សុខភាព
មកដឹងពីប្រសិទ្ធភាពកៅអៀកពន្យារកំណើត និងផលរំខានខ្លះៗក្រោយប្រើវា
ស្រីៗគ្នាយើងធ្លាប់បានឮពីកៅអៀកបិតពន្យារកំណើតដែរអត់? នៅខ្មែរយើង មិនសូវនិយមប្រើកៅអៀកពន្យារកំណើតទេ តើមធ្យោបាយពន្យារកំណើតមួយនេះមានប្រសិទ្ធភាពយ៉ាងម៉េច ហើយមានផលរំខានអីខ្លះពេលប្រើវា?

ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានពន្យល់ថា កៅអៀកពន្យារកំណើត មានរាងជ្រុងៗ មានពណ៌ថ្លា មើលមួយភ្លែតស្រដៀងនឹងបង់ យើងយកមកបិតដំបៅដែរ ហើយវាជាមធ្យោបាយពន្យារកំណើតមួយមិនបង្កការឈឺចាប់ដល់ស្ត្រីឡើយ។ លោកបន្តថា កៅអៀកពន្យារកំណើតផ្សំឡើងដោយសារធាតុដូចគ្នានឹងថ្នាំពន្យារកំណើតដែររួមមាន ទី១. អីស្ត្រូហ្សែន និងទី២. ប្រូហ្សែស្ទីន។
អត្ថប្រយោជន៍ទទួលបានពីការប្រើកៅអៀកពន្យារកំណើត
– ការពារមិនឲ្យមានផ្ទៃពោះយ៉ាងមានប្រសិទ្ធភាព
– បន្ថយបរិមាណវដ្ដរដូវស្ត្រី
– មិនសូវឈឺចាប់ពេលមករដូវ
– ងាយស្រួលសម្រាប់ស្ត្រីពិបាកលេបថ្នាំគ្រាប់
– ត្រូវការបិតតែម្ដង/សប្ដាហ៍ប៉ុណ្ណោះ
– បន្ថយសញ្ញារលាកនៅសរីរាង្គអាងត្រគាកតូច
– អត្រាឆាប់មានកូនត្រឡប់មកដូចដើមលឿន ក្រោយបកបន្ទះកៅអៀកចេញ។ល។
វេជ្ជបណ្ឌិតរូបនេះ បានឲ្យដឹងទៀតថា បូកបន្ថែមពីលើប្រយោជន៍ដែលទទួលបានពីកៅអៀកបិទពន្យារកំណើតនេះ វាក៏ផ្ដល់ផលរំខានខ្លះៗដល់ស្ត្រីដែរដូចជា៖
- ប៉ះពាល់ដល់ស្បែក
- ក្អួត ចង្អោរ
- ឈឺក្បាល វិលមុខ
- ឡើងទម្ងន់
- ហត់ អស់កម្លាំង
- ឡើងមុន
- អាចឆ្លងមេរោគនៅទ្វារមាស និងធ្លាក់ស
- ផ្លាស់ប្ដូរអារម្មណ៍លឿន
- ហានិភ័យជួបនឹងបញ្ហាកកឈាម គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងលើសសម្ពាធឈាម។ល។

លោកបន្ថែមឲ្យដឹងថា នៅពេលដែលយើងកៅអៀកពន្យារកំណើតបានត្រឹមត្រូវ នោះការទប់ស្កាត់ការមានផ្ទៃពោះក៏មានប្រសិទ្ធភាពខ្ពស់ដែរ ហើយចំពោះស្ត្រីដែលប្រើកៅអៀកនេះថា វាងាយស្រួលជាងការលេបថ្នាំពន្យារកំណើតទៅទៀត។
ទោះយ៉ាងណាក៏ដោយ កៅអៀកពន្យារកំណើតផ្ដល់ឲ្យអ្នកប្រើប្រាស់ទាំងប្រយោជន៍ និងផលរំខាន ដូចនេះ មុននឹងសម្រេចប្រើវា ស្ត្រីគ្រប់រូបគួរតែទៅពិភាក្សាជាមួយអ្នកជំនាញឲ្យបានច្បាស់សិនថា តើយើងស័ក្តិសមនឹងការប្រើកៅអៀកពន្យារកំណើត ឬមធ្យោបាយពន្យារកំណើតផ្សេងៗទៀត៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ ពិបាកបន្ទោបង់ ឬ ក្ដៀន សាកវិធី៦នេះ លែងជាបញ្ហាទៀត

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?