងក្រៅ ឬហាត់ប្រាណក្នុងអាកាសធាតុក្ដៅក្នុងរយៈពេលយូរ ។ អ្នកគួរតែពិសាទឹកឲ្យបានញឹកញាប់ ដោយមិនរង់ចាំការស្រេកទឹកហើយវាក៏អាចការពារការខះជាតិទឹក។ ចៀសវាងភេសជ្ជៈមានជាតិអាល់កុលគ្រប់ប្រភេទ។ លើសពីនេះទៀតមនុស្សចាស់ និងអ្នកដែលធាត់ ហាត់ប្រាណក្រៅ ឬធ្វើសកម្មភាពដែលហត់នឿយពេក ដោយជ្រើសរើសធ្វើសកម្មភាពក្នុងអគារដែលត្រជាក់ ឬមានម្លប់ ប៉ុន្តែបើចាំបាច់ត្រូវនៅក្រៅផ្ទះឲ្យបានយូរ គួរការពារខ្លួនដោយប្រើប្រាស់ឧបករណ៍ការពារកម្ដៅថ្ងៃដូចជា ឆ័ត្រ មួកធំទូលាយ វ៉ែនតា និងឡេការពារកម្ដៅថ្ងៃចាប់ពី SPF 15 ឬខ្ពស់ជាងនេះ ដើម្បីកាត់បន្ថយហានិភ័យនៃរោគសញ្ញាទាក់ទងនឹងកម្ដៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទីក្រុងបាងកក កំពុងក្ដៅខ្លាំងបំផុត ខណៈសីតុណ្ហភាពឡើងដល់ ៥០ អង្សាសេ
ចុចអាន៖ខេត្តភាគខាងជើង ថៃ ឲ្យបុគ្គលិកធ្វើការពីផ្ទះ ខណៈកំហាប់ខ្យល់ពុលកំពុងកើនឡើងខ្លាំង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ