សុខភាព
ឱសថ ៥ មុខ មានអត្ថប្រយោជន៍ចំពោះសុខភាពផ្លូវភេទបុរស
សុខភាពផ្លូវភេទបុរសគឺជារឿងមួយដែលសំខាន់បំផុតក្នុងជីវិតប្រចាំថ្ងៃ ខណៈប្រុសៗភាគច្រើនតែងជ្រើសជ្រើសការទទួលទានអាហារដើម្បីជំនួយ។ យ៉ាងណាមិញ ឱសថទាំង ៥ ប្រភេទ ខាងក្រោមនេះពិតជាស័ក្តិសមសម្រាប់ចិញ្ចឹមរាងកាយបុរស និងត្រូវបានគេចាត់ទុកថាជាអាថ៌កំបាំងនៃសុខភាពល្អសម្រាប់បុរសជុំវិញពិភពលោកផងដែរ។
១ ផ្កា Marigold

វាគឺជាប្រភេទផ្កាដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយពន្យឺតការចុះខ្សោយនៃកោសិកាពីភាពចាស់ ឬត្រូវបានបំផ្លាញដោយការបំពុល រួមទាំងធូលី ផ្សែង ពន្លឺព្រះអាទិត្យ។ លើសពីនេះ ផ្កា Marigold ក៏មានលក្ខណៈសម្បត្តិជួយកាត់បន្ថយការរលាកដែលកើតឡើងក្នុងរាងកាយ និងជួយឲ្យប្រព័ន្ធការពាររាងកាយដំណើរការបានពេញលេញ។
២ រុក្ខជាតិ Saw Palmetto

ជាមួយនឹងលក្ខណៈសម្បត្តិរបស់វា នឹងដើម្បីបង្កើនដង់ស៊ីតេ កាត់បន្ថយការបាត់បង់រោមលើប្រដាប់ភេទ ជាពិសេសកាត់បន្ថយការសំងាត់នៃអរម៉ូន dihydrotestosterone ។ Saw Palmetto ក៏កាត់បន្ថយការផលិតអង់ស៊ីមដែលជាអរម៉ូនដែលមានច្រើននៅក្នុងបុរស បណ្តាលឲ្យមានការកើនឡើងនៃក្រពេញប្រូស្តាតស្រាល។
៣ Tribulus Terrestris

វាជារុក្ខជាតិដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយគេដាក់ឈ្មោះវាថាជាឱសថដ៏ពូកែ ជួយបង្កើនផ្នែកនៃអ័រម៉ូន Testosterone ដែលជាអ័រម៉ូនភេទបុរស និងជួយដល់ការសម្រើបផ្លូវភេទ។
៤ យិនស៊ិន

ឱសថដ៏ល្បីមួយរបស់ជនជាតិចិន ដែលជួយសម្រួលដល់ចរន្តឈាមក្នុងរាងកាយ។ ចំណែកខាងបុរសវិញ វានឹងជួយដល់ចរន្តឈាមដែលនឹងទៅប្រដាប់ភេទក្នុងពេលរួមភេទ។
៥ ផ្កា Echinacea

ឱសថដែលជួយបង្កើនអុកស៊ីហ្សែនដល់ផ្នែកផ្សេងៗនៃរាងកាយ ឬបង្កើនភាពរឹងមាំរបស់បុរសក្នុងពេលរួមភេទ។ បន្ថែមពីនេះ echinacea ក៏ចូលរួមចំណែកដល់ប្រព័ន្ធការពាររាងកាយផងដែរ ។
ការណែនាំសម្រាប់ការប្រើប្រាស់ឱសថសម្រាប់បុរស
ថ្វីត្បិតតែឱសថទាំង ៥ មុខដែលយើងបានលើកឡើងក្នុងវគ្គមុន សុទ្ធតែមានប្រយោជន៍សម្រាប់បុរស។ ប៉ុន្តែអ្នកត្រូវពិចារណាលើការណែនាំសម្រាប់ការទទួលទានរុក្ខជាតិយ៉ាងប្រុងប្រយ័ត្ន។ ព្រោះថា ឱសថដែលនឹងយកទៅប្រើប្រាស់ អាចមានផ្នែកណាមួយនៃថ្នាំសម្លាប់សត្វល្អិត ឬបាក់តេរីផ្សេងៗ ដែលយើងមិនដឹង។
យោងតាមអត្ថបទខាងលើ ប្រសិនបើបុរសចាប់ផ្តើមទទួលទានឱសថគួរតែពិគ្រោះជាមួយឱសថការី វេជ្ជបណ្ឌិត ឬអ្នកឯកទេសជាមុនសិន ដោយសារតែរាងកាយរបស់មនុស្សម្នាក់ៗនឹងមានប្រតិកម្មខុសៗគ្នាចំពោះប្រភេទឱសថនីមួយៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ យ៉ាងចង្អុលបង្ហាញភាពមិនប្រក្រតីទូទៅចំពោះបុរសអាយុលើសពី ៥០ ឆ្នាំ

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?