សុខភាព
សាច់ដុំសំខាន់ៗទាំង ១១ កន្លែង ប្រុសៗគួរយល់ដឹង
ប្រុសៗចង់បានរាងសង្ហា សុខភាពមាំ គួរហាត់ប្រាណពង្រឹងសាច់ដុំ តែមុនហាត់ គួរដឹងថា លើខ្លួនយើង មានសាច់ដុំសំខាន់ៗ ១១ កន្លែង ដែលអាចជួយឲ្យរាងទាក់ទាញខ្លាំង។ ចុះសាច់ដុំទាំងនោះមាននៅកន្លែងណាខ្លះ?

១- បណ្តុំសាច់ដុំលើភ្លៅខាងមុខ (Quadriceps)
Quadriceps ជាបណ្តុំសាច់ដុំ រួមបញ្ចូលគ្នានៃសាច់ដុំធំៗទាំងបួននៅភ្លៅខាងមុខ។ ដើម្បីឲ្យសាច់ដុំទាំងនេះរឹងមាំ ជារឿយៗ ត្រូវបានកំណត់ក្នុងគោលដៅហាត់ប្រាណរបៀប អង្គុយចុះឡើង (Squats) និង លុតជង្គង់ (Lunges) ។
២- បណ្តុំសាច់ដុំលើភ្លៅខាងក្រោយ (Hamstrings)
ប្រុសៗភាគច្រើន ទំនងជាបំភ្លេចបណ្តុំសាច់ដុំលើភ្លៅខាងក្រោយ អំឡុងពេលហាត់ប្រាណ ដោយសារមើលមិនឃើញ ឬពិបាកមើល។ បណ្តុំសាច់ដុំលើភ្លៅខាងក្រោយ (Hamstrings) បានរងឥទ្ធិពលដូចគ្នា អំឡុងពេលធ្វើលំហាត់ប្រាណ អង្គុយចោងហោងចុះឡើង (Squats) ។
៣-សាច់ដុំកំភួនជើង (Calves)
សាច់ដុំកំភួនជើង ប្រហែលជាមិនបានចូលរួមជួយឲ្យរាងកាយប្រុសៗមើលទៅសង្ហា ទាក់ទាញប៉ុន្មានទេ។ សូម្បីតែអ្នកជំនាញចលនារាងកាយអាជីព ក៏មានអារម្មណ៍ថា មានផាសុកភាពជាមួយនឹងសាច់ដុំកំភួនជើងតូចៗ ដែលភ្ជាប់ទៅនឹងរាងកាយធំៗដូចគ្នា។ ណាមួយសាច់ដុំត្រង់នេះ ក៏ពិបាកបង្កើនឲ្យធំដូចសាច់ដុំដទៃនោះដែរ ប៉ុន្តែដើម្បីអាចបង្កើនសាច់ដុំតំបន់នេះ ត្រូវតែបង្កើតសកម្មភាពហាត់ប្រាណលើកំភួនជើងទាំងមូល។

៤-សាច់ដុំទ្រូង (Chest)
និយាយដល់តំបន់នេះ ប្រុសៗស្ទើរតែ ១០០% ស្រលាញ់ពេញចិត្តសាច់ដុំនៅទ្រូង សូម្បីពេលស្រីៗសម្លឹងប្រុសៗដំបូង ក៏ចាប់អារម្មណ៍សាច់ដុំតំបន់នេះដែរ ព្រោះក្រុមសាច់ដុំទ្រូងងាយស្រួលក្នុងការបង្ហាញឲ្យអ្នកដទៃឃើញទោះបីពាក់អាវក៏ដោយ។ ប៉ុន្តែសូមចាំថា យើងគួរហ្វឹកហាត់ជាមួយសាច់ដុំទ្រូងឲ្យបានច្រើន ដូចយើងបានធ្វើជាមួយក្រុមសាច់ដុំផ្សេងទៀត។
៥-សាច់ដុំខ្នង (Back)
សាច់ដុំខ្នង ជាក្រុមសាច់ដុំមួយដ៏ធំបំផុតនៅលើរាងកាយ ហើយដើម្បីទទួលបានសាច់ដុំទាំងនេះ យើងត្រូវការការហ្វឹកហាត់លើកទម្ងន់ (Deadlifts) ដើម្បីអភិវឌ្ឍសាច់ដុំខ្នង។ យ៉ាងណាក៏ដោយ សូមប្រុងប្រយ័ត្ននឹងជំហរ ឬបច្ចេកទេស ព្រោះការលើកទម្ងន់មិនត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់សុខភាព។
៦-សាច់ដុំស្មា (Shoulders)

ក្រុមសាច់ដុំស្មា រួមមាន សាច់ដុំសន្លាក់ស្មាខាងមុខ (Deltoids) សាច់ដុំសន្លាក់ស្មាចំហៀង និងសាច់ដុំសន្លាក់ស្មាខាងក្រោយ។ ភាគច្រើន មានបញ្ហាឈឺស្មា ហើយអ្នកជំនាញបានណែនាំឲ្យហាត់ប្រាណសម្រាប់ពង្រឹងសាច់ដុំស្មានេះ។
៧- សាច់ដុំដើមដៃខាងក្រោយ (Triceps)
ជាប្រភេទសាច់ដុំ ៣ ផ្នែក បញ្ចូលទៅក្នុងសរសៃពួរតែមួយ ដោយសាច់ដុំនេះកើតមាន ២/៣ លើដើមដៃខាងក្រោយ។ យ៉ាងណា ចង់ឲ្យដៃដំណើរការល្អ យើងគ្រាន់តែយកចិត្តទុកដាក់អំពីសាច់ដុំ Triceps ដែលកើតមានត្រឹមតែ ១/៣ នៃដៃប៉ុណ្ណោះ។ បើយើងចង់បានដៃឲ្យកាន់តែខ្លាំង រឹងមាំ សូមកុំភ្លេចហ្វឹកហាត់លើសាច់ដុំនេះ ដូចជា លើកទម្ងន់ដោយដេកលើកៅអីវែង (Reverse grip bench press) ឬ Close grip bench press និងលំហាត់ប្រាណទ្រទម្ងន់ខ្លួនឯង (Dips)។
៨- សាច់ដុំដើមដៃខាងមុខ (Biceps)
ជាប្រភេទសាច់ដុំមួយ ស្ថិតនៅផ្នែកខាងមុខដើមដៃ។ សាច់ដុំនេះ គឺ ១/៣ នៃសាច់ដុំដើមដៃទាំងមូល។ តំបន់នេះទទួលផលពីការហាត់ប្រាណយកសាច់ដុំខ្នង។ យើងក៏មិនចាំបាច់ប្រឹងខ្លាំងពង្រឹងសាច់ដុំនេះដែរ។
៩-សាច់ដុំកំភួនដៃ (Forearms)
យើងអាចធ្វើការជាមួយកំភួនដៃស្ទើរគ្រប់លំហាត់ប្រាណ រាប់តាំងពីការកាន់របស់ធ្ងន់ៗជាដើម។ តែគួរបន្ថែមការយកចិត្តទុកដាក់ចំពោះកំភួនដៃផង ពេលសាច់ដុំនេះធ្វើសកម្មភាពច្រើន សាច់ដុំកំភួនដៃទន់ខ្សោយ អាចប៉ះពាល់ដល់លំហាត់ផ្សេងៗ។
១០- សាច់ដុំតំបន់ស្លាបប្រចៀវ (Trapezius)
ជាសាច់ដុំនៅត្រង់ផ្នែកខាងលើនៃខ្នង ត្រង់នឹងចំណុចកណ្ដាលខ្នងផ្នែកខាងលើ ហើយសាច់ដុំនេះបង្កើតជារាងត្រីកោណ។ សាច់ដុំត្រីកោណ តំបន់ស្លាបប្រចៀវ ដំណើរការពេលហាត់លើកទម្ងន់ (Deadlifts)។ លំហាត់មួយផ្សេងទៀត យើងអាចប្រើដើម្បីកំណត់គោលដៅ គឺហាត់ The power shrug។
១១- សាច់ដំុពោះ (Abs)

ដុំពោះ ជាតំបន់សំខាន់បំផុតមួយធ្វើឲ្យប្រុសៗកាន់តែទាក់ទាញខ្លាំង ហើយស្ទើរតែគ្រប់គ្នា សុទ្ធតែមានសាច់ដុំពោះដ៏ល្អ ប៉ុន្តែបើយើងមិនចេញគ្រប់គ្រង វានឹងគ្របដណ្ដប់ដោយស្រទាប់ខ្លាញ់ដ៏ក្រាស់។ ពេលជាតិខ្លាញ់ក្នុងខ្លួនយើងស្ថិតនៅកម្រិតទាបល្មម សាច់ដុំពោះទាំង៦ ផ្នត់ នឹងបានបង្ហាញឡើង។ លំហាត់ប្រាណ Ab មិនអាចជួយដុតខ្លាញ់ជុំវិញពោះបានច្រើននោះទេ មានតែរបបអាហារមានសុខភាព និងការហាត់ប្រាណបំបាត់ខ្លាញ់ (Cardio) ជាប្រចាំ ទើបអាចជួយយើងបាន ឲ្យមើលឃើញសាច់ដុំ ៦ ផ្នត់នេះបាន៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ ប្រុសៗខ្លះជួបបញ្ហាដោះរីកធំ តើមកពីមូលហេតុអ្វី?
ចុចអាន៖ ពេទ្យបកស្រាយបញ្ហាមេជីវិតឈ្មោលធ្លាក់ចុះ គ្រាន់តែជិះកង់ ឬស្លៀកពាក់រឹបៗ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ