Connect with us

សុខភាព

អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៧ របស់ផ្លែឪឡឹកជួយសម្រកទម្ងន់ និងប្រឆាំងមហារីក

បានផុស

នៅ

ក្រៅពីដូង​​ឪឡឹក​គឺជាផ្លែឈើដែលគេស្គាល់ថាជានិមិត្តរូបនៃរដូវក្តៅ ដែលមានរសជាតិផ្អែម​ឆ្ងាញ់ មិន​ថា​ញ៉ាំ​ស្រស់​ឬ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​ វាជួយឲ្យស្រស់ស្រាយ បំបាត់​ការ​ស្រេកទឹក និង​ត្រជាក់ក្នុង​ខ្លួន​។ បន្ថែម​ពីលើការជួយពន្លត់​កំដៅ​ក្នុងខ្លួន ឪឡឹក​ក៏​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​គ្រប់​គ្នា​ប្រហែល​មិន​ទាន់​ដឹង។

អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៧ របស់ផ្លែឪឡឹក

១ វា​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​កំពុង​គ្រប់គ្រង​ទម្ងន់។ ដោយសារតែវាជាផ្លែឈើដែលមានជាតិស្ករទាប និងកាឡូរីទាប។

២ ទប់ស្កាត់​ការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងសរសៃឈាម, គ្រប់គ្រងកម្រិតសម្ពាធឈាម។

៣ មានផ្ទុកវីតាមីន A ដើម្បីជួយថែរក្សាភ្នែក។

៤ ជួយកាត់បន្ថយ​ជាតិខ្លាញ់លើផ្ទៃមុខ។ បន្ថែមសំណើមដល់ស្បែក និងកាត់បន្ថយការរលាក, ហើម, ក្រហម។

៥ ជួយចិញ្ចឹមស្បែក និង​សក់​រឹងមាំ។

៦ អាស៊ីតអាមីណូនៅក្នុងផ្លែឪឡឹក កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺបេះដូង។

៧ lycopene នៅ​ក្នុង​ឪឡឹក កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក។

ទោះបីជាផ្លែ​ឪឡឹក​មានអត្ថប្រយោជន៍ជាច្រើនក៏ដោយ។ ប៉ុន្តែអ្នកជំងឺមួយចំនួន ឬអ្នក​ដែល​មាន​បញ្ហា​មិន​ប្រក្រតី គួរ​ចៀសវាង​ការ​ញ៉ាំ​ឪឡឹក​ផង​ដែរ ​ឧទាហរណ៍​អ្នក​ដែល​មាន​បញ្ហា​ហើមពោះ​មិន​រំលាយ​អាហារ ព្រោះ​ទឹក​ឪឡឹក​នឹង​ធ្វើឲ្យ​ទឹក​ក្រពះ​ក្នុង​ក្រពះ​រលាយ​ បណ្តាល​ឲ្យ​រំលាយ​អាហារ​មិន​ល្អ អ្នកជំងឺដែលមានជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ សម្ពាធ​ឈាម​ទាប មានឧស្ម័ននៅក្នុងក្រពះ រាគ​ញឹកញាប់ ឬ​អំឡុង​ពេល​គ្រុនក្តៅខ្លាំង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្លែឈើ ៥ ប្រភេទ អ្នកមានជំងឺទឹកនោមផ្អែមគួរកំណត់ការទទួលទាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម