សុខភាព
បង្អែម ៤ មុខ សក្ដិសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម
អ្នកកើតជំងឺទឹកនោមផ្អែមត្រូវតែយកចិត្តទុកដាក់លើរបបអាហាររបស់ខ្លួនចៀសវាងអាហារដែលអាចនាំឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ទោះយ៉ាងណាក៏ដោយ នេះមិនមានន័យថាពួកគេមិនអាចញ៉ាំបង្អែមបានទេ ប៉ុន្តែមានបង្អែមប៉ុន្មានប្រភេទដែលស័ក្តិសមសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមដោយមិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់នោះទេ។
ខាងក្រោមនេះគឺជាបង្អែម ៤មុខ សាកសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖
១. ផ្លែឈើស្រស់

ផ្លែឈើស្រស់ជាជម្រើសដ៏ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ដោយសារផ្លែឈើស្រស់សម្បូរទៅ ដោយជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ ផ្លែឈើគឺជាជម្រើសដ៏ល្អសម្រាប់សុខភាព។ ជាមួយគ្នា នេះមិនមែនផ្លែឈើទាំងអស់មានកម្រិតជាតិស្គរដូចគ្នា មានផ្លែឈើមួយចំនួនដែលមានជាតិស្ករខ្ពស់ ហើយអ្នកជំងឺទឹកនោមផ្អែមគួរតែទទួលទានតែផ្លែឈើដែលមានជាតិស្ករទាបដូចជាផ្លែប៊ឺរី (ស្ត្របឺរី ប៊្លូបឺរី) ផ្លែប៉ោម ក្រូច និងក្រូចថ្លុង។
២. យ៉ាអួរ

យ៉ាអួរគឺជាជម្រើសដ៏សមរម្យសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម នេះគឺជាអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដែលជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម។ លើសពីនេះ យ៉ាអួរក៏មានជាតិស្ករទាប និងមានជាតិកាល់ស្យូមខ្ពស់ផងដែរអ្នកអាចបន្ថែមផ្លែឈើស្រស់ៗមួយចំនួនទៅក្នុងយ៉ាអួរដើម្បីឱ្យវាកាន់តែឆ្ងាញ់ ។
៣. សូកូឡាខ្មៅ

ការយល់ច្រឡំថាសូកូឡាខ្មៅជាបង្អែមដែលគួរនៅឆ្ងាយ សូកូឡាខ្មៅគឺជាអាហារសម្រន់ដ៏ស័ក្តិសម សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាច ជួយកាត់បន្ថយការរលាក និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ សូកូឡាខ្មៅមានជាតិស្ករតិចតួច ដូច្នេះវាអាចក្លាយជាអាហារសម្រន់ដែលងាយនឹងកើតជំងឺទឹកនោមផ្អែមទាំងស្រុង។
៤. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិមានជាតិប្រូតេអ៊ីន ជាតិសរសៃ និងខ្លាញ់ខ្ពស់ គ្រាប់មួយចំនួនល្អសម្រាប់ជំងឺទឹកនោមផ្អែមដូចជា អាល់ម៉ុន គ្រាប់ Walnut… ទោះជាយ៉ាងណាក៏ដោយ ទោះបីជាអាហារសម្រន់ដែល ផ្តល់សុខភាពល្អក៏ដោយ អ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែទទួលទានវាក្នុងកម្រិតមធ្យមព្រោះ គ្រាប់ក៏មានកាឡូរីខ្ពស់ផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖៥ យ៉ាងចង្អុលបង្ហាញភាពមិនប្រក្រតីទូទៅចំពោះបុរសអាយុលើសពី ៥០ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ