សុខភាព
ឧស្សាហ៍ហើមភ្នែកពេលក្រោកពីគេង អាចមកពីបញ្ហាទាំងនេះ
គ្នាយើងមួយចំនួនមានធ្លាប់ឆ្ងល់អត់ ហេតុអីក្រោកពីគេងស្រាប់តែត្របកភ្នែកឡើងហើម? គេងគ្រប់គ្រាន់ថែមទាំងមិនទាំងយំផង បែរជាហើមភ្នែកដែរ។ ពេលខ្លះ ទោះជាគេងគ្រប់គ្រាន់ក៏បញ្ហានេះអាចកើតឡើងដូចគ្នា ដោយសារកត្តាមួយចំនួនយើងមិនធ្លាប់ចាប់អារម្មណ៍។ តើកត្តាទាំងនោះមានអ្វីខ្លះ?
១- ញ៉ាំប្រៃពេក
រឿងដំបូងបង្អស់អាចធ្វើឲ្យហើមត្របកភ្នែក រង្វង់ភ្នែកយើងនៅពេលព្រឹក គឺដោយសារតែញ៉ាំរបស់ប្រៃពេក។ នៅពេលរបបអាហារយើងសម្បូរទៅដោយជាតិសូដ្យូម (ជាតិអំបិល) រាងកាយរបស់យើងទំនងត្រូវរក្សាជាតិទឹកកាន់តែច្រើន។ នោះដោយសារមានអតុល្យភាព រវាងជាតិសូដ្យូម និងប៉ូតាស្យូមក្នុងជាលិកា ពេលដែលសូដ្យូមមានកម្រិតខ្ពស់ ជាតិទឹកក្នុងរាងកាយ នឹងបញ្ចេញដើម្បីទៅរំលាយជាតិសូដ្យូម កត្តានេះនឹងធ្វើឲ្យជាលិកាទាំងនោះហើមពេញទៅដោយជាតិទឹក។
បើភ្នែកឡើងហើមដោយសារការរក្សាជាតិទឹក និងញ៉ាំប្រៃខ្លាំង នៅពេលព្រឹកវានឹងប្រែទៅជាហើមខ្លាំងពិសេសដោយសារយើងមិនបានផឹកទឹកគ្រប់គ្រាន់នៅពេលយប់ ជាហេតុនាំឲ្យរាងកាយខ្សោះជាតិទឹកនៅពេលព្រឹក។ ហេតុនេះកុំញ៉ាំអាហារប្រៃពេក និងផឹកទឹកឲ្យបានគ្រប់គ្រាន់មុនពេលចូលគេង បើយើងឧស្សាហ៍ជួបបញ្ហាភ្នែកហើមខ្មៅនេះ។
២- អាឡ័កស៊ី
ហេតុផលមួយទៀតនាំឲ្យភ្នែកឡើងហើមនៅពេលព្រឹក គឺទម្លាប់គេងរបស់យើង យើងខ្លួនឯងប្រហែលមានបញ្ហាអាលែកហ្ស៊ី បណ្តាលឲ្យរាងកាយផលិតអ័រម៉ូនហ៊ីស្តាមីនច្រើន ដែលបង្កឲ្យមានបញ្ហារលាក ឡើងកន្ទួល អុជៗក្រហមកើតឡើងបាន។ បើអុីចឹងមានទំនាក់ទំនងអ្វីជាមួយទម្លាប់គេងរបស់យើង?
បើសិនជាយើងក្រោកពីគេង ភ្នែកឡើងហើម គ្នាយើងអាចនឹងអាលែកហ្ស៊ីជាមួយអ្វីមួយមានក្នុងបន្ទប់គេង ឬអាចមកពីកម្រាលពូក ស្រោមខ្នើយយើងទើបទិញប្រើ មានអ្វីមួយបង្កជាអាលែកហ្ស៊ីបាន។
មួយទៀត បើយើងគេងបើកបង្អួត ក៏អាចនាំឲ្យវត្ថុបង្កអាលែកហ្ស៊ីពីខាងក្រៅ មកប៉ះពាល់រាងកាយយើងដូចគ្នា។ ហេតុនេះ ព្យាយាមគេងបិទបង្អួចឲ្យបានត្រឹមត្រូវ ហើយបើឃើញថាបានផលអាចប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់ជំនួយខ្យល់នៅពេលមានអារម្មណ៍ស្អុះស្អាប់។
៣- គេងមិនគ្រប់គ្រាន់
ពិតណាស់ បញ្ហារមាស់ភ្នែក ឬហើម នៅពេលព្រឹកភាគច្រើនកើតឡើងដោយសារតែគេងមិនគ្រប់គ្រាន់នេះឯង។ បើគ្នាយើងគេងមិនបានឆ្អែតនៅពេលយប់ វាស្មើនឹងទម្លាប់គេងគ្មានផាសុខភាព ជាហេតុអាចនាំឲ្យហើមកើនជាតិទឹកនៅជុំវិញត្របកភ្នែក និងកម្រិតឈាមក៏ប្រមូលផ្តុំនៅទីនោះច្រើនដូចគ្នា។ ពិសេសជាទូទៅបញ្ហាហើមភ្នែក នឹងធ្វើឲ្យឡើងស្នាមខ្មៅជុំវិញភ្នែក និងត្របកភ្នែកក្រោមទៀតផង។
៤- មានបញ្ហាភ្នែក ពិសេសជំងឺភ្នែកក្រហម
ហើម ឬប៉ោងភ្នែក ក៏អាចបណ្តាលមកពីបញ្ហាសុខភាពភ្នែកមួយចំនួនដូចគ្នា បញ្ហាភ្នែកក្រហម ជាធម្មតាបង្កឡើងដោយការឆ្លងរោគជាដើម។ ប៉ុន្តែភ្នែកក្រហម ក៏អាចបង្កឡើងដោយសារអាលែកហ្ស៊ីអ្វីមួយ ឬអាលែកហ្ស៊ីកញ្ចក់ពាក់ក្នុងភ្នែក (contact lenses) ដូចគ្នា។ នៅមានរោគសញ្ញាជាច្រើនទៀត អាចបញ្ជាក់ថាយើងមានបញ្ហាភ្នែកក្រហម ដូចជា ឡើងកន្ទួលក្រហម ឬអាចម៍ភ្នែកច្រើនជាដើម។
អ្វីសំខាន់បំផុតគ្នាយើងត្រូវចាំ បើមានបញ្ហាភ្នែកក្រហមត្រូវរក្សាភ្នែកឲ្យស្អាតជានិច្ច តាមរយៈការលាងភ្នែកថ្នមៗជាមួយទឹកក្តៅឧណ្ហៗ ដើម្បីសម្អាតអាចម៍ភ្នែកចេញឲ្យបានត្រឹមត្រូវ។
៥- គេងទាំងមិនបានដោះcontact lenses ចេញ
រឿងនេះត្រូវតែប្រុងប្រយ័ត្នឲ្យបានច្រើនបំផុត ព្រោះគេងពាក់លែន (contact lenses) វាកាន់តែងាយស្រួលឲ្យបាក់តេរីធំលូតលាស់ក្នុងចន្លោះរវាងផ្ទៃភ្នែក និងលែន ហើយវាមិនត្រឹមតែបង្កជាបញ្ហាហើមភ្នែកពេលព្រឹកប៉ុណ្ណោះទេ ថែមទាំងកើតចេញជាបញ្ហាធ្ងន់ធ្ងរជាច្រើនទៀត។
៦- ផឹកគ្រឿងស្រវឹងច្រើន
គ្នាយើងប្រហែលធ្លាប់ប្រទះមិនខាន ក្រោយផឹកស្រាស្រវឹងខ្លាំងនៅពេលយប់ ក្រោកព្រឹកឡើងបែរជាហើមភ្នែកមើលមិនយល់។ ខណៈដែលយើងមិនបានគេងគ្រប់ ៨ម៉ោងហើយនេះ វាជាហេតុធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក ដូចជាករណីរៀបរាប់ខាងលើដូច្នោះដែរ ទាំងគេងមិនគ្រប់ និងញ៉ាំជាតុប្រៃច្រើន៕
ចុចអាន៖ក្រោយបាញ់ឡាស៊ែរបំបាត់ភ្នែកមីញ៉ូប បញ្ហាអាចត្រឡប់មកវិញអត់?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ