សុខភាព
ហេតុផល ៥ យ៉ាង ដែលមិនអាចបញ្ចុះជាតិខ្លាញ់ក្នុងឈាមបាន
មនុស្សជាច្រើនបន្ទាប់ពីរកឃើញថាមានជាតិខ្លាញ់ក្នុងឈាមខ្ពស់ ចាប់ផ្ដើមកាត់បន្ថយការញ៉ាំសាច់ដើម្បីជួយបញ្ចុះជាតិខ្លាញ់ក្នុងឈាម ប៉ុន្តែក្រោយពីប្រើប្រាស់វិធីនេះមួយរយៈនៅតែឃើញថាខ្លាញ់ក្នុងឈាមនៅតែឡើងខ្ពស់មិនថយចុះ ។
ខាងក្រោមនេះគឺជាហេតុផល ៥ យ៉ាងអ្នកមិនអាចបញ្ចុះជាតិខ្លាញ់ក្នុងឈាម៖
១. ទទួលទានជាតិកាបូអ៊ីដ្រាតច្រើនពេក

ជាតិកាបូអ៊ីដ្រាតមានច្រើននៅក្នុង គុយទាវ បាយ និងអាហារសម្រន់ ដែលជាអាហារសំខាន់របស់ មនុស្សជាច្រើនផងដែរ។ មនុស្សជាច្រើនដែលមានកូលេស្តេរ៉ុលខ្ពស់មិនបរិភោគសាច់ទេ ប៉ុន្តែពួក គេបរិភោគអាហារដែលមានជាតិកាបូអ៊ីដ្រាតច្រើនពេក នេះនាំអោយមានកាបូអ៊ីដ្រាតច្រើនលើសលុបរាងកាយ ដែលវានឹងបំប្លែងទៅជាទ្រីគ្លីសេរីដ ដែលបណ្តាលឱ្យមានជាតិខ្លាញ់ក្នុងឈាមខ្ពស់ ដែលមិនអាចបញ្ចុះបាន។
២. បរិភោគផ្លែឈើក្រៀមច្រើន

ទោះបីជាមនុស្សមួយចំនួនលែងបរិភោគសាច់ក៏ដោយ ក៏ពួកគេនៅតែញ៉ាំអាហារសម្រន់ ផ្លែឈើ ក្រៀម និងគ្រាប់ធញ្ញជាតិ បន្ថែមពីលើអាហារបីពេលធម្មតារបស់ពួកគេ។ ដូចជាគ្រាប់ Walnut ផ្លែឈើស្ករគ្រាប់ គ្រាប់ Melon និងសណ្តែកដី អាហារទាំងនេះមានជាតិខ្លាញ់ និងអំបិលខ្ពស់ ហើយអាហារខ្លះមានជាតិស្ករខ្ពស់ការញ៉ាំអាហារទាំងនេះច្រើនពេកក៏នឹងបន្ថែមខ្លាញ់ក្នុងឈាមដែរ។
៣. ការញ៉ាំច្រើននាំឱ្យមានអតុល្យភាពអាហារូបត្ថម្ភ

ទោះបីជាអ្នកមិនញ៉ាំសាច់ក៏ដោយ អ្នកក៏គួរតែយកចិត្តទុកដាក់លើតុល្យភាពអាហារូបត្ថម្ភផងដែរ ប្រសិនបើអ្នកជ្រើសរើសអាហារ វានឹងនាំឱ្យខ្វះប្រូតេអ៊ីន។ អតុល្យភាពអាហារូបត្ថម្ភក៏នឹងនាំឱ្យមាន ការរំខានដល់តុល្យភាពនៃអរម៉ូនក្នុងរាងកាយ នេះនឹងប៉ះពាល់ដល់ការរំលាយអាហារនៃរាងកាយ ដែលនាំឱ្យខ្លាញ់ក្នុងឈាមឡើងខ្ពស់ ។
៤. កង្វះលំហាត់ប្រាណ

ការកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម មិនអាចសម្រេចបានដោយការតមអាហារតែមួយមុខទេ ប្រសិន បើអ្នកចូលចិត្តដេកបន្ទាប់ពីញ៉ាំអាហាររួច កាឡូរីដែលអ្នកញ៉ាំនឹងមិនត្រូវបានប្រើប្រាស់ទេ នឹងត្រូវបានបំប្លែងទៅជាខ្លាញ់ និងរក្សាទុក។ នៅពេលដែលមានជាតិខ្លាញ់ច្រើនក្នុងខ្លួន និងបញ្ហាធាត់នឹងកើតឡើង ឈាមក្នុងរាងកាយនឹងប្រែជា viscos ហើយខ្លាញ់ក្នុងឈាមនឹងមិនចុះទាបឡើយ ។
៥. ការជក់បារីនិងផឹកស្រា

អ្នកដែលជក់បារី និងផឹកស្រាច្រើនជាប្រចាំនឹងមានឥទ្ធិពលរារាំងដល់ប្រូតេអ៊ីន lipase នៅក្នុងខ្លួន ហើយប្រូតេអ៊ីន lipase គឺជាសារធាតុសំខាន់ដែលពាក់ព័ន្ធនឹងការរំលាយអាហារប្រូតេអ៊ីននៅក្នុងរាងកាយមនុស្ស។ ប្រសិនបើមានកង្វះប្រូតេអ៊ីន lipase វានឹងបង្កើន triglycerides នៅក្នុងខ្លួន ហើយវានឹងបំផ្លាញមុខងារនៃកោសិកាផ្សេងៗបណ្តាលឱ្យខ្លាញ់ក្នុងឈាមនឹងមិនចុះទាបបាននោះទេ ៕
ប្រែសម្រួល៖នាងតូច

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ