ព័ត៌មានអន្ដរជាតិ
វៀតណាម បង្ហាញថ្នាំទឹកស៊ីរ៉ូប៍ក្អក១៤មុខ ដែលអាចបណ្តាលឲ្យកុមារស្លាប់ និងខូចក្រលៀនធ្ងន់ធ្ងរ
ក្រសួងសុខាភិបាលវៀតណាម បានព្រមានអំពីថ្នាំទឹកស៊ីរ៉ូប៍ក្អកចំនួន១៤មុខ ដែលបណ្តាលឲ្យកុមាររាប់រយនាក់ស្លាប់ ឬខូចក្រលៀនធ្ងន់ធ្ងរនៅក្នុងប្រទេសមួយចំនួនរួចទៅហើយ។

កន្លងមក ក្រសួងបានទទួលការព្រមានពីអង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol) ថា ថ្នាំទាំងនោះ ដែលផលិតនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី គឺមានផ្ទុកសារធាតុ Diethylene ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពឬស្លាប់ ដល់អ្នកប្រើប្រាស់។
ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក្រសួងបានស្នើឲ្យមន្ទីរសុខាភិបាលខេត្ត និងក្រុងព្រមទាំងគ្រឹះស្ថានពេទ្យនានា ត្រូវផ្សព្វផ្សាយជាបន្ទាន់នូវព័ត៌មានពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរនៃផលិតផលទាំងនេះ។

ផលិតទាំង១៤មុខនោះមានដូចជា៖
- Promethazine Oral Solution
- Kofexmalin Baby Cough Syrup
- Makoff Baby Cough Syrup
- Magrip N Cold Syrup
- Temorex Syrup
- Flurin DMP Syrup
- Unibebi Cough Syrup
- Unibebi Demam Paracetamol Drops
- Unibebi Demam Paracetamol Syrup
- Paracetamol Drops,
- Paracetamol Syrup (ជីអង្កាម)
- Vipcol Syrup
- Ambronol Syrup
- DOK-1 MAX Syrup
គួរបញ្ជាក់ថា កាលពីខែតុលាឆ្នាំមុន ការស្លាប់កុមារជាច្រើននាក់បន្ទាប់ពីផឹកថ្នាំទឹកស៊ីរ៉ូប៍ក្អក ត្រូវបានគេរាយការណ៍នៅក្នុងប្រទេស ហ្គាំប៊ី។
អង្គការសុខភាពពិភពលោកបានព្រមានថា ការស្លាប់អាចទាក់ទងនឹងផលិតផលចំនួនបួនគឺ Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup ដែលផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals Limited របស់ប្រទេសឥណ្ឌា។
ការវិភាគមន្ទីរពិសោធន៍សម្រាប់ផលិតផលទាំង៤បានបង្ហាញថា ពួកវាមានផ្ទុកសារធាតុ diethylene glycol និង ethylene glycol ក្នុងបរិមាណដែលមិនអាចទទួលយកបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ប្រទេសអាស៊ីមួយទៀត មានកុមារ១៨នាក់ស្លាប់ ក្រោយផឹកថ្នាំទឹកស៊ីរ៉ូប៍ ឥណ្ឌា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ