Connect with us

សុខភាព

យល់​ដឹងពីជំងឺ ​លៀន​ទ្រនាប់​ឆ្អឹង​កង​ និង​ហានិភ័យ

បានផុស

នៅ

​នៅពេលដែល​មានការ​រហែក​សំបក​ទ្រនាប់​ឆ្អឹង​កង បណ្តាល​ឲ្យ​ផ្នែក​កណ្តាល​នៃ​ទ្រនាប់​ឆ្អឹង​កង (nucleus) លូន​ចេញមក​សង្កត់​ទៅលើ​សរសៃ​វិញ្ញាណ (Nerve root)​ ដែល​ត​ភ្ជាប់​ពី​ខួរ​ឆ្អឹងខ្នង បណ្តាល​ឲ្យ​មាន​ការរំខាន និង​ឈឺ​ចុកចាប់​តាម​តំបន់​ ដែល​សរសៃវិញ្ញាណ​នោះ​គ្រប់គ្រង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទ្រនាប់​ឆ្អឹង​កង (Disc) គឺជា​បន្ទះ​ថាស​ទន់​ ដែល​ស្ថិតនៅ​ចន្លោះ​ឆ្អឹង​កង​(​ក ខ្នង និង​ចង្កេះ​) ថាស​ទន់​នេះ​ ដើរតួ​ជា​អ្នក​សម្រួល​ឲ្យ​មាន​ការបត់បែន​របស់​ឆ្អឹង​កង​។​ សរសៃវិញ្ញាណ (Nerve root) ត​ភ្ជាប់​ពី​ខួរឆ្អឹង​កង (Spinal cord)​ទៅកាន់​សរីរាង្គ​ផ្សេងៗ វា​មាន​តួនាទី​ទទួល​ការ​ដឹង និង​ធ្វើ​ឲ្យ​មាន​ចលនា​របស់​សរីរាង្គ​។ ជាទូទៅ​ទ្រនាប់​ឆ្អឹង​កង​ ដែល​លៀន​ចេញ​តិចតួច​ មិន​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចុកចាប់​ទេ​។ ការឈឺចាប់​កើតឡើង​ដរាបណា ភ្នាស​នៅ​ផ្នែក​ខាងក្រៅ​នៃ​ខួរឆ្អឹង​កង ឬ​សរសៃប្រសាទ​ឆ្អឹងខ្នង​ទទួលរង​ការ​សង្កត់ ឬ​មានការ​រលាក​។​

​ក​) កត្តា​ហានិភ័យ (Risk factor)

​កត្តា​ដែល​ប្រឈម​នឹង​ជំងឺ​នេះ​មាន​

– អាយុ៖ ចន្លោះ ៣៥ ទៅ ៤៥​ឆ្នាំ ដោយសារតែ​ការវិវត្តន៍​ទ្រុឌទ្រោម​របស់​ឌី​ស​

– ទម្ងន់៖ បង្ក​ឲ្យមាន​សម្ពាធ​បន្ថែម​ទៀត​ទៅលើ​ឌី​ស​

– ការជក់បារី៖ បន្ថយ​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម ដែល​បន្ថយ​សារធាតុចិញ្ចឹម​សំខាន់​សម្រាប់​សារពាង្គកាយ និង​ទ្រនាប់​ឆ្អឹង​កង​

– កម្ពស់៖ បុរស​ខ្ពស់ជាង ១៨០ ស​.​ម និង​ស្ត្រី​ខ្ពស់ជាង ១៧០ ស​.​ម​

– ការងារ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ចលនា​ច្រំ​ដែល​ដូចជា អង្គុយ ឈរ ដើរ​ច្រើន​។​ល​។​

​ខ​) រោគសញ្ញា

១. ការ​លាន​ឌី​ស​ផ្នែក​ឆ្អឹង​កងក រោគសញ្ញា​រួមមាន ការ​ឈឺ​ក្រហាយ​ពើត​ស្ពឹក​ឬ​ខ្សោយ​សាច់ដុំ​នៅ​ម្តុំ ក ស្មា ដើមដៃ កំភួន និង​រាលដាល​ដល់ដៃ ម្រាមដៃ​។​ល​។​

២. ការ​លៀន​ឌី​ស​ផ្នែក​ឆ្អឹង​កង​ចង្កេះ រោគសញ្ញា​រួមមាន​ការ​ឈឺ​ពើត​ក្រហាយ​ស្ពឹក​ឬ​ខ្សោយ​សាច់ដុំ នៅ​ចង្កេះ​រាលដាល​មក​ត្រគាក​ភ្លៅ​កំភួន​ជើង និង​ចុងជើង​។​ល​។​

​គ​) ការ​ធ្វើ​រោគវិនិច្ឆ័យ

​ការ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ដោយ​ពឹងផ្អែក​ទៅលើ​

– ការ​សួរនាំ​ពីស​ភាព​និង​ប្រវត្តិ​ជំងឺ​

– ការថត​កាំរស្មី (X-Ray)

– ការថត​ស្កែ​ន (CT scan)

– ការថត​អ៊ឹម​អរ​អាយ (MRI)

​ឃ​) ការព្យាបាល

– ការ​សម្រាក​ឲ្យ​បាន​ច្រើន​

– ការ​តម​ដោយ​កាត់បន្ថយ ការដើរ ឈរ អង្គុយ​ច្រើន ការ​តម​លើក​ធ្ងន់​

– ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​

– ការចាក់​ថ្នាំ​បញ្ចូល​កន្លែង​ឈឺ​

– លំ​ហាត់ប្រាណ​សមស្រប​

– ជាទូទៅ​រាល់​រោគសញ្ញា​អាច​បាត់​ទៅវិញ​ដោយ​ឯកឯង បន្ទាប់ពី​ការ​សម្រាក និង​ធ្វើតាម​វិធី​ព្យាបាល​ខាងលើ​ក្នុង​រយៈពេល ៤ ទៅ ៦ សប្ដាហ៍​

– វេជ្ជបណ្ឌិត​នឹង​ផ្តល់​អនុសាសន៍​វះកាត់​ដល់​អ្នកជំងឺ​ចន្លោះ​ពី ១០% ទៅ ២០% ប្រសិន​ដំណើរការ​ព្យាបាល​ខាងលើ​មិនមាន​ប្រសិទ្ធភាព​

«​ប្រសិនបើ​លោកអ្នក​មាន​ករណី​សង្ស័យ​ថា​ មាន​ជំងឺ ឬ​កំពុង​មាន​ជំងឺ​នេះ សូម​មក​ទទួល​សេវា​នៃ​ការ​ប្រឹក្សា ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ឈាន​ទៅ​រក​ការ​ព្យាបាល​មួយ​ដ៏​សមស្រប ប្រកបដោយ​គុណភាព​និង​ឆាប់រហ័ស​»៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ចេះ​តែឈឺ​ឬរមាស់​ក្នុង​ភ្នែក អ្នក​អាច​កើតជំងឺ​ស្ងួត​ភ្នែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម