សុខភាព
៤ដំណាក់កាល សំគាល់ពីជំងឺឫសដូងបាត
ឫសដូងបាតគឺជាបណ្តុំសរសៃឈាមធម្មតា។ ប៉ុន្តែកាលណាសរសៃឈាមទាំងនេះរីកធំ វាអាចបណ្តាលឲ្យមានជំងឺឫសដូងបាតខាងក្នុង (ទីតាំងនៅខាងក្នុង) ឬជំងឺឫសដូងបាតខាងក្រៅ (នៅជុំវិញទ្វារធំ)។ ដោយសារភាពជាសរសៃឈាម និងទីតាំងរបស់ឫសដូងបាត កត្តាហានិភ័យមួយចំនួន ដូចជាការទល់លាមក ការអង្គុយយូរនៅលើចានបង្គន់ ការមានផ្ទៃពោះញឹកញាប់ពេក អាចបង្កើនសម្ពាធរបស់សរសៃឈាមវ៉ែន និងធ្វើឲ្យសរសៃឈាមរីកប៉ោងខុសធម្មតា ដែលនាំឲ្យមានរោគសញ្ញានៃជំងឺឫសដូងបាតដូចជា ការហូរឈាម ហើម និងឈឺចាប់។

វេជ្ជបណ្ឌិត Jonathan Foo ឯកទេសវះកាត់ទូទៅ និងវះកាត់ពោះវៀនធំ មកពីប្រទេស សិង្ហបុរី បានឲ្យដឹងថា គេបែងចែកជំងឺឫសដូងបាត ជា ៤ ដំណាក់កាល។
ដំណាក់កាលទី១៖ ជាដំណាក់កាលដំបូង ដែលកញ្ចុំសរសៃឈាមនៅទ្វារធំមានការហើម និងរីកធំ ស្ថិតនៅផ្នែកខាងក្នុង មិនធ្លាក់ ឬលយចេញមកក្រៅ។
ដំណាក់កាលទី២៖ កញ្ចុំសរសៃឈាមនៅទ្វារធំ (សាច់ឫសដូង) ចាប់ផ្តើមលយចេញមកក្រៅ តិចៗ និងអាចបាត់ទៅវិញដោយខ្លួនឯង។
ដំណាក់កាលទី៣៖ ជាដំណាក់កាលដែលសាច់ឫសដូងនៅទ្វារធំ លយចេញមកខាងក្រៅ ប៉ុន្តែអាចរុញចូលទៅក្នុងទ្វារធំវិញបាន។
ដំណាក់កាលទី៤៖ ជាដំណាក់កាលធ្ងន់ធ្ងរ ដែលសាច់ឫសដូងលយចេញមកក្រៅកាន់តែខ្លាំង ហើយមិនអាចរុញចូលទៅក្នុងវិញបានទេ។
អ្នកជំងឺឫសដូងបាតជាច្រើនមានការយឺតយ៉ាវក្នុងការទៅជួបគ្រូពេទ្យ ដោយសារតែការភ័យខ្លាច ពិសេសគឺខ្មាសអៀនតែម្តង។ ទាល់តែដល់ដំណាក់ធ្ងន់ធ្ងរឈឺទ្រាំលែងបាន ទើបអ្នកជំងឺរត់ទៅរកពេទ្យ។

បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ការព្យាបាលជំងឺឫសដូងបាតធ្វើឡើងទៅតាមដំណាក់កាលនីមួយៗ។ បើអ្នកជំងឺកើតឫសដូងបាតនៅដំណាក់កាលដំបូងៗ ត្រឹមតែលាប ឬលេបថ្នាំប៉ុណ្ណោះ។ ឯដំណាក់កាលទី៣ និងទី៤ តម្រូវឲ្យចាក់ថ្នាំ ចងសរសៃ ឬវះកាត់។
ថ្នាំលេបដែលមានសកម្មភាពលើសរសៃឈាមវ៉ែន (ថ្នាំពង្រឹងសរសៃឈាម) មានប្រសិទ្ធភាពក្នុងការបន្ថយរោគសញ្ញានៃជំងឺឫសដូងបាត។ វាអាចកាត់បន្ថយនូវភាពមិនស្រណុក ការហូរឈាម និងការធ្លាក់ចេញមកក្រៅ។ អ្នកអាចប្រើតែថ្នាំនេះមួយមុខ ឬផ្សំជាមួយក្រែមលាប ឬថ្នាំសុល ជាដើម។
ការព្យាបាលផ្សេងទៀតដូចជាថ្នាំបន្ទន់លាមកមានសកម្មភាពជួយសម្រួលចលនាពោះវៀន ដែលមានសារៈសំខាន់ក្នុងការកុំឲ្យមានការប៉ះទង្គិចនៅកញ្ចុំសរសៃឫសដូងបាត។គ្រូពេទ្យនឹងណែនាំពីការព្យាបាលដែលសមស្របបំផុត ដោយផ្អែកលើស្ថានភាពរបស់អ្នកជំងឺ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellpkurpet
សូមចុចអាន៖ មកដឹងពីប្រសិទ្ធភាពកៅអៀកពន្យារកំណើត និងផលរំខានខ្លះៗក្រោយប្រើវា
សូមចុចអាន៖ ពិបាកបន្ទោបង់ ឬ ក្ដៀន សាកវិធី៦នេះ លែងជាបញ្ហាទៀត

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?