សុខភាព
កុំទុកឲ្យមាត់ស្ងួត ប្រយ័ត្នប៉ះពាល់សុខភាពមាត់យូរអង្វែង
បញ្ហាស្ងួតមាត់ធ្វើឲ្យយើងពិបាកទ្រាំជាខ្លាំង មិនថាវាកើតឡើងត្រឹមតែមួយរយៈពេលខ្លី ឬយូរក៏ដោយ។ ជាក់ស្ដែង មានកត្តាជាច្រើនដែលបណ្ដាលឲ្យយើងស្ងួតមាត់ ដូចជាប្រភេទថ្នាំជាក់លាក់ ការឆ្លងមេរោគ កង្វះជាតិទឹក និងការព្យាបាលជំងឺមហារីកជាដើម។ ការព្យាបាលដោយកាំរស្មី និងគីមី ឬប្រភេទថ្នាំមួយចំនួន អាចធ្វើឲ្យខូចក្រពេញទឹកមាត់ ដែលធ្វើឲ្យយើងត្រូវជួបបញ្ហាស្ងួតមាត់ជាញឹកញាប់។
១. បញ្ហាស្ងួតមាត់ និងសុខភាពមាត់
នៅក្នុងករណី ដែលយើងខ្វះការព្យាបាលចំពោះបញ្ហាស្ងួតមាត់នេះ វាអាចបណ្ដាលឲ្យមានបញ្ហាផ្សេងៗជាច្រើន រួមទាំង៖
- ធុំក្លិនមាត់ (ខ្យល់ដង្ហើមមិនល្អ)
- រលាកប្រហោងឆ្អឹង
- ការឆ្លងមេរោគផ្សិត
- រលាកអញ្ចាញធ្មេញ
- ទម្រង់ធ្មេញមិនត្រូវគ្នា
យូរៗទៅ យើងអាចនឹងមានការផ្លាស់ប្ដូររសជាតិ ពិបាកលេបទឹកមាត់ ព្រមទាំងអាចផ្លាស់ប្ដូរការនិយាយផងដែរ។ បន្ថែមពីនេះ យើងអាចសម្គាល់ឃើញស្នាមប្រេះ និងស្នាមមុតនៅគែមបបូរមាត់ ឬរលាកអណ្ដាត។ ស្ងួតមាត់អាចនឹងជាសះស្បើយដោយខ្លួនឯងនៅរយៈពេលមួយខែទៅពីរខែបន្ទាប់ពីការព្យាបាលដោយប្រើគីមី ប៉ុន្តែវាក៏អាចបន្តដល់រយៈពេល៦ខែ ទៅ១ឆ្នាំបន្ទាប់ពីការព្យាបាលដោយកាំរស្មីទៅលើក្បាល និងក។
២. តិចនិកកម្ចាត់បញ្ហាស្ងួតមាត់
មិនថាយើងស្ងួតមាត់ បណ្ដាលមកពីមូលហេតុណាមួយឡើយ យើងចាំបាច់ត្រូវរកវិធានការដោះស្រាយ ហើយវិធីសាស្ត្រខាងក្រោមនេះ គឺល្អបំផុតសម្រាប់បំបាត់អាការៈស្ងួតមាត់នេះ។
- ញ៉ាំទឹកឲ្យច្រើន
ទឹកមានសារសំខាន់ណាស់ចំពោះសុខភាពយើងរាល់គ្នា ហើយពិសេស វាអាចជួយកម្ចាត់អាការៈស្ងួតមាត់បានយ៉ាងមានប្រសិទ្ធភាព។ ចូរបំពេញជាតិទឹកឲ្យបានគ្រប់គ្រាន់ ដោយការញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន៨ ទៅ១២កែវក្នុងមួយថ្ងៃ។

- ទំពាស្ករកៅស៊ូ ឬជញ្ជក់ស្ករគ្រាប់
ជាទូទៅ ការទំពាស្ករកៅស៊ូ ឬជញ្ជក់ស្ករគ្រាប់ដែលពុំមានជាតិស្ករ អាចផ្ដល់ផលវិជ្ជមានដល់គ្នាយើងមួយចំនួន។។ ប៉ុន្តែ ចូរជៀសវាងការញ៉ាំស្ករដែលមានកាឡូរី និងកាបូអ៊ីដ្រាតលើសកម្រិត ពីព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់យើងធ្ងន់ធ្ងរនៅពេលក្រោយ។
- ជៀសវាងការញ៉ាំគ្រឿងស្រវឹង កាហ្វេអ៊ីន និងទឹកផ្លែឈើដែលមានជាតិអាស៊ីដ
ពិតណាស់ នៅពេលដែលយើងស្ងួតមាត់ ការញ៉ាំកាហ្វេ ឬឡាតេ និងទឹកផ្លែឈើដែលផ្សំពីផ្លែក្រូច ក៏ដូចជាញ៉ាំស្រាក្រហមនៅពេលល្ងាច វានឹងធ្វើឲ្យបញ្ហាស្ងួតមាត់នេះកាន់តែអាក្រក់ទៅ។ ម្យ៉ាងវិញទៀត ចូរជ្រើសរើសយកតែផលិតផលប្រើប្រាស់ណា ដែលពុំមានជាតិអាកុល។
- កុំជក់បារី
ការជក់បារីមិនត្រឹមតែប៉ះពាល់ដល់សុខភាពជាទូទៅប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យយើងកាន់តែស្ងួតមាត់លើសដើម។ ដូចនេះ ការឈប់ជក់បារី មានសារសំខាន់ខ្លាំងណាស់ចំពោះសុខភាពទាំងមូល ក៏ដូចជាបញ្ហាស្ងួតមាត់នេះផងដែរ។
- ដុះធ្មេញបន្ទាប់ពីញ៉ាំអាហាររួច
គ្នាយើងអាចជ្រលក់ច្រាសដុះធ្មេញជាមួយនឹងទឹកក្ដៅឧណ្ហៗ ដើម្បីជៀសវាងការដាច់រលាត់អញ្ចាញធ្មេញ។ បន្ថែមពីនេះ ចូរដុះធ្មេញរាល់ពេលដែលយើងអាហាររួច និងនៅមុនពេលចូលគេង ក៏ដូចជាប្រើទឹកខ្ពុរមាត់ដែលមានជាតិFluoride ដើម្បីការពារការពុកធ្មេញ៕
ចុចអាន៖ផ្លែឈើទាំង ៥ មុខអាចកាត់បន្ថយខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាព

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?