Connect with us

សុខភាព

សារៈសំខាន់​នៃ​ការឆ្លុះ​ទងសួត​!

បានផុស

នៅ

​ការឆ្លុះ​ទងសួត​មាន​សារៈសំខាន់ និង​បង្ក​ភាព​ងាយ​ស្រួល​ដល់​គ្រូពេទ្យ​ក្នុង​ការកំណត់​រោគវិនិច្ឆ័យ​របស់​អ្នកជំងឺ​ឲ្យកាន់តែ​បាន​ច្បាស់ និង​ព្យាបាល​អ្នកជំងឺ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុ​

​លោកអ្នក​គួរ​មក​ធ្វើការ​ឆ្លុះ​ទងសួត ប្រសិនបើ​លោកអ្នក​មាន​អាកា​រៈ​ដូច​ខាងក្រោម​

– ក្អក​រ៉ាំរ៉ៃ​

– ក្អក​ឈាម​

– ស្ទះ​ស្លេះ​

– រលាក​សួត​

– ដុំ​សាច់​ក្នុង​សួត​

– ជំងឺ​សួត​ផ្សេងៗ ដែល​ពុំ​ដឹង​មូលហេតុ​

២) អត្ថប្រយោជន៍

– ងាយស្រួល​ក្នុង​ការកំណត់​រោគវិនិច្ឆ័យ​តាមរយៈ​ការ​បូម​ស្លេះ​យក​ទៅ​វិភាគ​

– លាង​សំអាត​ផ្លូវ​ដង្ហើម​

– ដើម្បី​ប្រើ​ថ្នាំ​ឃាត់ឈាម​ ក្នុង​ករណី​ក្អក​ឈាម​

– ច្រឹប​សាច់​ទងសួត ឬ​ដុំ​សាច់​សួត​ដើម្បី​វិភាគ​រោគ​

៣) ការអនុវត្ត​

– អ្នកជំងឺ​ត្រូវ​ធ្វើ​ការ​តម​អាហារ​យ៉ាងតិច ៤​ម៉ោង​មុន​ពេល​ធ្វើការ​ឆ្លុះ​ទងសួត​

– បាញ់ថ្នាំ​ស្ពឹក ដើម្បី​កុំ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ថា​ពិបាក​ក្នុង​ការ​ឆ្លុះ​

– អាច​ធ្វើ​ការ​ឆ្លុះ​ដោយ​ប្រើ​ថ្នាំស្ពឹក ឬ​សណ្ដំ​

– ប្រើ​រយៈពេល​នៃ​ការឆ្លុះ​ចន្លោះ​ពី ៣ ទៅ ១០​នាទី​

– ក្រោយពី​ឆ្លុះ​រួច អ្នកជំងឺ​ត្រូវ​តម​អាហារ​រយៈពេល​២​ម៉ោង​

“​បើ​លោក​អ្នកមាន​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ សូម​លោកអ្នក​អញ្ជើញ​មកជួប​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ព្យាបាល​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​”៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ តើ​មាន​មូលហេតុ​អី្វ​ខ្លះ ​ដែល​បណ្តាលឲ្យ​ច្រមុះ​បាត់បង់​នូវ ការ​ដឹង​កិ្ល​ន​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ នាទីutes មុន

លោក គួច ចំរើន ជំរុញក្រុមបច្ចេកទេសសាងសង់ផ្លូវលេខ ១២១៨ ត្រូវសាងសងឲ្យត្រូវស្តង់ដារប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី ២២ កក្កដា តទៅ

ព័ត៌មានជាតិ៥៥ នាទីutes មុន

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកំពុងដើរតួនាទីយ៉ាងសំខាន់ស្របពេលរីកចម្រើនបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារមូស្គូជាទ្រង់ទ្រាយធំ បង្ខំឲ្យបិទអាកាសយានដ្ឋាន ៤កន្លែង

សន្តិសុខសង្គម១ ម៉ោង មុន

Update៖ ករណីឆេះក្នុងអគារខុនដូនៅផ្លូវ២១៧​សង្កាត់ស្ទឹងមានជ័យទី១ កើតឡើងដោយសារឆ្លងចរន្ដពីម៉ាស៊ីនបោកខោអាវ

Sokha Hotels

ព័ត៌មានពេញនិយម