Connect with us

សុខភាព

មន្ត្រីជាន់ខ្ពស់សុខាភិបាលព្រមានពីការឆ្លងជំងឺកូវីដ-១៩ ឡើងវិញ ក្រោយប្រទេសជិតខាងផ្ទុះខ្លាំង

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋបន្តការពារសុខភាព ដើម្បីចៀសវាងការឆ្លង​វីរុសកូវីដ-១៩ ប្រភេទ Omicron XBB.1.5 បន្ទាប់ពីមន្ទីរពេទ្យមួយរបស់ប្រទេសថៃប្រកាស​អស់គ្រែ​សម្រាប់​ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីក្រើនរម្លឹកប្រុងប្រយ័ត្នការពារការចម្លងពពួក Omicron XBB.1.5 កាលពីល្ងាចថ្ងៃទី២៨ ឧសភា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា «ខ្ញុំសូមក្រើនរម្លឹកជូន​ដល់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងអស់ថា ការកើនឡើងនូវករណីឆ្លងនៅតាមបណ្ដាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ»។

លោកស្រីបានសូមរម្លឹកពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នខ្លួន និងថែទាំសុខភាពឱ្យបានល្អ ជៀសវាងការចម្លងវីរុសកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវ និងត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែង។

លោកស្រីបានបន្ថែមថា« យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អ រៀងៗខ្លួន និងទប់ស្កាត់ការវិល​ត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗ។ យើងមិនដឹងថា នឹងមានការបំប្លែង វីរុសកូវីដ ១៩ថ្មី ដល់ត្រឹមណាទេ ហើយបើវាចេះតែបំប្លែងខ្លួនវាដូច្នេះ ហើយបើវាអាចចាប់ដៃជាមួយមេរោគផ្សេងៗ ទៀត ក្លាយជាមេរោគថ្មីស្រឡាង​មួយទៀតដែលមានភាពឆ្លងខ្លាំងជាងមុនៗ និងធ្ងន់ធ្ងរជាងពេលមុនៗនោះ តើពិភពលោក នឹងអាចកើតមាន​ជាវិបត្តិធ្ងន់​ធ្ងរទៀតដែរទេ? »។

លោកស្រីបាន្យដឹងទៀតថា« យើងត្រូវតែបន្តការពារ និងត្រៀម លក្ខណៈជាមុននូវលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗ​នាពេលខាងមុខ ។ ដូច្នេះ យើងត្រូវរួបរួមគ្នាបន្ត ការពារ (៣ ការពារ និង ៣កុំ ទៅតាមការវាយ​តម្លៃស្ថាន​ភាពរបស់ខ្លួនត្រឹមត្រូវ) និងរៀនរស់នៅជាមួយវត្តមាននៃមេរោគ ទាំងឡាយមានទាំងវីរុសកូវីដ-១៩ ផងដែរ ដោយស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ បន្តរក្សាសុខភាព និងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែងជាមួយនឹង សុខភាពល្អប្រសើរបស់យើងទាំងអស់គ្នា»។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៣កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ចំនួន១៣៨៧៦៧នាក់ ក្នុងនោះ ឆ្លងជំងឺអូមីក្រុងចំនួន១៦៩៣៧នាក់ និងស្លាប់ចំនួន៣០៥៦នាក់៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម