សុខភាព
ឧស្សាហ៍ឈឺពេលអាកាសធាតុប្រែប្រួល អាចសាកតិចនិកទាំង ៤ នេះ
ការប្រែប្រួលអាកាសធាតុភ្លាមៗ អាចនាំឲ្យមានការរាលដាលនៃជំងឺផ្សេងៗជាច្រើន ដូចជាគ្រុនក្ដៅធ្ងន់ធ្ងរ តឹងច្រមុះ រមាស់ក រលាកស៊ីនូសក្នុងច្រមុះ ឬអាឡ័កស៊ីជាដើម។ បន្ថែមពីនេះ ខ្យល់ត្រជាក់អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់យើង ក៏ដូចជាធ្វើឲ្យយើងងាយកើតជំងឺផ្ដាសាយធម្មតា និងជំងឺផ្ដាសាយធំផងដែរ។ ហេតុនេះហើយ ដើម្បីការពារខ្លួនកុំឲ្យធ្លាក់ខ្លួនឈឺនៅពេលដែលអាកាសធាតុប្រែប្រួល គ្នាយើងគួរអនុវត្តតាមគន្លឹះងាយៗខាងក្រោមនេះ។
១. រក្សាអនាម័យឲ្យបានល្អ
ការរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន មានសារៈសំខាន់ណាស់ ដើម្បីជួយឲ្យយើងមានសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ។ ពិតណាស់ ដៃជាប្រភពនៃមេរោគជាច្រើន និងបណ្ដាលឲ្យមានការបង្ករោគនៅពេលដែលយើងប៉ះភ្នែក ត្រចៀក និងមាត់។ ដូច្នេះហើយ យើងគួរលាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬជែលលាងដៃ។
២. ខ្ពុរមាត់ជាមួយទឹកក្ដៅឧណ្ហៗ
ដូចគ្នានេះដែរ ការខ្ពុរមាត់ជាមួយនឹងទឹកក្ដៅឧណ្ហៗ អាចកាត់បន្ថយហានិភ័យនៃការចម្លងមេរោគយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើយើងខ្ពុរមាត់ជាប្រចាំ នោះប្រព័ន្ធភាពស៊ាំយើងក៏រឹងមាំ ព្រមទាំងអាចជួយប្រឆាំងនឹងមេរោគខាងក្រៅបានផងដែរ។ បន្ថែមពីនេះ គ្នាយើងគួរតែញ៉ាំទឹកក្ដៅឧណ្ហៗជាជាងទឹកត្រជាក់ ពីព្រោះទឹកក្ដៅអាចជួយសម្លាប់មេរោគ។
៣. ហាត់ប្រាណជាទៀងទាត់
ការហាត់ប្រាណមានអត្ថប្រយោជន៍ច្រើនយ៉ាង ដូចជាជួយពង្រឹងប្រព័ន្ធភាពស៊ាំ បញ្ចៀសបញ្ហាបេះដូង ឬធាត់ជ្រុលជាដើម។ លើសពីនេះ ការហាត់ប្រាណក៏ជួយបង្ការជំងឺផ្ដាសាយធម្មតា គ្រុនផ្ដាសាយធំ ឬគ្រុនក្ដៅ។ យោងតាមការសិក្សាបានបង្ហាញថា ប្រព័ន្ធភាពស៊ាំរបស់អ្នកធ្វើលំហាត់ប្រាណជាទៀងទាត់ (ហាត់ប្រាណរយៈពេល៤៥នាទីក្នុងមួយថ្ងៃ និង៣ទៅ៥ដងក្នុងមួយសប្ដាហ៍) មានសមត្ថភាពក្នុងការប្រឆាំងនឹងជំងឺផ្លូវដង្ហើមខាងលើ។
៤. គេងឲ្យបានគ្រប់គ្រាន់
នៅពេលដែលយើងគេងមិនគ្រប់គ្រាន់ ឬមិនស្កប់ស្កល់ នោះប្រព័ន្ធភាពស៊ាំរបស់យើងក៏ចុះខ្សោយដូចគ្នា ហើយថែមទាំងមិនអាចប្រឆាំងនឹងជំងឺគ្រុនផ្ដាសាយធំ ឬគ្រុនក្ដៅបានទៀតផង។ ដូចនេះ យើងគួរតែគេងយ៉ាងហោចណាស់ឲ្យបាន៧ម៉ោងក្នុងមួយថ្ងៃ ទើបជាការប្រសើរ៕
ចុចអាន៖កុំទុកឲ្យមាត់ស្ងួត ប្រយ័ត្នប៉ះពាល់សុខភាពមាត់យូរអង្វែង
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក