សុខភាព
មានបញ្ហារលាកក្រពះ គួរចាកចេញពីប្រភេទអាហារទាំងនេះ
ក្រពះមានមុខងារសំខាន់ក្នុងដំណើរការបំបែកអាហារ ហើយកាលណាក្រពះមានបញ្ហា ដូចជារលាក ឬសឹកស្រទាប់ការពារ នោះប្រព័ន្ធរំលាយអាហារទាំងមូលនឹងថយចុះមុខងារសំខាន់មួយ ថែមទាំងអាចបង្កផលប៉ះពាល់ដល់សរីរាង្គផ្សេងទៀត ប្រសិនបើយើងមិនបានការពារ និងព្យាលបានល្អត្រឹមត្រូវនោះទេ។ ដូច្នេះដើម្បីការពារការរលាកក្រពះ កុំឲ្យវិវត្ដទៅរកស្ថានភាពកាន់តែធ្ងន់ធ្ងរយើងត្រូវ ជៀសឆ្ងាយពីប្រភេទអាហារដូចខាងក្រោម៖

អាហារហឹរ៖ សម្រាប់អ្នកមានបញ្ហារលាកក្រពះ ឬ ស្រទាប់ការពារក្រពះស្ដើង ការញ៉ាំអាហារហឹរនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ក្រពះ។ វានឹងបង្ហាញរោគសញ្ញាដូចជា ការក្រហល់ក្រហាយ ភើរច្រើន និង ក្រពះធ្វើការបំបែកអាហារយូរជាងធម្មតា។ កាត់បន្ថយការញ៉ាំអាហារហឹរប្រសិនអ្នកដឹងថា មានបញ្ហាក្រពះ។
អាហារជាតិអាស៊ីត៖ អាហារដែលមានជាតិអាស៊ីតច្រើន ក៏មិនគួរញ៉ាំដែរព្រោះវាធ្វើឲ្យក្រពះកាន់តែប្រឈមការរលាក និង ស្រទាប់ការពារកាន់តែសឹកស្ដើង។ អាហារដែលមានជាតិអាស៊ីតដូចជា ផ្លែប៉េងប៉ោះ ម្នាស់ និង អាហារផ្អាប់ជាដើម។
ពពួកភេសជ្ជៈផ្អែមៗ៖ ភេសជ្ជៈកំប៉ុងផ្អែមៗ ក៏គួរកាត់បន្ថយផងដែរ ព្រោះវាក៏ធ្វើឲ្យអាស៊ីតក្រពះកាន់តែកើនខ្លាំងជាងធម្មតា។ ស្រដៀងគ្នានោះដែរ ពពួកគ្រឿងស្រវឹងក៏ត្រូវកាត់បន្ថយដូចគ្នា។
អាហារខ្លាញ់៖ អាហារខ្លាញ់គឺត្រូវជៀសវាងដាច់ខាតតែម្ដង ដូចជា ឆា ចៀន បំពង វាធ្វើឲ្យអ្នកជំងឺមានអាហារអាការៈ ក្រហល់ក្រហាយ ភើរច្រើន ស្រដៀងគ្នានឹងការញ៉ាំអាហារហឹរ។
មូលហេតុដែលបណ្ដាលមានការរលាកក្រពះ
ការរលាកក្រពះអាចបណ្ដាលមកពីមូលហេតុច្រើនយើង ប៉ុន្ដែខណៈពេលនេះយើងនឹងលើកយកតែមូលហេតុសំខាន់ៗតែប៉ុណ្ណោះ ដូចជា៖
- ការជក់បារី
- ផឹកគ្រឿងស្រវឹងច្រើន
- ការប្រើប្រាស់ថ្នាំប្រឆាំងការរលាក
- កើតស្ដ្រេសខ្លាំង
- ធ្លាប់ឆ្លងកាត់ការវះកាត់
- ប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង
- អាលែកហ្ស៊ីនឹងអាហារញឹកញាប់
តើពេលណាគួរទៅជួបគ្រូពេទ្យ?
នៅពេលរោគសញ្ញាគួរសង្ស័យមួយចំនួនបានកើតឡើងញឹកញាប់ អ្នកត្រូវទៅជួបគ្រូពេទ្យ ដើម្បីទទួលការណែរនាំ និង ព្យាបាលឲ្យបានត្រឹមត្រូវ ខណៈវាស្ថិតក្នុងដំណាក់កាលស្រាល។ រោគសញ្ញាទាំងនោះមានដូចជា៖
- ក្រហាយក្នុងពោះញឹកញាប់
- រោគសញ្ញាកើតមានចន្លោះពី១ ទៅ២សប្ដាហ៍
- ធ្លាប់ប្រើប្រាស់ប្រភេទថ្នាំប្រឆាំងការរលាកច្រើន
- មានឈាមក្នុងលាមក

ចុចអាន៖ចំណុចដែលគួរប្រុងប្រយ័ត្ន ចំពោះការញ៉ាំទឹកឃ្មុំ
ចុចអាន៖អត្ថប្រយោជន៍ ៨ យ៉ាងពី “ផ្លែស៊ូ” មិនត្រឹមឆ្ងាញ់ តែជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ