សុខភាព
វ័យកាន់តែច្រើន ឧស្សាហ៍ហើមពោះ គួរដោះស្រាយបែបណា?
ហើមពោះគឺជាអាការទូទៅ ដែលប៉ះពាល់ដល់មនុស្សគ្រប់វ័យទាំងអស់ ប៉ុន្តែវាកើតមានកាន់តែញឹកញាប់នៅពេលដែលយើងមានវ័យកាន់តែចាស់ ដោយសារតែការប្រែប្រួលផ្នែកសំខាន់ៗនៃរាងកាយ។
មូលហេតុអ្វីបានជាអាការហើមពោះ មានទំនាក់ទំនងនឹងវ័យចំណាស់?
១. ធ្វើមេតាប៉ូលីសយឺត
នៅពេលដែលយើងមានវ័យកាន់តែច្រើន ការធ្វើមេតាប៉ូលីសក៏យឺតយ៉ាវដូចគ្នា ដែលកត្តានេះជំរុញឲ្យចលនាក្រពះពោះវៀនមានភាពយឺតយ៉ាវ ។ ប្រសិនបើចលនានេះថយចុះ បរិមាណហ្គាសដែលយើងផលិតនឹងនៅដដែល ប៉ុន្តែអត្រានៃការកម្ចាត់ចោលហ្គាសនឹងថយចុះ ហើយក្នុងករណីដែលយើងមិនបញ្ចេញហ្គាស ឲ្យបានឆាប់រហ័សដូចមុនទេនោះ វាអាចនាំឲ្យកើតអាការៈហើមពោះ។
២. បាត់បង់សាច់ដុំ
យើងបាត់បង់ម៉ាសសាច់ដុំនៅពេលដែលយើងកាន់តែចាស់ ជះឥទ្ធិពលដល់ការធ្វើមេតាប៉ូលីស ក៏ដូចជាប៉ះពាល់ដល់ចលនាពោះវៀន។ ពិតណាស់ ពោះវៀនរបស់យើងក៏មានស្រទាប់សាច់ដុំដែរ ហើយវានឹងមានដំណើរការមិនល្អចំពោះមនុស្សភាគច្រើនទៅតាមពេលវេលា។ កត្តានេះ នាំឲ្យមនុស្សវ័យចំណាស់មានហានិភ័យខ្ពស់នៃការទល់លាមក ដែលជាមូលហេតុចម្បងនៃការហើមពោះ។
៣. ការប្រើប្រាស់ថ្នាំ
នៅពេលយើងមានវ័យកាន់តែចាស់ យើងអាចនឹងមានជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាសម្ពាធឈាមខ្ពស់ ឬជំងឺបេះដូង ដែលចាំបាច់ត្រូវប្រើប្រាស់ថ្នាំ។ យ៉ាងណាមិញ ថ្នាំទាំងនេះអាចធ្វើឲ្យយើងមានបញ្ហារំលាយអាហារ ហើយជាលទ្ធផល គឺការទល់លាមក និងហើមពោះ។
៤. ការអស់រដូវ
ការអស់រដូវអាចនាំឲ្យមានការធ្វើមេតាប៉ូលីសយឺតយ៉ាវ ក៏ដូចជាបាត់បង់សាច់ដុំ។ នៅពេលអស់រដូវ មុខងារមួយចំនួននៃពោះវៀនក៏មានការប្រែប្រួលដែរ ដែលជាហេតុបណ្ដាលឲ្យយើងមានអាការៈហើមពោះនេះឡើង។
៥. អសកម្ម
ជាមួយគ្នានេះដែរ នៅពេលដែលយើងមានវ័យកាន់តែច្រើន យើងនឹងបញ្ចេញសកម្មភាពរាងកាយកាន់តែតិចទៅៗ ដែលកត្តានេះដើរតួនាទីសំខាន់នៅក្នុងការធ្វើចលនា ដែលអាចបង្កើនហ្គាស និងការហើមពោះ។
៦. ច្រាលអាស៊ីដ
ការបាត់បង់សាច់ដុំនៅក្នុងក្រពះ និងបំពង់អាហារ នៅពេលយើងកាន់តែចាស់ អាចបណ្ដាលឲ្យកើតមានបញ្ហាច្រាលអាស៊ីដ ដែលនាំឲ្យកើតមានអាការហើមពោះ។
តិចនិកដោះស្រាយបញ្ហាហើមពោះ៖
១. បញ្ចេញសកម្មភាពរាងកាយឲ្យបានច្រើន
ការបញ្ចេញសកម្មភាពអាចជួយបង្កើនល្បឿនចលនាពោះវៀន និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំ។ ដូច្នេះហើយ មនុស្សពេញវ័យគប្បីធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន១៥០នាទី ក្នុងមួយសប្ដាហ៍ ទើបជាការប្រសើរ។
២. បន្ទោបង់ឲ្យបានទៀងទាត់
ប្រសិនបើយើងបន្ទោបង់តិចជាងធម្មតា ហើយមានលាមករឹងទៀតនោះ នេះបញ្ជាក់ថាយើងកំពុងប្រឈមនឹងបញ្ហាទល់លាមកហើយ។ ក្នុងករណីនេះ គ្នាយើងគប្បីបង្កើនការញ៉ាំអាហារជាតិសរសៃ ដូចជាបន្លែ និងផ្លែឈើ ញ៉ាំទឹកឲ្យបានច្រើន និងធ្វើលំហាត់ប្រាណជាទៀងទាត់។
ចុចអាន៖រូបមន្តធម្មជាតិទាំង ៥ ជួយសម្អាតពោះវៀនធំបានយ៉ាងស័ក្ដិសិទ្ធិ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan