Connect with us

សុខភាព

ឥណ្ឌា ថា កម្ពុជា បាននាំចូលស៊ីរ៉ូប៍ក្អកផ្ទុកសារធាតុគ្រោះថ្នាក់ដល់ជីវិត ជិត ២ម៉ឺនដប

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានថា ថ្នាំទឹកស៊ីរ៉ូប៍ក្អក Guaifenesin TG ផលិតដោយប្រទេសឥណ្ឌា ដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ ត្រូវបានរកឃើញនៅកោះ Marshall និងប្រទេសមីក្រូណេស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។

ស៊ីរ៉ូប៍ក្អក Guaifenesin TG (រូបថត៖ WHO)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Sudhir Pathak នាយកគ្រប់គ្រងក្រុមហ៊ុន QP Pharmachem បានប្រាប់ BBC ថា ក្រុមហ៊ុនបាននាំចេញស៊ីរ៉ូប៍ក្អកនេះចំនួន ១៨ ៣៤៦ ដបមកប្រទេសកម្ពុជា បន្ទាប់ពីទទួលបានការអនុញ្ញាតតាមច្បាប់ ។

ទោះបីជាយ៉ាងណាក៏ដោយ គាត់និយាយថា គាត់មិនដឹងថាតើផលិត​ផលទាំងនេះ បានទៅដល់កោះ Marshall និងប្រទេសមីក្រូណេស៊ី យ៉ាងដូចម្តេចនោះទេ ប៉ុន្តែចំពោះកម្ពុជាវិញ ក្រុមហ៊ុនរបស់គាត់ បានជូនដំណឹងផ្លូវច្បាប់ដល់ក្រុមហ៊ុនដែលនាំចេញឱសថនេះរួចហើយ ។

លោក Sudhir Pathak នាយកគ្រប់គ្រងក្រុមហ៊ុន QP Pharmachem (រូបថត៖ BT)

WHO និយាយថា សំណាកយកពីថ្នាំស៊ីរ៉ូប៍ Guaifenesin TG ដែលផលិតដោយក្រុមហ៊ុន QP Pharmachem Ltd មានមូលដ្ឋាននៅរដ្ឋ Punjab បានបង្ហាញពីសារធាតុ diethylene glycol និង ethylene glycol ក្នុងបរិមាណមិនអាចទទួលយកបាន ដោយសារតែសមាសធាតុទាំងពីរនេះ មានជាតិពុលដល់មនុស្ស ហើយអាចបណ្តាលឲ្យស្លាប់បាន ប្រសិនបើទទួលទាន ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ WHO មិនបានបញ្ជាក់ទេថា តើមាននរណាម្នាក់ធ្លាក់ខ្លួនឈឺ ឬស្លាប់ឬក៏អត់ នៅក្នុងទីតាំងទាំង ២ ខាងលើ ។

គួរបញ្ជាក់ថា ការជូនដំណឹងចុងក្រោយបំផុតនេះ កើតឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពី WHO អះអាងថា ថ្នាំស៊ីរ៉ូប៍ក្អកផ្សេងទៀតដែលផលិតនៅប្រទេសឥណ្ឌា គឺជាប់ទាក់ទងទៅនឹងការស្លាប់របស់កុមារក្នុងប្រទេសហ្គាំប៊ី និងអ៊ូសបេគីស្ថាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ វៀតណាម បង្ហាញថ្នាំទឹកស៊ីរ៉ូប៍ក្អក១៤មុខ ដែលអាចបណ្តាលឲ្យកុមារស្លាប់ និងខូច ក្រលៀន ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

ព័ត៌មានជាតិ៥ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីនៅគ្រប់អង្គភាព ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រេចនូវសមិទ្ធផល និងជោគជ័យថ្មីៗ របស់ក្រសួង

ព័ត៌មានជាតិ៦ នាទីutes មុន

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

ព័ត៌មានជាតិ៩ នាទីutes មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ហូឡង់ សន្យា​ផ្ដល់​ជំនួយ ៣,៨​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន នៅ​ឆ្នាំ​២០២៦

Sokha Hotels

ព័ត៌មានពេញនិយម