សុខភាព
ជំងឺមហារីកនៅ វៀតណាម សម្លាប់មនុស្សច្រើនជាងគ្រោះថ្នាក់ចរាចរណ៍ ១៨ ដង
បើយោងតាមក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ចំនួនអ្នកកើតជំងឺមហារីកនៅក្នុងប្រទេសវៀតណាម បានកើនឡើងច្រើនពីអតីតកាល ហើយការស្លាប់ដោយសារជំងឺមួយនេះ ក៏ច្រើនជាងករណីដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/cancer-1.jpg)
តាមរយៈមន្ត្រីសុខាភិបាល ជនជាតិវៀតណាមប្រហែល ៣៥៤,០០០ នាក់កំពុងសម្រាកព្យាបាលជំងឺមហារីក ហើយភាគច្រើនគឺស្ថិតក្នុងដំណាក់កាលចុងក្រោយទៅហើយ ។
ទន្ទឹមនោះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Tran Van Thuan បាននិយាយថា ជារៀងរាល់ឆ្នាំ វៀតណាមកត់ត្រាករណីថ្មីនៃជំងឺមហារីកចំនួន ១៨២,០០០ ករណី ខណៈមនុស្សចំនួន ១២២,០០០ នាក់បានស្លាប់ ដោយសារជំងឺមួយនេះ ហើយវាជាអត្រាខ្ពស់ជាងការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ ១៨ ដង ខណៈក្នុងចំណោមជនជាតិវៀតណាម ១០ ម៉ឺននាក់ មាន ១៥៩ នាក់ទៅហើយត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក ហើយមាន ១០៦ នាក់បានស្លាប់ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/trafficpolice-1673925548-16739-8985-3369-1673925705-1024x614.jpg)
លោក Thuan បានបន្ថែមទៀតថា ចំនួនអ្នកជំងឺមហារីកនៅវៀតណាម បានបន្តកើនឡើងកាន់តែខ្ពស់ បើប្រៀបធៀបទៅនឹង ៣០ ឆ្នាំមុន ។ ដោយនៅក្នុងនោះ មានអ្នកជំងឺមហារីកដូចជា មហារីកថ្លើម សួត សុដន់ ក្រពះ ពោះវៀនធំ ចុងពោះវៀនធំ ឬរន្ធគូទ ជំងឺមហារីកឈាម ក្រពេញប្រូស្តាត ច្រមុះ និងក្រពេញទីរ៉ូអ៊ីតជាដើម ។
បើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ មានករណីមហារីកថ្មីៗជិត ២០ លានករណីនៅទូទាំងពិភពលោក ហើយជាង ១០ លាននាក់ បានស្លាប់ដោយសារជំងឺនេះ ដែល ២ ភាគ ៣ នៃអ្នកជំងឺស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ VN Express
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច