សុខភាព
អត្ថប្រយោជន៍ទាំង ៨ មិននឹកស្មានដល់នៃការហែលទឹកជាប្រចាំ
ការហែលទឹកគឺជាកីឡាក៏ដូចជាវិធីហាត់ប្រាណដ៏ងាយស្រួលនិងមានប្រសិទ្ធភាពដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដោយគ្មានផលប៉ះពាល់ណាមួយឡើយ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ៨ មិននឹកស្មានដល់នៃការហែលទឹកជាប្រចាំ ៖
១. ជួយឲ្យគេងលក់ស្រួលជាងមុន

តាមការស្រាវជ្រាវបានបង្ហាញថាការបែកញើសអំឡុងពេលលេងកីឡាអាចធ្វើអោយគុណភាពដំណេកកាន់តែប្រសើរឡើង ដោយការហែលទឹក អាចជួយរាងកាយទាំងមូលឆាប់សម្រាកនិងជួយ ឱ្យខួរក្បាលគេងលក់បានលឿន។
២. ធ្វើឱ្យមានភាពឆ្លាតជាងមុន

វិទ្យាស្ថាន Griffith សម្រាប់ការស្រាវជ្រាវការអប់រំនៅប្រទេសអូស្ត្រាលីបានធ្វើការស្ទង់មតិមួយដើម្បីប្រៀបធៀបកុមារដែលហែលទឹកជាប្រចាំនិងក្មេងធម្មតា។ ការសិក្សាបានសន្និដ្ឋានថាកុមារដែលហែលទឹកជាប្រចាំមានភាពវៃឆ្លាតគួរឱ្យកត់សម្គាល់ជាងក្មេងធម្មតា ។
៣. ជួយបង្កើនសមត្ថភាពសួត

នៅពេលហែលទឹកសួតរបស់យើងនឹងធ្វើការកាន់តែខ្លាំងដើម្បីផ្តល់អុកស៊ីហ្សែន ដែលត្រូវការសម្រាប់រាងកាយដើម្បីដំណើរការ វាជួយឱ្យសមត្ថភាពសួតប្រសើរឡើងបន្តិចម្តងៗតាមពេលវេលា។ អនុវត្តតាមផែនការកាលវិភាគហែលទឹកដែលសមស្របនិងសមហេតុផលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទទួលបានអត្ថប្រយោជន៍ពេញលេញនៃការហែលទឹក ។
៤. ជួយពន្យឺតភាពចាស់

ការហែលទឹកនាំមកនូវផលវិជ្ជមានក្នុងការពន្យឺតដំណើរការនៃភាពចាស់របស់មនុស្ស ការហែលទឹកជាប្រចាំជួយធ្វើឲ្យប្រសើរឡើងនូវសុខភាពសរសៃឈាមបេះដូង បង្កើនម៉ាសសាច់ដុំ បង្កើនអុកស៊ីសែន និងលំហូរឈាមទូទៅ និងធ្វើអោយមានតុល្យភាពសម្រាប់ភាពចាស់ ។
៥. ជំនួយព្យាបាលជំងឺហឺត

អ្នកដែលមានជំងឺហឺតច្រើនតែពិបាកក្នុងការធ្វើលំហាត់ប្រាណក្នុងខ្យល់ត្រជាក់ ឬស្ងួតព្រោះវាធ្វើឱ្យពិបាកដកដង្ហើម។ យ៉ាងណាមិញ ការហែលទឹកជាលំហាត់ប្រាណដែលអាចកាត់បន្ថយបញ្ហានេះបរិយាកាសសើមនៃអាងហែលទឹកជំនួសសំណើមដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកដែលមានជំងឺហឺតក្នុងការធ្វើលំហាត់ប្រាណ។
៦. បង្កើនថាមពលទាំងមូល

គ្រាន់តែហែលទឹក ៣០ នាទី ៣ ដងក្នុងមួយសប្តាហ៍អាចផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ រាងកាយ និងសុខភាពទូទៅរបស់អ្នក។ ការហែលទឹកក៏ធ្វើឱ្យមានតុល្យភាពការរំលាយអាហារផង ដែរ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការរក្សារាង។
៧. មានអត្ថប្រយោជន៍សម្រាប់ជនពិការ

ជនពិការតែងតែមានកម្រិតនៅពេលធ្វើលំហាត់ប្រាណ ទោះជាយ៉ាងណាក៏ដោយការហែលទឹកគឺជា ជម្រើសដ៏ល្អមួយសម្រាប់ពួកគេ ព្រោះវាជួយបន្ធូរភាពតានតឹងលើសន្លាក់ និងសាច់ដុំការហែលទឹក ក៏ផ្តល់នូវអារម្មណ៍ឯករាជ្យដែលអនុញ្ញាតឱ្យមនុស្សធ្វើលំហាត់ប្រាណដោយសេរី ។
៨. ជួយបង្កើតសាច់ដុំ

ការហែលទឹកគឺជាសកម្មភាពដែលទាក់ទងសាច់ដុំទាំងអស់ អាស្រ័យលើរបៀបដែលអ្នកហែលទឹកអាចជួយកាត់បន្ថយភាពតានតឹងសាច់ដុំកាត់បន្ថយសម្ពាធលើសន្លាក់ និងផ្តល់នូវការហាត់ប្រាណគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពដល់សាច់ដុំរាងកាយ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អត្ថប្រយោជន៍ ៤ យ៉ាងនៃការរត់ ៤០ នាទីជាប្រចាំថ្ងៃដើម្បីសុខភាព

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក