Connect with us

សុខភាព

ជំងឺ​អាថ៌កំបាំង​ ​សម្លាប់​មនុស្សច្រើននាក់ ​នៅ កេនយ៉ា

បានផុស

នៅ

ជំងឺដ៏អាថ៌កំបាំងមួយ បានរីករាលដាលពេញសហគមន៍ Kagi ក្នុងតំបន់ Marsabit ភាគខាងជើងប្រទេសកេនយ៉ា ដោយបានសម្លាប់មនុស្សចំនួន៩នាក់ និងបណ្តាលឲ្យមនុស្សជាង៨០នាក់ផ្សេងទៀត ធ្លាក់ខ្លួនឈឺធ្ងន់។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីក្នុងតំបន់លោក Moses Galoro បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ខែឧសភាថា “មកទល់ពេលនេះ យើងបានបាត់បង់មនុស្សចំនួន៩នាក់ ហើយយ៉ាងតិច៨០នាក់ផ្សេងទៀតកំពុងឈឺនៅក្នុងភូមិ”។

ស្របពេលជាមួយគ្នានោះ លោក​បាន​អំពាវនាវ​ឲ្យ​មាន​​អន្តរាគមន៍​ជា​បន្ទាន់​ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត និង​ការពារ​អ្នក​ស្លាប់​បន្ថែម​ទៀត។ លោក​បន្ត​ថា អ្នក​ស្លាប់​៦​នាក់គឺ​ជា​មនុស្ស​ពេញវ័យ ហើយ​៣​នាក់​ជា​កុមារ​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ ។

(រូបថត៖ Africa News)

នាយកដ្ឋានសុខភាពតំបន់ Marsabit បាននិយាយថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារសុខភាពផ្សេងទៀត ហើយវិធានការចាំបាច់ទាំងអស់ កំពុងត្រូវបានធ្វើឡើងដើម្បីកំណត់ ទប់ស្កាត់ និងគ្រប់គ្រងការផ្ទុះឡើងនៃមេរោគនេះ។

គួរបញ្ជាក់ថា ផ្អែកលើការពិនិត្យបឋម, ជំងឺនេះ ដែលរាយការណ៍ជាលើកដំបូងកាលពីពីរសប្តាហ៍មុន គឺត្រូវបានគេសង្ស័យថាជាទម្រង់ជំងឺគ្រុនចាញ់។ រោគ​សញ្ញា​​រួម​មាន បង្ហាញអាការដូច​​ជំងឺ​ផ្ដាសាយ ភ្នែក​ឡើងលឿង ឈឺក្បាល​ខ្លាំង និង​ហើម​ពោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ជំងឺអាថ៌កំបាំង សម្លាប់សិស្សសាលាវៀតណាមម្នាក់ ខណៈជាង ៧០០នាក់ធ្លាក់ខ្លួនឈឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម