Connect with us

សុខភាព

បញ្ហា​សុខ​ភាព​ទាំង​នេះ មនុស្ស​វ័យ​ចំណាស់​ច្រើន​ជួប​ប្រទះ

បានផុស

នៅ

ជា​ការ​ពិត​ណាស់​វ័យ​កាន់​តែ​ចាស់​ បញ្ហា​សុខ​ភាព​ក៏​នឹង​កើត​មាន​ឡើង​ច្រើន​ដែរ​។ ប៉ុន្តែការ​យល់​ដឹង​ពី​បញ្ហា​សុខ​ភាព​ អាច​មាន​ប្រ​យោជន៍​ជួយ​មនុស្ស​យើង​អាច​ការពារ​​ ឬ​សម្រាល​បញ្ហា​ទាំង​នេះ​បាន។ ខាង​ក្រោម​នេះ​ ជា​បញ្ហា​ទូទៅ​ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. លេច​នោម​ ឬ​ទល់​លាមក

​បញ្ហា​លេច​នោម​ដោយ​មិន​ដឹងខ្លួន និង​ទល់​លាមក​ ជា​លក្ខខណ្ឌ​បញ្ហា​សុខ​ភាព​មួយ​ដែល​ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​គុណភាព​ជីវិត​។ បញ្ហា​នេះ អាច​កើត​ឡើង​ដោយ​សារ​ការ​បាត់​បង់​សមត្ថភាព​គ្រប់​គ្រង​សាច់​ដុំ និង​បញ្ហា​របប​អាហារ​។​

២. ការ​ចង​ចាំ​ធ្លាក់​ចុះ​

ការ​ចងចាំ​ធ្លាក់​ចុះ​ ជា​បញ្ហា​សុខ​ភាព​មួយ​របស់​មនុស្ស​វ័យ​ចំណាស់​។ បញ្ហា​នេះ​មាន​ដូច​ជា​ជំងឺ​ចាស់​វង្វេង ដែល​ជា​ប្រភេទ​ជំងឺ​ធ្ងន់​ធ្ងរ​មួយ​។ អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ធ្លាក់​ចុះ​ការ​ចង​ចាំ​ធ្ងន់ធ្ងរ​ ចាំ​បាច់​ត្រូវ​មាន​អ្នក​មើល​ថែ​ប្រចាំ​។

៣. បាត់​បង់​លំនឹង​

ការ​ដួល ជា​បញ្ហា​មួយ​របស់​មនុស្ស​វ័យ​ចំណាស់ ដែល​នាំ​ឲ្យ​មាន​របួស​កើត​ឡើង​បាន​។ ការ​ដួល អាច​កើត​ឡើង​ដោយ​សារ​តែ​មនុស្ស​វ័យ​ចំណាស់​ជួប​បញ្ហា​បាត់​បង់​លំនឹង ឈរ ឬ​ដើរ គ្មាន​លំនឹង​ល្អ។ គ្នា​យើង​មាន​សមាជិក​គ្រួសារ​ជា​មនុស្ស​វ័យ​ចំណាស់ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​រឿង​នេះ​ឲ្យ​មែនទែន​។

៤. បញ្ហា​មាត់​ធ្មេញ​

មនុស្ស​វ័យ​ចំណាស់​​មិន​តិច​នាក់​ទេ ដែល​ជួប​បញ្ហា​សុខភាព​មាត់​ធ្មេញ ដូច​ជា​បញ្ហា​អញ្ចាញ​ធ្មេញ និង​ ពុក​ធ្មេញ​។ មនុស្ស​វ័យ​ចំណាស់​ដែល​ជួប​បញ្ហា​ទាំង​នេះ នឹង​អាច​បាត់​បង់​ធ្មេញ ហើយ​នាំ​ឲ្យ​មាន​ការ​ពិបាក​ញ៉ាំ​អាហារ​។

៥. បញ្ហា​ឆ្អឹង​

មនុស្ស​វ័យ​ចំណាស់​ក៏​ងាយ​នឹង​កើត​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង និង​ពុក​ឆ្អឹង។ មនុស្ស​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង អាច​មាន​បញ្ហា​រលាក​សន្លាក់​ឆ្អឹងហើយ​ ពិសេស​អ្នក​មាន​អាយុ​​៨០​ឆ្នាំ ឬ​លើស​ពី​នេះ​​ងាយ​កើត​ជាង​គេ​។

៦. បញ្ហា​ផ្លូវ​ដង្ហើម​

ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ចំនួន ដូច​ជា​ជំងឺ​ហឺត និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ជា​ដើម អាច​ធ្វើឲ្យ​សុខ​ភាព​មនុស្ស​វ័យ​ចំណាស់​កាន់​តែ​អាក្រក់​។ មនុស្ស​វ័យ​ចំណាស់​ ជា​ក្រុម​មនុស្ស​ដែល​ងាយ​​កើត​​ជំងឺឆ្លង​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​។

ក្រៅពី​នេះ​ មនុស្ស​វ័យចំណាស់​ក៏​អាច​ប្រឈម​​ជំងឺ​ទឹកនោមផ្អែម ខ្សោយ​ភ្នែក ខ្សោយ​ត្រចៀក បញ្ហា​បេះដូង និងខ្វះ​អាហារូបត្ថម្ភ​ផង​ដែរ​។ ដោយ​សារ​តែ​មនុស្ស​វ័យ​ចំណាស់​អាច​ជួប​បញ្ហា​សុខភាព​ច្រើន​យ៉ាង ការ​ដឹង​ពី​បញ្ហា​សុខ​ភាព​ទាំង​នេះ អាច​ជួយ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​បង្ការ​ខ្លួន ឬ​គ្រប់​គ្រង​ស្ថាន​ភាព​សុខ​ភាព​នេះ​បាន​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖កុំទុកយូរ! បើគេងមិនលក់រាល់ថ្ងៃ ដល់កម្រិតនេះហើយ គួរទៅជួបពេទ្យ

ចុចអាន៖គន្លឹះល្អៗទាំង ៤ បង្ការជំងឺស្លេកស្លាំងបែបធម្មជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សន្តិសុខសង្គម២៨ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម