សុខភាព
អត្ថប្រយោជន៍ទាំង ៣ យ៉ាងរបស់ម្រេចជំនួយដល់សុខភាព
ម្រេចមិនត្រឹមតែជាគ្រឿងទេសដែលជួយបង្កើនរសជាតិនៃមុខម្ហូបប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពទៀតផង ជាពិសេសការទទួលទានម្រេចឲ្យបានទៀងទាត់ក្នុងបរិមាណល្មម នឹងជួយធ្វើឲ្យសុខភាពកាន់ល្អប្រសើរមួយកម្រិតផងដែរ ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ៣ យ៉ាងរបស់ម្រេចជំនួយដល់សុខភាព៖
១. ជួយដល់ការសម្រកទម្ងន់

ក្នុងសម័យនេះមនុស្សជាច្រើនចាត់ទុកថារាងស្គមស្អាត ដូច្នេះហើយការសម្រកទម្ងន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ ។ ប្រសិនបើអ្នកស្ថិតក្នុងដំណើរការនៃការសម្រកទម្ងន់ អ្នកអាចជ្រើសរើសវិធីសមស្របមួយដើម្បីញ៉ាំម្រេចដែលនឹងអាចពន្លឿនដំណើរការនៃការដុតខ្លាញ់ ដោយហេតុនេះធ្វើឲ្យអ្នកសម្រកទម្ងន់បានយ៉ាងជាក់លាក់មួយ ។
២. បំបាត់ការទល់លាមក

នៅក្នុងប្រភេទអាហារបំពងដែលយើងទទួលទានសព្វថ្ងៃ វានឹងធ្វើឲ្យយើងឡើងជាតិខ្លាញ់ក្នុងរាងកាយ ហើយការប្រមូលផ្តុំជាតិខ្លាញ់ទាំងនោះក្នុងរាងកាយ នឹងធ្វើឲ្យពិបាកដល់ការរំលាយអាហារ និងបណ្តាលឲ្យទល់លាមកជាដើម ។ លោកអ្នកអាចទទួលទានម្រេច ដែលនឹងជួយពន្លឿនការរំលាយអាហាររបស់រាងកាយ បញ្ចេញជាតិពុលពីកាកសំណល់ និងជួយបំបាត់ការទល់លាមក ។
៣. ជួយដល់គេងលក់ស្រួល

មនុស្សជាច្រើនស្ថិតនៅក្រោមសម្ពាធច្រើនដូចជា ស្ត្រេស និងពិបាកក្នុងគេង ដូច្នេះអ្នកក៏អាចទទួលតែម្រេចមួយកែវដើម្បីបញ្ចេញជាតិពុលធ្វើឲ្យគេងលក់ស្រួល និងធ្វើឲ្យរាងកាយប្រសើរជាមុនផងដែរ ៕
ប្រែសម្រួល ៖ នាងតូច

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ