Connect with us

សុខភាព

តើ​មុនបាញ់​កាំរស្មី អ្នក​ជំងឺ​ត្រូវ​យល់ដឹង​អ្វី​ខ្លះ?

បានផុស

នៅ

​ការ​ព្យាបាល​ដោយ​កាំរស្មី​ជា​វិធីសាស្ត្រ​មួយ ​ក្នុង ការ​ព្យាបាល​ជំងឺមហារីក​ដោយ​ប្រើ កម្រិត​កាំរស្មី​ខ្ពស់ (high doses of radiation) ដើម្បី​សម្លាប់​កោសិកា​មហារីក​។ កាំរស្មី​ដែល​គេ​ប្រើ​ជា​ញឹកញាប់ គឺ​កាំរស្មីអ៊ិច (X-rays) ឬ​ហ្វូ​តុង​អ៊ិ​ច (Photon X) ដែល​មាន​លទ្ធភាព​អាច​បំផ្លាញ DNA របស់​កោសិកា​មហារីក​បាន ហើយ​ដែល​ជា​លទ្ធផល​កោសិកា​មហារីក នឹង​មិន​អាច​រីក​លូត​លាស់​បាន​។ ការព្យាបាល​ដោយ​កាំរស្មី គឺមាន​គោលដៅ​សម្លាប់ ឬ​បំផ្លាញ​កោសិកា​មហារីក ដោយ​រក្សា​នូវ​ការ​ប៉ះពាល់​ទៅលើ​សរីរាង្គ​ជិតខាង​ឲ្យ​បាន​តិចតួច​បំផុត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) ប្រភេទ​នៃ​ការ​ព្យាបាល​ដោយ​កាំរស្មី​

​យោង​តាម​បច្ចេកទេស (Technique)​នៃ​ការ​ប្រើ​កាំរស្មី ការ​ព្យាបាល​នេះ​ ត្រូវ​បាន​បែងចែក​ជា​២​ធំៗ​រួមមាន​៖

• ការ​បញ្ចាំង​កាំរស្មី (External Beam Radiotherapy)៖ វិធីសាស្ត្រ​នេះ​គឺ ប្រភព​កាំរស្មី​ត្រូវ​បាន​បញ្ចេញ​ពី​ម៉ាស៊ីន​មាន​លក្ខណៈ​ជា​បាច់​ឆ្លងកាត់​ស្បែក និង​សរីរាង្គ​ដទៃ​ទៀត​រហូត​ទៅដល់​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​។​

• ការ​ស្អំ​ដោយ​កាំរស្មី (Brachytherapy)៖ ជា​ការ​ដាក់បញ្ចូល​ប្រភព​កាំរស្មី​ទៅក្នុង​ខ្លួន​របស់​អ្នកជំងឺ​ឲ្យ​ជិត ឬ ក្នុង​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​តែម្តង ដោយ​កាំរស្មី​មិន​ឆ្លងកាត់​ស្បែក និង​សរីរាង្គ​ផ្សេងៗ​ដូច​ការ​បញ្ចាំង​កាំរស្មី​ពី​ខាងក្រៅ​នោះទេ​។​

​ករណី​យោង​តាម​គោលដៅ​វេជ្ជសាស្ត្រ ( Radiation therapy intents) ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​កាំរស្មី​ ត្រូវ​បាន​បែង​ចែកជា ២​ធំៗ​ផងដែរ ដូចជា​៖

• ការ​ព្យាបាល​ក្នុង​គោលបំណង​ឲ្យ​ជាសះស្បើយ (Curative intent)៖ ជាការ​ព្យាបាល​ដោយ​កាំរស្មី​ច្រើន បូករួម​ជាមួយនឹង​ការព្យាបាល​ដទៃទៀត ទាំង​ការចាក់​ថ្នាំ​គីមី និង​ការវះកាត់ (​មុន ឬ ក្រោយ​ការវះកាត់​)​ដើម្បី​ឲ្យ​អត្រា​នៃ​ការ​ជាសះស្បើយ​ខ្ពស់ និង​កាត់បន្ថយ​ការ​លាប់​ឡើងវិញ​។​

• ការព្យាបាល​ក្នុង​គោលបំណង​ពន្យារ ឬ​សម្រន់​(Palliative intent)៖ វិធី​នេះ​សម្រាប់​ព្យាបាល​ ដើម្បី​កាត់បន្ថយ​នូវ​ការឈឺចាប់ បន្ថយ​ពិការភាព ឬ ទប់​មិន​ឲ្យ​មានការ​ហូរឈាម​ភ្លាមៗ ដែល​ជា​ហេតុ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នកជំងឺ​បន្ទាន់ និង​គុណភាព​ជីវិតចុងក្រោយ​របស់គាត់​។​

២) ដំណើរការ​នៃ​ការព្យាបាល​ដោយ​កាំរស្មី​

​ដើម្បី​សន្មត​ថា ​អ្នកជំងឺ​ត្រូវ​ព្យាបាល​ដោយ​កាំរស្មី ដោយ​ថ្នាំ​គីមី ឬ​ការវះកាត់ ត្រូវ​ឆ្លងកាត់​ការប្រជុំ​ពិភាក្សា​រវាង​ក្រុម​គ្រូពេទ្យ​ឯកទេស​ ដែល​ពាក់ព័ន្ធ​នឹង​ការព្យាបាល​ជំងឺមហារីក (MDT= Multidisciplinary Team) ដូចជា​គ្រូពេទ្យ​ឯកទេស​ខាង​រូបភាព​វេជ្ជសាស្ត្រ គ្រូពេទ្យ​ឯកទេស​ខាង​ថ្នាំ​គីមី គ្រូពេទ្យ​ឯកទេស​បញ្ចាំង​កាំរស្មី និង​គ្រូពេទ្យ​ឯកទេស​វះកាត់​មហារីក ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ក្នុង​ការ​ព្យាបាល​ជា​មុន​សិន​។​

​នៅ​ពេល​អ្នកជំងឺ​ ត្រូវ​បាន​កំណត់ថា​ ត្រូវ​ព្យាបាល​ដោយ​កាំរស្មី ចលនា​នៃ​ការ​ព្យាបាល​នេះ​ចែកចេញជា ៥​ដំណាក់កាល​ដូចខាងក្រោម​៖

• ការ​ណាត់​ជួប​អ្នកជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស​កាំរស្មី​៖ ដើម្បី​ឲ្យ​អ្នកជំងឺ​ត្រៀមលក្ខណៈ ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ដំណើរការ​ព្យាបាល​ដោយ​កាំរស្មី ផលវិបាក​មួយ​ចំនួន​ ដែល​កើតឡើង​ក្នុងអំឡុងពេល និង​ក្រោយពេល​ព្យាបាល​។​

• ការថត​ប្លង់​កាំរស្មី (CT Simulation)៖ ជា​ការថត​ស្កែ​ន​សម្រាប់​ការ​ព្យាបាល​ដោយ​កាំរស្មី រូបភាព​ដែល​ទទួល​បាន​ គឺ​ប្រើ​សម្រាប់​ធ្វើ​ការសិក្សា​ប្លង់​។​

• ការសិក្សា​ប្លង់ (Dosimetry)៖ ដើម្បី​កំណត់​ទីតាំង ទិសដៅ​បញ្ចាំង និង​កម្រិត​កាំរស្មី​ដែល​ត្រូវ​ប្រើ ត្រូវ​មាន​ការចូលរួម​សម្រេច​ដោយ​គ្រូពេទ្យ​ឯកទេស​កាំរស្មី និង​អ្នកឯកទេស​ខាង​រូបភាព​វេជ្ជសាស្ត្រ រួច​ទើប​បញ្ជូន​ទិន្នន័យ​ទាំងនោះ​ទៅកាន់​ម៉ាស៊ីន​បញ្ចាំង​កាំរស្មី (Linear Accelerator) ដោយ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទំនើប​។​

• ការ​ព្យាបាល​ដោយ​កាំរស្មី​៖ ការ​ព្យាបាល​ធ្វើតាម ទិន្នន័យ​ដែល​រក្សាទុក​ក្នុង​ម៉ាស៊ីន​បញ្ចាំង​កាំរស្មី​សម្រាប់​អ្នកជំងឺ​ម្នាក់ៗ​។​

• ការ​តាមដាន​៖ ចាប់​តាំងពី​ថ្ងៃ​ដំបូង​ដែល​អ្នកជំងឺ​ទទួល​ការ​ព្យាបាល​ដោយ​កាំរស្មី រហូតដល់​ថ្ងៃ​បញ្ចប់​នៃ​ការព្យាបាល និង​ក្រោយ​បញ្ចប់​ការ​ព្យាបាល​។ អ្នកជំងឺ​តម្រូវ​ឲ្យ​ជួប​គ្រូពេទ្យ​ឯកទេស​កាំរស្មី ជាប្រចាំ​។​

៣) ការត្រៀមខ្លួន​របស់​អ្នកជំងឺ​

៣​ដំណាក់​កាលដែល​អ្នកជំងឺ​ត្រូវ​ត្រៀមខ្លួន សម្រាប់​ការ​ព្យាបាល​ដោយ​កាំរស្មី​៖

• នៅពេល​មុន​ទទួល​ការព្យាបាល​ដោយ​កាំរស្មី​៖ អ្នកជំងឺ​នឹង​តម្រូវ​ឲ្យ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​កាំរស្មី​ដើម្បី​ស្វែងយល់ ឬ​ទទួល​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​គោលបំណង ដំណើរការ និង​ផលវិបាក​អំឡុង​ពេល និង​ក្រោយពេល​ព្យាបាល​។​

• អំឡុងពេល​ព្យាបាល​ដោយ​កាំរស្មី​៖ អ្នកជំងឺ​ត្រូវ​ជួប​គ្រូពេទ្យ​យ៉ាង​ហោច​ម្តង ក្នុង​មួយ​សប្តាហ៍ និង​ក្នុង​ករណី​មាន​ផលវិបាក​ដោយ​កាំរស្មី អ្នកជំងឺ​តម្រូវ​ឲ្យ​ជួប​គ្រូពេទ្យ​ញឹកញាប់ (​លើសពី​ម្តង ក្នុង​មួយ​សប្តាហ៍​) ដើម្បី​ប្រឹក្សា​បន្ថែម​ដើម្បី​បន្ថយ​ផលវិបាក​ទាំងនោះ​។​

• ក្រោយ​ការ​បញ្ចាំង​កាំរស្មី​៖ អ្នកជំងឺ​ត្រូវ​បន្ត​ការតាមដាន​ជារឿយៗ ជាមួយ​គ្រូពេទ្យ​ឯកទេស​កាំរស្មី​ដើម្បី​វាយតម្លៃ​ឡើងវិញ​នូវ​ផលវិបាក នឹង​ការវិវត្តន៍​នៃ​ជំងឺ​។​

“​សូមមេត្តា​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​យល់ដឹង​បន្ថែម​ពី​ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​កាំរស្មី​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សារៈសំខាន់​នៃ​ការឆ្លុះ​ទងសួត​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម