Connect with us

សុខភាព

ផ្លែឈើ ៥ ប្រភេទ អ្នកមានជំងឺទឹកនោមផ្អែមគួរកំណត់ការទទួលទាន

បានផុស

នៅ

របបអាហាល្អគឺជាវិធីសាស្ត្រសំខាន់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ក្នុងនោះក៏មានផ្លែឈើជាច្រើនប្រភេទដែលអ្នកកើតជំងឺទឹកនោមផ្អែមគួរតែកំណត់ការទទួលទានដើម្បីការពារសុខភារបស់ពួកគេ។

ខាងក្រោមនេះគឺជាផ្លែឈើ ៥ ប្រភេទ មានជំងឺទឹកនោមផ្អែមគួរកំណត់ការទទួលទានដើម្បីការពារ សុខភាព៖

១. ផ្លែទុរេន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ទុរេន ជាផ្លែឈើដែលមានជីវជាតិ មានកាឡូរីខ្ពស់ សម្បូរវីតាមីន ខ្លាញ់ ប្រូតេអ៊ីន និងរសជាតិផ្អែមជាដើម ក្នុងសាច់ទុរេនមានជាតិស្ករច្រើន បើអ្នកជំងឺទឹកនោមផ្អែមទទួលទានច្រើន ទុរេននឹងធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗ ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ។

២. ចេកទុំចាស់

អ្នកកើតជំងឺទឹកនោមផ្អែមគួរទទួលទានចេកទុំល្មម ហើយកំណត់ការទទួលទានចេកទុំចាស់ ហើយ ចេកទុំជាមធ្យមមានជាតិ glycemic (GI) ទាបជាងចេកទុំចាស់។ ដូច្នេះការញ៉ាំចេកទុំល្មមនឹងមិនធ្វើ អោយជាតិស្ករក្នុងឈាមឡើងលឿនពេកនោះទេ។

៣. ផ្លែមាន

ផ្លែមានផ្ទុកជាតិស្ករច្រើន និងមានជាតិផ្អែមខ្ពស់ បើទទួលទានច្រើន វានឹងបង្កើនជាតិស្ករ ធ្វើឱ្យឡើង ទម្ងន់ដែលជាកត្តាហានិភ័យមួយសម្រាប់ជំងឺទឹកនោមផ្អែម។ ដូច្នេះហើយ អ្នកគួរតែកំណត់ការទទួ លទានផ្លែឈើនេះ ប្រសិនបើអ្នកមានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែម។

៤. ដំណាប់ផ្លែ raisins

ដំណាប់ផ្លែ Raisins គឺជាអាហារសម្រន់ដ៏ពេញនិយមសម្រាប់មនុស្សជាច្រើន ប៉ុន្តែវាមិនមែនជាជ ម្រើសដ៏ល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមនោះទេ។ ក្នុង ១០០ ក្រាមនៃ raisins មានជិត ៣០០ kcal និង ៤៧ ក្រាមនៃជាតិស្ករបន្ទាប់មកប្រសិនបើអ្នកទទួលទានច្រើនពេកជាតិស្ករក្នុងឈាម របស់អ្នកអាចឡើងខ្ពស់និងពិបាកក្នុងការគ្រប់គ្រង។

៥. ផ្លែម្នាស់

ជាតិស្ករខ្ពស់ក្នុងផ្លែម្នាស់អាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស ពិបាកគ្រប់គ្រង ទោះជាយ៉ាងណាក៏ដោយ ម្នាស់ក៏ជាផ្លែម្នាស់មានជីវជាតិជួយបន្ថែមកាល់ស្យូម ប៉ូតាស្យូម វីតាមីន A, C និង folate ល្អសម្រាប់សុខភាពអ្នកជំងឺ។ ដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំវាក្នុង បរិមាណសមរម្យ ៕

ប្រែសម្រួល៖នាងតូច

ប្រភព៖laodong

ចុចអាន៖ស្បែកត្រីសាល់ម៉ុន សម្បូរទៅដោយសារធាតុចិញ្ចឹម ដែលអ្នកប្រហែលជាមិនដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៣១ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម