Connect with us

សុខភាព

តើអ្នកមានជំងឺទឹកនោមផ្អែម អាចផឹកទឹកក្រូចបានទេ?

បានផុស

នៅ

អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម ​គួរ​ចៀស​វាង​រាល់​ផលិតផល​អាហារ​ដែល​មាន​កូឡេស្តេរ៉ុល ខ្លាញ់ និង​ស្ករ​ច្រើន។ ជំនួសមកវិញ អ្នកគួរតែបន្ថែមរបបអាហារជាមួយនឹងបន្លែ និងផ្លែឈើ។ ពួកវាផ្ទុកនូវបរិមាណដ៏ច្រើននៃជាតិសរសៃ សម្បូរទៅដោយវីតាមីន ជាតិខ្លាញ់ទាប និងផ្តល់អត្ថប្រយោជន៍​ជា​វិជ្ជមាន​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​របស់អ្នក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគួរតែចៀសវាងទឹកកំប៉ុង ឬដប មានជាតិហ្គាស​ព្រោះវាមានផ្ទុកជាតិស្ករច្រើន។ ប្រភេទទឹកខ្ចប់​ទាំងនេះបាត់បង់វីតាមីនមួយចំនួនធំ ហើយពួកវាមិនមានជាតិ​សរសៃទេ។

អ្នកជំងឺ​ទឹកនោមផ្អែម​គួរតែ​ទទួលទាន​ផ្លែឈើ​ដោយ​ផ្ទាល់​ជាជាង​ផឹកទឹក ​ព្រោះ​អ្នក​ទទួលបាន​ជាតិ​សរសៃ​ច្រើន​តាម​វិធី​នោះ។ ជាងនេះទៅទៀត ប្រសិនបើអ្នកផឹកទឹកផ្លែឈើនោះ អ្នក​មិនគួរបន្ថែម​ស្ករ ឬ​ទឹកឃ្មុំឡើយ។

នៅពេលទទួលទានផ្លែឈើ អ្នកគួរតែផ្តល់អាទិភាពដល់ផលិតផលក្រូចឆ្មារដូចជា ក្រូចឃ្វិច និងក្រូចថ្លុង ព្រោះវាមានផ្ទុកនូវវីតាមីនជាច្រើនប្រភេទ ជាពិសេសវីតាមីន C ដែលមាន​លក្ខណៈសម្បត្តិប្រឆាំងនឹង​បាក់តេរី និងប្រឆាំងមេរោគ ក៏ដូចជាពង្រឹងប្រព័ន្ធការពាររាងកាយ​របស់អ្នក។

ដូចនេះ អ្នកនៅតែអាចផឹកទឹកក្រូច​បាន ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម។ ប៉ុន្តែ​កុំ​ផឹក​ច្រើន​ពេក យ៉ាងហោចណាស់ ១-២ ពែង​ក្នុង​មួយថ្ងៃ ដោយ​មិន​បន្ថែម​ស្ករ ឬ​ទឹកឃ្មុំ​នោះ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឱសថ ៥ មុខ មានអត្ថប្រយោជន៍ចំពោះសុខភាពផ្លូវភេទបុរស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

មីជាតិ មោទនភាពផលិតផលខ្មែរ ពង្រីកវិសាលភាពនាំចេញទៅទីផ្សារ ប្រទេសកូរ៉េខាងត្បូង

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ ខ្មែរយើង បាន​លើក​កម្ពស់​សិទ្ធិ​សេរីភាព និង​ផ្តល់​តម្លៃ​ដល់​នារី​ តាំង​ពី​សម័យ​បុព្វកាល​មក​ម្ល៉េះ​​

កីឡា២ ម៉ោង មុន

​ខ្លី​ ខ្លឹម​ លោក​ ស៊ុផាឆៃ វីរៈភូជុង មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រ ស្លាប់​ទៅ​គ្មាន​អាច​យក​អ្វី​ទៅ​បាន​ឡើយ​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក កៅ គឹមហួន៖ អាស៊ានបានធ្វើច្រើនតែអ្វីដែលសំខាន់មីយ៉ាន់ម៉ាត្រូវឆ្លើយតប

សន្តិសុខសង្គម៥ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ៧ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

Sokha Hotels

ព័ត៌មានពេញនិយម