សុខភាព
អាហារសម្បូរជាតិកាបូអ៊ីដ្រាតចំនួន ៤ ដែលអ្នកត្រូវការក្នុងរបបអាហារ
ទោះបីជាសារធាតុកាបូអ៊ីដ្រាតមិនល្អសម្រាប់សុខភាពក្នុងការធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងលឿនពេកក៏ដោយ ប៉ុន្តែមិនមែនគ្រប់ជាតិកាបូអ៊ីដ្រាតទាំងអស់សុទ្ធតែបង្កើតជាតិស្ករឡើងនោះទេ។ នេះគឺជា អាហារសម្បូរជាតិកាបូអ៊ីដ្រាតចំនួន ៤ ដែលអ្នកគួររក្សាទុកក្នុងរបបអាហារដែលល្អខ្លាំងចំពោះសុខភាព ៖
១. អង្ករសំរូប
អង្ករសំរូបគឺជាគ្រាប់ធញ្ញជាតិទាំងមូលដែលគ្មានជាតិ gluten ដែលសម្បូរទៅដោយសារធាតុប្រឆាំង អុកស៊ីតកម្ម។ ការស្រាវជ្រាវបានបង្ហាញថាការទទួលទានអង្ករសំរូបជួយកាត់ បន្ថយកត្តាដែលបង្កើន ហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង រួមទាំងកម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់ កូលេស្តេរ៉ុលខ្ពស់ និង សម្ពាធឈាមខ្ពស់។
២. ផ្លែឈើ
ការទទួលទានផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃត្រូវបានផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងទម្ងន់ រយៈពេលវែងនិងការការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ និងលក្ខខណ្ឌសុខភាពមួយចំនួនដូចជា បញ្ហារំលាយ អាហារ; ជំងឺបេះដូង; ជំងឺទឹកនោមផ្អែមដំណាក់កាលទី ២ ជាដើម អ្នកអាចបញ្ចូលផ្លែឈើចម្រុះទៅ ក្នុងរបបអាហារប្រចាំថ្ងៃ និងធ្វើជាអាហារសម្រន់ ។
៣. ស្រូវសាលី
ស្រូវសាលីគ្មានជាតិ gluten ក្រាស់សារធាតុចិញ្ចឹមស្រូវសាលីត្រូវបានគេបង្ហាញថាមានសមាសធាតុ ដែលជួយដល់មុខងារប្រព័ន្ធភាពស៊ាំរាងកាយ។ រួមទាំងជាតិសរសៃមួយប្រភេទហៅថា បេតា-គ្លុយកង់ សារធាតុរ៉ែ (ទង់ដែង ជាតិដែក សេលេញ៉ូម និងស័ង្កសី) សារធាតុប្រឆាំងអុកស៊ីតកម្ម polyphenolic និងប្រូតេអ៊ីនហៅថា glutamine ។ ជាពិសេសជាតិសរសៃ beta-glucan ដែលមាននៅ ក្នុងស្រូវសាលី ក៏ជាសមាសធាតុសកម្មសំខាន់ដែលជួយកាត់បន្ថយកូឡេស្តេរ៉ុល និងគ្រប់គ្រងកម្រិត ជាតិស្ករក្នុងឈាម។
៤. ដំឡូងបារាំង
ដំឡូងបារាំងមានសារធាតុចិញ្ចឹមជាច្រើន រួមមាន ជាតិសរសៃ ប៉ូតាស្យូម ម៉ាញេស្យូម វីតាមីន C វីតាមីន B6 ជាតិ folate ជាតិដែក និងជាតិ thiamin ដែលសារធាតុទាំងនេះនឹងប្រឆាំងអុកស៊ីតកម្ម ជាច្រើនផងដែរ។ ក្នុងចំណោមផ្លែឈើ និងបន្លែ ដំឡូងបារាំងមានសារធាតុ phenolic ខ្ពស់បំផុតទីបីបន្ទាប់ពីក្រូច និងផ្លែប៉ោម ជាពិសេសនៅពេលដំឡូងបារាំងឆ្អិនមានផ្ទុកនូវកាបូអ៊ីដ្រាតតែមួយគត់ដែលហៅថា (RS) ដែលល្អខ្លាំងចំពោះសុខភាពដូចជា ជួយការពារ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម មហារីកពោះវៀនធំ និងជំងឺធាត់ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ សារ៉ាយសមុទ្រក៏អាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពដូចគ្នា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់